ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ស្នើវិស័យឯកជនប្រឹងប្រែងរួមគ្នាទប់ស្កាត់ផលិតផលក្លែងក្លាយនៅអំឡុងពេលវីរុសកូវីដ-១៩រាតត្បាត


នៅក្នុងអំឡុងពេលនៃការរាតត្បាតវីរុសកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានរឹបអូសយកផលិតផលអាល់កុល ម៉ាស ជែលលាងដៃ និងសម្ភារៈមួយចំនួនទៀត ដែលហួសសុពលភាព គ្មានគុណភាពបានរាប់សិបករណី។ ស្ថាប័នស្ថិតក្រោមក្រសួងមហាផ្ទៃនេះ ក៏បានស្នើដល់វិស័យឯកជន ប្រឹងប្រែងរួមគ្នាទប់ស្កាត់ផលិតផលក្លែងក្លាយ នៅអំឡុងពេលវីរុសកូវីដ-១៩ កំពុងរាតត្បាត។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
ដោយ

យ៉ាងណាក៏ដោយចុះ បើតាមការអះអាងពីឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួង​មហាផ្ទៃ និងជា​ប្រធាន​​គណៈកម្មាធិការ​​ប្រយុទ្ធ​​ប្រឆាំង​​ផលិតផល​ក្លែងក្លាយ បាន​គូសបញ្ជាក់ថា ​ចំនួន​ករណី​សរុប​នៃ​ការ​រឹបអូសផលិតផល​អាល់កុល ម៉ាស នឹងទឹកលាងដៃ គ្មានគុណភាព​ទាំង​នោះ ​ ​នឹងត្រូវ​បូក​សរុប​បន្ទាប់​ពី​​ស្ថានភាពកូវីដ-១៩បានធូរស្រាល។

​ឯកឧត្តមបានបន្តថា «យើងបន្តគាំទ្រ​ក្រុមហ៊ុន​ឯកជន ឲ្យ​ចែកចាយ​របស់​ដែលមាន​គុណភាព​ឲ្យ​ទៅដល់​ដៃអតិថិជន ហើយសូម​ជួយ​ផ្តល់ព័ត៌មាន​មកឲ្យ​ខាងយើងផងដែរ ថាតើមាន​បុគ្គលណា ក្រុមហ៊ុនណា ​ដែលប្រកប​របររកស៊ី​មិនស្មោះត្រង់ ប្រកួត​ប្រជែង​មិនស្មោះត្រង់ ឬក៏យើង​និយាយឲ្យ​ចំទៅ គឺឈ្មួញ​ទុច្ចរិត ហើយយើង​នឹងចូលរួម​សហការជាមួយគ្នា ទៅបង្ក្រាប ទៅចាប់ ទៅយក​មកបំផ្លាញ​ចោល យកអ្នក​ប្រព្រឹត្ត​បទល្មើស​យកមកផ្តន្ទា​ទោស​តាមច្បាប់»។

ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធាន​​គណៈកម្មាធិការ​​ប្រយុទ្ធ​​ប្រឆាំង​​ផលិតផល​ក្លែងក្លាយ

ឯកឧត្តម​បានបន្ថែមថា «នៅក្នុងដំណាក់កាល​នៃការរាត​ត្បាត​វីរុស​កូវីដ-១៩នេះ បើសិនជា​យើងប្រើប្រាស់​ចំផលិតផល​ក្លែងក្លាយ​ដូចជា អាល់កុល​ ម៉ាស ជែលលាងដៃ​អីជាដើម​ហ្នឹង នោះវានឹង​កាន់តែអន្តរាយ​ថែមទៀត​ជាក់ជាមិនខាន»។

ក្នុងនាមជា​ក្រុមហ៊ុន​ឯកជនដែល នាំចូល​ផលិតផល គ្រឿងសម្អាង ថែរក្សាសម្រស់ ចំណីអាហារ និងផលិតផល​ជំនួយ​សុខភាព​ផងនោះ លោកស្រី តែ ស៊ូអេង អគ្គនាយិកា​ក្រុមហ៊ុនធី អ អ៊ី អ៊ីមផក អិចផត ឯ.ក បានឲ្យដឹងដែរថា «ការចុះកិច្ចព្រមព្រៀង​គ្នា​រវាងក្រុមហ៊ុនធី អ អ៊ី អ៊ីមផក អិចផត​ ជាមួយនឹង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នាពេលនេះ សបញ្ជាក់ឲ្យ​ឃើញថា នេះជា​ទំនួល​ខុសត្រូវមួយ​របស់​វិស័យ​ឯកជន ក្នុងការរួម​ចំណែក​ទប់ស្កាត់​ការចរាចរ​ផលិតផល​ក្លែងក្លាយ​ក្នុងសង្គម​កម្ពុជា»។

លោកស្រី តែ ស៊ូអេង អគ្គនាយិកា​ក្រុមហ៊ុនធី អ អ៊ី អ៊ីមផក អិចផត ឯ.ក

សូមបញ្ជាក់ថា គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃក្រសួង​មហាផ្ទៃ តែងតែ​អំពាវនាវ​ដល់​សាធារណជន​ចូលរួម និងសហការ​ផ្តល់ព័ត៌មាន​អំពីទីតាំង ឬជន​ដែលផលិត​ចែកចាយ ផលិតផល​ក្លែងក្លាយ ដែលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់សុខភាព និងសុវត្ថិភាព​សង្គម ដើម្បីឈាន​ទៅធ្វើការ​បង្រ្កាប​ឲ្យបាន​ទាន់ពេលវេលា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទឹកប្រាក់ជាង ៣,៥ពាន់លានដុល្លារ ត្រូវបាន​ប្រើ​សម្រាប់​ការ​ស្តារហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន​នៅកម្ពុជា

ព័ត៌មាន
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឲ្យដឹងថា ការអភិវឌ្ឍនិងស្តារហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិនៅក្នុងប្រទេស រួមមានភ្នំពេញ សៀមរាប ក្…

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ដំឡូងមីឆ្នាំនេះ ហាក់មានទីផ្សារល្អជាងឆ្នាំមុន

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា តម្លៃនៃកសិកផលដំឡូងមីនៅឆ្នាំនេះ គឺមានលក្ខណៈប្រសើរជាងឆ្នាំមុន ស្របពេលដែលកសិករភាគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ