កូវីដ១៩នៅអឺរ៉ុប

អឺរ៉ុបកំពុងក្លាយជាចំណុចក្ដៅ ផ្ទុះកូវីដ១៩ខ្លាំងក្លាជាថ្មីទៀត ខណៈការបិទខ្ទប់ហាក់មិនអាចជៀសរួច


តំបន់អឺរ៉ុបជាថ្មីម្តងទៀតបានក្លាយជា ចំណុចផ្ទុះឆ្លងកូវីដ១៩យ៉ាងខ្លាំងក្លាគួរឲ្យបារម្ភ។ ត្បិថា អត្រាចាក់វ៉ាក់សាំងនៅតំបន់នេះ មានចំនួនច្រើនក្ដី ប៉ុន្ដែវានៅតែមានល្បឿនយឺតនៅឡើយ គួបផ្សំនឹងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងការផ្តើមបន្ថូរបន្ថយវិធានការសុវត្ថិភាពជាដើម កំពុងធ្វើឲ្យមានករណីឆ្លងរីករាលដាលកាន់តែខ្លាំងឡើងនៅតំបន់អឺរ៉ុប ខណៈករណីស្លាប់ក៏កើនឡើងកាន់តែច្រើនដែរ ដែបញ្ហានេះ កំពុងនឹងរុញច្រានឲ្យប្រទេសនៅអឺរ៉ុបពិចារណាលើការបិទខ្ទប់ប្រទេសជាថ្មី។ នេះបើតាមការចុះផ្សាយមួយដោយសារព័ត៌មាន The Washington Post។
គ្រូពេទ្យកំពុងរុញអ្នកជំងឺកូវីដ១៩ចេញពីរថយន្តសង្គ្រោះ ចូលព្យាបាលក្នុងមន្ទីរពេទ្យមួយកន្លែង នៅប្រទេសរុស្សី (រូបភាព៖ ស៊ីនហួរ)
ដោយ

អឺរ៉ុប​កំពុង​ក្លាយជា​ចំណុច​ផ្ទុះ​កូ​វី​ដ​១៩​ខ្លាំង​ជា​ថ្មី ដោយ​ចំនួន​អ្នក​ឆ្លង​ថ្មី​ៗ​បាន​កើនឡើង​នៅ​ទូ​ទាំង​ទ្វីប ប៉ុន្តែ​អត្រា​ឆ្លង​នៅ​តាម​ប្រទេស​នីមួយ​ៗ​មិន​ស្មើគ្នា​នោះ​ទេ​។ បើ​តាម​ប្រធាន​អង្គការ​សុខភាព​ពិភពលោក លោក តេ​ត្រូ​ស នៅ​ពេញ​មួ​យស​ប្តា​ហ៍​មុន​នេះ ករណី​ឆ្លង​កូ​វី​ដ​១៩​ថ្មី​សរុប​នៅ​តំបន់​អឺរ៉ុប​មាន ២​លាន​ករណី ខណៈ​ករណី​ស្លាប់មាន​ជិត ២​ម៉ឺន​៧​ពាន់​នាក់​។ នេះ​ជា​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន​សម្រាប់​តំបន់​ចាប់តាំងពី​មានការ​រាលដាល​កូ​វី​ដ​១៩​លើក​ដំបូង​មក​។

យ៉ាងណាមិញ សម្ទុះ​នៃ​ការ​ឆ្លង​មិន​ដូច​គ្នា​នោះ​ទេ បើ​ធៀប​រវាង​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ផ្សេង​ទៀត នៅ​ក្នុង​តំបន់​។ ករណី​ឆ្លង​កើនឡើង​ខ្លាំង មាននៅ​ក្នុង​ប្រទេស​ចំនួន​៥​នៃ​ទ្វីបអឺរ៉ុប គឺ​រុ​ស្ស៊ី អង់គ្លេស អា​ល្លឺ​ម៉​ង់ តួ​ក​គី និង​អ៊ុយ​ក្រែ​ន​។ ក្នុង​ចំណោម​ប្រទេស​ទាំង​២៧​ដែល​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប មាន​ប្រទេស​ចំនួន​១០ ដែល​ស្ថានភាព​កូ​វី​ដ​១៩​ធ្លាក់​ក្នុង​ដំណាក់កាល​គួរ​ឱ្យ​ព្រួយបារម្ភ​ខ្លាំង​មែនទែន  ក្នុង​នោះ​រួម​មាន ប៊ែ​ល​ហ្សិ​ក ប៉ូ​ឡូញ ហូ​ឡង់ ប៊ុល​ហ្កា​រី ក្រូ​អាត សាធារណរដ្ឋ​ឆែក អេ​ស្តូ​ត​នី ហុង​គ្រី ក្រិ​ក និង​ស្លូ​វេ​នី​។ ដោយឡែក បារាំង ព័រ​ទុ​យ​ហ្កា​ល់ ប្រទេស​ស៊ី​ប មាន​ស្ថានភាព​គួរ​ឱ្យ​ព្រួយបារម្ភ​បង្គួរ ឯ​បួន​ប្រទេស​ទៀត ដូច​ជា​អេ​ស្ប៉ា​ញ អ៊ី​តា​លី ស៊ុ​យ​អែ​ត និង​ម៉ា​ល់តា មាន​ស្ថានភាព​ព្រួយបារម្ភ​ទាប​ប៉ុណ្ណោះ​។

នៅ​ចំពោះ​មុខការ​ឆ្លង​រាលដាល​ក្នុង​ចំនួន​ច្រើន​ដូចនេះ ប្រទេស​មួយ​ចំនួន ដែល​បាន​បន្ធូរបន្ថយ​វិធាន​ការណ៍​កន្លង​មក ពេល​នេះ​បាន​ចាប់ផ្តើម​រឹត​បន្ដឹង​វិធានការ​គម្លាត​សង្គម​ឡើង​វិញ ខណៈ​ប្រទេស​មួយ​ចំនួន​ទៀត​បាន​យក​សេណា​រី​យ៉ូ បិទ​ខ្ទប់​មក​ដាក់​លើ​តុ​ពិភាក្សា​ផង​ដែរ​។

ជាក់ស្តែង ប្រទេស​រដ្ឋាភិបាល​នៃ​ប្រទេស​អូ​ទ្រី​ស កាលពី​ស​ប្តា​ហ៍​មុន បាន​ជួប​ពិភាក្សា​គ្នា​លើ​វិធាន​ការណ៍​បិទ​ខ្ទប់​ប្រទេស​រួច​ហើយ​។ ប្រទេស​ហូ​ឡង់ ឯណោះ​វិញ ក៏​បាន​ក្លាយជា ប្រទេស​នៅ​អឺរ៉ុប​ដំបូង​គេ ដែល​បាន​ប្រកាស​បិទ​ខ្ទប់​ផ្នែក​ខ្លះ​នៃ​ប្រទេស​រយៈពេល​៣​ស​ប្តា​ហ៍​។

សូម​ជម្រាប​ថា ទោះបី​ការ​ចាក់​វ៉ាក់សាំង បើ​គេ​និយាយ​ជា​រួម នៅ​ក្នុង​តំបន់​អឺរ៉ុប មាន​ចំនួន​ច្រើន​ក៏​ពិតមែន ប៉ុន្តែ​អត្រា​នេះ មិន​មាន​ភាព​ស្មើគ្នា​នោះ​ទេ នៅ​តាម​ប្រទេស​នីមួយ​ៗ​។ ជាក់ស្តែង ស្រប​ពេល​ដែល ប្រទេស​ធំ​ៗ​នៅ​អឺរ៉ុប​បាន​ចាក់​វ៉ាក់សាំង​ដល់​រង្វង់ ៦០% ទៅ  ៨០%​ក្តី ប៉ុន្តែ​ប្រទេស​តូច​ៗ​ជា​ច្រើន​ទៀត ចាក់​វ៉ាក់សាំង​បាន​ក្រោម ៤០%​ប៉ុណ្ណោះ តួយ៉ាង  រ៉ូ​ម៉ា​នី ចាក់​បាន ៣៥% ប៉ុ​ល​ហ្គា​រី ចាក់​បាន ២៣% អ៊ុយ​ក្រេ​ន​ចាក់​បាន ១៩%​។ នេះ​បើ​តាម​ទិន្នន័យ​ដែល​ចងក្រង​ដោយ គេហទំព័រ Our World in Data​។

របាយការណ៍​ដដែល​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​តំបន់​អឺរ៉ុប​ទាំងមូល គិត​មក​ទល់​ពេល​នេះ មាន​ករណី​ឆ្លង​កូ​វី​ដ​១៩​សរុប ប្រមាណ​៦៨​លាន​នាក់​ហើយ ក្នុង​នោះ ករណី​ស្លាប់មាន​ជាង​១​លាន​៣​សែន​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន និងអាមេរិកព្រមានគ្នាទៅវិញមកជុំវិញរឿង «ឯករាជ្យភាពកោះតៃវ៉ាន់»

ព័ត៌មាន
សហរដ្ឋអាមេរិកនៅថ្ងៃសៅរ៍សប្តាហ៍មុន បានព្រមានទៅក្រុងប៉េកាំងឲ្យឈប់ដាក់សម្ពាធលើកោះតៃវ៉ាន់តទៅទៀត។ ជាការឆ្លើយតបភ្លាមៗភាគីចិននៅថ្ងៃសៅរ៍ដដែល ប…

មនុស្សរាប់ម៉ឺននាក់នៅអូស្ត្រាលីចេញមកប្រឆាំងនឹងបទបញ្ជាចាក់វ៉ាក់សាំងកូវីដ១៩របស់រដ្ឋាភិបាល

ព័ត៌មាន
ប្រព័ន្ធផ្សព្វផ្សាយនៅអូស្ត្រាលីបានឱ្យដឹងថា កាលពីថ្ងៃទី ១៣ វិច្ឆិកា មានមនុស្សរាប់ម៉ឺននាក់បានចេញមកប្រមូលផ្តុំគ្នានៅទីក្រុងមែលប៊នដើម្បីប្រឆាំងនឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ