យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ដល់កម្មករកម្មការិនី

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កម្មករកម្មការិនី អាចនឹងធ្វើឡើងនៅដើមខែមេសា


យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កម្មករកម្មការិនីរោងចក្រកាត់ដេរ ស្បែកជើង និងវិស័យកម្មន្តសាល អាចនឹងចាប់ផ្ដើមប្រព្រឹត្តទៅនៅដើមខែមេសា ខាងមុខនេះហើយ ខណៈបច្ចុប្បន្នក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា រួមជាមួយមន្ត្រីជំនាញផ្នែកសុខាភិបាលបាននិងកំពុងរៀបចំនីតិវិធី ដើម្បីអាចឲ្យកម្មករកម្មការិនីមកពី៦០០រោងចក្រអាចទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ក្រោមគោលការណ៍ស្មគ្រចិត្ត។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរកម្ពុជា។
គិលានុប្បដ្ឋាយិកាខ្មែរមួយរូប កំពុងចាក់វ៉ាក់សាំងការពារកូវីដ-១៩ Sinopharm ដល់អត្តពលិកម្នាក់នៅមន្ទីរពេទ្យព្រះកេតុមាលាក្នុងរាជធានីភ្នំពេញនៅថ្ងៃទី ២ ខែមីនាឆ្នាំ ២០២១ រូបភាព៖ Xinhua

លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​បញ្ជាក់​ថា សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា កំពុងធ្វើការ​យ៉ាង​សកម្ម ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​រោងចក្រ​នានា ក្នុង​ការ​រៀបចំ​នីតិវិធី​ដំណើរការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដល់​កម្មករ​កម្មការិនី ដោយ​គិត​មក​ទល់​ពេល​នេះ មាន​គ្រូពេទ្យ​ជាង​៤០០​នាក់ នៃ​រោងចក្រ​ជាង​៤០០​រោងចក្រ ត្រូវ​បាន​បញ្ជូន​ឈ្មោះ​សម្រាប់​ការ​បណ្ដុះបណ្ដាល​ការ​ចាក់​វ៉ាក់សាំង​ជូន​កម្មករ​កម្មការិនី​។ លោក​កាំ​ង ម៉ូ​នី​កា បន្ថែម​ថា បច្ចុប្បន្ន​ភាគី​ពាក់ព័ន្ធ​កំពុង​ព​ន្លឿ​ន​ការងារ​នេះ​ខ្លាំង​ណាស់ ដើម្បី​អាច​ចាប់ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ ប្រព្រឹត្តិ​ទៅ​នៅ​ដើម​ខែមេសា​ខាង​មុខ​នេះ​។

បើ​តាម​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បច្ចុប្បន្ន​រោងចក្រ​ជា​សមាជិក​របស់​សមាគម​មាន​ប្រមាណ​៦០០​រោងចក្រ ដោយ​មាន​កម្មករ​កម្មការិនី​ជាង​៧៥​ម៉ឺន​នាក់​។

សូម​បញ្ជាក់​ថា មក​ទល់​ពេល​នេះ​កម្ពុជា​បាន​ទទួល​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជាង ២​លាន​៤​សែន​ដូ​ស​ហើយ បន្ទាប់​ពី​កម្ពុជា​បញ្ជា​ទិញ​វ៉ាក់សាំង​ប្រភេទ​ស៊ី​ណូ​វ៉ា​ក់​ចំនួន ១​លាន​៥​សែន​ដូ​ស​ពី​ចិន ដែល​បាន​ដឹក​មក​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា កន្លង​ទៅ​។ បើ​គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែមីនា អ្នក​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ កើនឡើង​ដល់​ជាង​៣៧​ម៉ឺន​នាក់​ហើយ ខណៈ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឲ្យ​អាជ្ញាធរ​រាជធានី​-​ខេត្ត​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ឲ្យ​បាន​១​លាន​ដូ​ស​ក្នុង​រយៈពេល​១​ខែ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការនាំចេញស្រូវទៅវៀតណាមកើនឡើងខ្លាំងអាចប៉ះពាល់ដល់ការនាំចេញអង្ករកម្ពុជាដែរទេ?

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងកសិកម្មបានឲ្យដឹងថ្មីៗនេះថា កម្ពុជាសម្រេចបានការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមដល់ទៅជាង ១លានតោន នៅរយៈពេលត្រឹមតែប្រមាណ ៣ខែ ប៉…

ទូទាត់ប្រាក់​តាម QR Code ដោយ​មិន​ចាំបាច់​កាន់​​​ក្រដាស​ប្រាក់ គឺចូលរួម​ប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩

ព័ត៌មាន
ពេលនេះគឺជាពេលវេលា​ដែលសមស្របជាង​ពេលណាៗទាំងអស់ ដែល​គេ​ត្រូវងាក​មក​ប្រើប្រាស់​ការទូទាត់​ប្រាក់​សម្រាប់​ការចាយវាយទិញទំនិញនានា​នៅក្នុងជី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ