ការរៀបចំឥណទានឡើងវិញ

ការរៀបចំឥណទានឡើងវិញកើនឡើងទ្វេដង ក្រោយផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ


សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឱ្យដឹងថា ចាប់តាំងពីក្រោយផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមក ចំនួនអ្នកស្នើសុំរៀបចំឥណទានឡើងវិញមានការកើនឡើងទ្វេដង ដោយក្នុងនោះ គ្រាន់តែរយៈពេល៣សប្តាហ៍ចុងក្រោយនេះ ចំនួនអ្នកស្នើសុំរៀបចំឥណទានឡើងវិញ មានប្រមាណ ២ពាន់នាក់ក្នុងមួយសប្តាហ៍ ហើយអាចបន្តកើនឡើងទៀតនាពេលខាងមុខ។
រូបតំណាង៖ ការរៀបចំឥណទានឡើងវិញអំឡុងពេលកូវីដ១៩

លោក កាំង តុងងី ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង នៃសមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានប្រាប់សារព័ត៌មាន​ឌីជីថល​ខេមបូណូមីស​តាមតេឡេក្រាម​ថា រយៈពេល​ប្រមាណ​១ឆ្នាំកន្លងមកនេះ​ ការស្នើសុំរៀបចំ​ឥណទាន​ឡើងវិញ​មាន​ប្រមាណ​ចំនួន ជិត ៣០ម៉ឺនគ្រួសារ ស្មើនឹង​ទំហំទឹកប្រមាណ១.៤០០លានដុល្លារ​អាមេរិក។ ប៉ុន្ដែ អ្វីដែល​ចាប់​អារម្មណ៍នោះ គឺនៅមួយរយៈចុងក្រោយនេះ ពោលគឺនៅ​ក្រោយពេល​មានព្រឹត្តិការណ៍​២០កុម្ភៈ បានផ្ទុះ​ឡើង ចំនួនអ្នកស្នើសុំ​រៀបចំ​ឥណទានឡើងវិញ​បានហក់កើនឡើង​គួរឱ្យ​កត់សម្គាល់ ជាពិសេសនៅ​រយៈពេល ៣សប្តាហ៍​ចុង​ក្រោយនេះ កាស្នើសុំ​មាន​កំណើនទ្វេដង។

ថ្វីត្បិតតែការ​ស្នើសុំឥណទាន​មានកើនឡើងមែន នៅក្នុងដំណាក់​កាលនេះ ប៉ុន្តែលោកកាំង តុងងី បញ្ជាក់ថា នៅតិច​ជាងអំឡុង​ខែមេសា និងឧសភា ឆ្នាំ២០២០ទេ ដែលកាល​នោះ គ្រាន់តែមួយសប្តាហ៍​មានការស្នើសុំ​រៀបចំ​ឥណទានឡើងវិញ ដល់ទៅជាង២ម៉ឺននាក់ឯណោះ។ ទោះយ៉ាងណា សមាគមមីក្រូហិរញ្ញវត្ថុ​កម្ពុជា​រំពឹងថា ចំនួនអ្នកស្នើ​សុំ​នឹងអាច​មាន​ការកើនឡើងបន្តទៀត បើព្រឹត្តិការណ៍​សហគមន៍នេះ នៅតែបន្ត​អូសបន្លាយ។

គួរម្លឹកថា ធនាគារជាតិ​នៃកម្ពុជា (NBC) បានជូនដំណឹង​ឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ​ទាំងអស់​ត្រូវបន្តរៀបចំ​ឥណទាន​ឡើងវិញ​ដល់​អតិថិជន​របស់ខ្លួន​រហូតដល់​ពាក់កណ្តាល​ឆ្នាំ ២០២១ ខាងមុខ ខណៈដែល​សមាគម​មីក្រូហិរញ្ញវត្ថុ​អះអាងថា អាចនឹង​ពន្យារពេល​រហូតដល់​ចុង​ឆ្នាំ២០២១ បើសិន​ជាមាន​តម្រូវការ​បន្ត​ទៀត​ពីអតិថិជន។

បើយោងតាម​របាយការណ៍​ពីសមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា គិតត្រឹម​ចុងឆ្នាំ​២០២០ វិស័យមីក្រូហិរញ្ញវត្ថុ​បាន​ផ្តល់​ឥណទាន សរុបជិត ៧ពាន់លានដុល្លារ ស្មើនឹង​អតិថិជន​ជិត ២លានគ្រួសារ ខណៈប្រាក់បញ្ញើ​សរុប​មាន​ចំនួន ៣.៥០០ លានដុល្លារ ដោយមាន​អតិថិជន​ដាក់ប្រាក់​បញ្ញើចំនួន ២លាន៧ សែនលាននាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃរំពឹងខ្ពស់ថា នៅពាក់កណ្ដាលឆ្នាំនេះ នឹងទទួលបានភ្ញៀវទេសចរច្រើន ពិសេសភ្ញៀវចិន

ព័ត៌មាន
ខេត្តភូកេត ដែលជាខេត្តជាប់មាត់សមុទ្រ និងជាខេត្តមានសក្តានុពលទេសចរណ៍មួយរបស់ថៃ នឹងត្រៀមបើកទ្វារទទួលទេសចរបរទេសចាប់ពីខែកក្កដានេះតទៅហើយ ដោយ…

ហេតអ្វីស្រូវនាំចេញកើនដល់ជិត២លានតោន? រដ្ឋមន្ត្រីកសិកម្មពន្យល់ពីរឿងនេះ

ព័ត៌មាន
ការនាំចេញស្រូវរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាម និងថៃ មានការកើនឡើងជាង ១០០% ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១ នេះ ខណៈដែលការនាំចេញអង្កររបស់កម្ពុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ