កូវីដ-១៩នៅវៀតណាម

កូវីដ-១៩ ធ្វើឲ្យវៀតណាមមានឱនភាពពាណិជ្ជកម្មកើនដល់ ៣.៧០០លានដុល្លារអាមេរិក


គិតចាប់ពីខែមករា ដល់ខែសីហា កន្លងទៅថ្មីៗនេះ ប្រទេសវៀតណាម ជួបនូវឱនភាពពាណិជ្ជកម្មជាង ៣ពាន់ ៧០០លានដុល្លារអាមេរិក ដោយគ្រាន់តែ ឱនភាពពាណិជ្ជកម្មនៅក្នុងខែសីហា មានដល់ទៅ ១.៣០០លានដុល្លារអាមេរិកទៅហើយ ជាពេលវេលាដ៏លំបាកបំផុតមួយ សម្រាប់ពាណិជ្ជកម្មវៀតណាម អំឡុងពេលនៃវិបត្តិមេរោគកូវីដ១៩។ រលកឆ្លងទី៤ នៃវិបត្តិមេរោគកូវីដ១៩ បន្តជាបញ្ហាស្មុគស្មាញ ដែលប៉ះពាល់ដល់បណ្តាខេត្តក្រុងជាច្រើន ពន្យារពេលនៃវិធានការរក្សាគម្លាតសង្គម ដែលប៉ះពាល់អវិជ្ជមានដល់ ការនាំចេញ និងនាំចូលទំនិញរបស់វៀតណាម។ នេះបើយោងតាមការចេញផ្សាយនៅលើ សារព័ត៌មាន Vietnam
ទូកុងតីន័រផ្ទុកទំនិញរបស់វៀតណាម
ដោយ

នៅក្នុងរបាយការណ៍ចុងក្រោយបង្អស់មួយរបស់ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានបញ្ជាក់ថា នៅក្នុងខែសីហា កន្លងទៅនេះ ទំហំពាណិជ្ជកម្មរបស់ប្រទេសវៀតណាម សម្រេចបានជាង ៥៣ពាន់លានដុល្លារអាមេរិក តែមានឱនភាពពាណិជ្ជកម្មដល់ទៅ ១ពាន់ ៣០០លានដុល្លារអាមេរិក។

ប្រភពដដែលនេះ បានបញ្ជាក់ថា រលកឆ្លងទី ៤ នៃវិបត្តិមេរោគកូវីដ១៩ បន្តជាបញ្ហាស្មុគស្មាញ ដែលប៉ះពាល់ដល់បណ្តាខេត្តក្រុងជាច្រើន ពន្យារពេលនៃវិធានការរក្សាគម្លាតសង្គម ដែលប៉ះពាល់អវិជ្ជមានដល់ ការនាំចេញ និងនាំចូលទំនិញ។

បើទោះបីជា បញ្ហាមេរោគកូវីដ១៩ បង្កផលលំបាកច្រើន នៅក្នុងត្រីមាសទី ២ និងទី ៣ ឆ្នាំ ២០២១នេះ តែ ប្រទេសវៀតណាម ធ្វើបានល្អ កាលពីត្រីមាសទី ១ ដែលធ្វើឲ្យ ទំហំទឹកប្រាក់នៃការនាំចេញ-នាំចូលទំនិញ សម្រេចបាន ៤២៨ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៨ខែដើមឆ្នាំនេះ កើនឡើង ២៧% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

អំឡុងពេល ៨ខែនេះ វៀតណាម នាំចេញទំនិញជាង ២១២ពាន់លានដុល្លារអាមេរិក កើនឡើង ២១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០ ហើយចំពោះការនាំចូលទំនិញមកកាន់វៀតណាមវិញ គឺសម្រេចបានជាង ២១៦ពាន់លានដុល្លារអាមេរិក ដែលមានកំណើនខ្ពស់ដល់ទៅ ៣៣%។

ការនាំចេញទំនិញរបស់វៀតណាម ទៅកាន់ទីផ្សារធំៗ ដូចជាអាមេរិក ចិន និងសហភាពអឺរ៉ុប នៅតែមានកំណើនខ្ពស់ក្នុងរយៈពេល ៨ខែនេះ ដោយអាមេរិក ជាទីផ្សារនាំចេញធំជាងគេបំផុតរបស់វៀតណាម មានទំហំទឹកប្រាក់ ៦២ពាន់លានដុល្លារអាមេរិក, ទីផ្សារចិន មានទំហំទឹកប្រាក់ ៣២ពាន់លានដុល្លារ និងទីផ្សារសហភាពអឺរ៉ុប មានទំហំប្រមាណ ២៦ពាន់លានដុល្លារ។

ដោយឡែក វៀតណាម នាំចូលទំនិញមកពីប្រទេសចិន ច្រើនជាងគេបំផុត ដែលមានទំហំទឹកប្រាក់ជាង ៧២ពាន់លានដុល្លារអាមេរិក ហើយប្រទេសកូរ៉េខាងត្បូង ឈរនៅលេខរៀងទី ២ មានទំហំ ៣៤ពាន់លានដុល្លារអាមេរិក។

សូមបញ្ជាក់ដែរថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ធ្លាប់បានពន្យល់រួចហើយថា ការពង្រីកចង្វាក់ផលិតកម្មក្នុងស្រុក នៅដើមឆ្នាំ ២០២១នេះ បានធ្វើឲ្យក្រុមហ៊ុនក្នុងស្រុក បង្កើនការនាំចូលវត្ថុធាតុដើមច្រើន ហើយនៅអំឡុងពេលចុងឆ្នាំ វានឹងថមថយចុះមកវិញ ខណៈការនាំចេញផលិតផលសម្រេច នឹងកើនឡើងកាន់តែខ្លាំង នៅក្នុងអំឡុងពេលនេះផងដែរ៕

អត្ថបទ៖ វណ្ណ វុឌ្ឍវិវឌ្ឍន៍

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេច ហ៊ុន សែន៖ កម្ពុជាបើកចំហជានិច្ចសម្រាប់បណ្ដាប្រទេស និងវិស័យឯកជន ក្នុងការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់

ព័ត៌មាន
ដើម្បីចូលរួមដោះស្រាយបញ្ហាថាមពល អាកាសធាតុ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានការប្ដេជ្ញាចិត្តយ…

អង្គការ OPEC+ បង្កើនការផលិតប្រេងឡើងវិញ ជំរុញឲ្យតម្លៃប្រេងពិភពលោកធ្លាក់ចុះ

ព័ត៌មាន
តម្លៃប្រេងឆៅ នៅលើទីផ្សារសកលលោក បានធ្លាក់ចុះបន្តិច បន្ទាប់ពី អង្គការប្រទេសនាំចេញប្រេង OPEC រួមជាមួយប្រទេសរុស្ស៊ី ដែលហៅថា OPEC+ បានបញ្ជាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ