ការនាំចេញអង្ករ

សហព័ន្ធស្រូវអង្ករកម្ពុជា បើកកិច្ចប្រជុំបន្ទាន់មួយ ក្រោយពីមានការស្នើសុំឲ្យលុបប្រព័ន្ធអនុគ្រោះពន្ធ GSP លើអង្ករកម្ពុជានាំទៅអាមេរិក


សហព័ន្ធស្រូវអង្ករអាមេរិកកាលពីពេលថ្មីៗនេះបានស្នើទៅកាន់គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិអាមេរិកលើគម្រោងញត្តិលុបចោលកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធ GSP លើអង្ករនាំចូលទៅអាមេរិក ដែលក្នុងនោះ ក៏មានអង្ករកម្ពុជាដែរ។ ទាក់ទងនឹងបញ្ហានេះ សហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃទី ១៣ ខែកក្កដានេះ បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាប្រមូលធាតុចូលដើម្បីឆ្លើយតបទៅកាន់ការស្នើសុំនេះ។
ក្រុមហ៊ុនអូស្ត្រាលី ចាប់អារម្មណ៍ការវិនិយោគក្នុងវិស័យស្រូវអង្ករកម្ពុជា
ដោយ

កិច្ចប្រជុំបន្ទាន់នេះ ក៏មានការចូលរួម​ពី​តំណាង​ក្រសួង​ពាណិជ្ជកម្ម​ផងដែរ ដោយ​ការរៀបចំនូវ​កិច្ចប្រជុំនេះឡើង គឺដើម្បីឆ្លើយតប​ទៅនឹងការ​ដែល​សហព័ន្ធ​ស្រូវអង្ករ​អាមេរិក បានស្នើដល់​គណៈកម្មការ​ពាណិជ្ជកម្ម​អន្តរជាតិ​អាមេរិក (USITC) ឱ្យលុបចោល​បញ្ជីទំនិញ​ដែលមាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ស្ថិតក្រោម​ប្រព័ន្ធអនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម (GSP) លើ​ប្រភេទ​អង្ករ​នាំចូល ខណៈដែលកន្លង​មក​សហរដ្ឋ​អាមេរិក​មាននាំចូល​អង្ករ​ពី ប្រទេសថៃ វៀតណាម ប្រេស៊ីល ឥណ្ឌា ភូមា និងកម្ពុជា ។

លោកឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា​បាន​ថ្លែងថា ការនាំចូល​អង្ករ​កម្ពុជា​ទៅកាន់​សហរដ្ឋអាមេរិក គឺមិនបាន​ប៉ះពាល់​ដល់​កសិករ​អាមេរិកនោះទេ ដោយហេតុថា -ទីមួយ បរិមាណ​នាំចេញ​អង្ករកម្ពុជា​ទៅកាន់​សហរដ្ឋ​អាមេរិក គឺមានត្រឹមតែ​ប្រមាណ ២០០០តោន​ប៉ុណ្ណោះ​ក្នុងមួយឆ្នាំ។ និង​ទីពីរ គឺប្រភេទ​អង្ករដែល​កម្ពុជានាំចូល​ទៅអាមេរិក​ជាប្រភេទ Indica Rice ប្រភេទ​សរីរាង្គ និងអង្ករ​ក្រអូប​រំដួល ដែលខុសពី​ប្រភេទអង្ករ ដែលកសិករ​សហរដ្ឋអាមេរិក​ដាំដុះ ពោលគឺជា Japonica Rice និង Carlrose Rice។

គួរបញ្ជាក់ថា នៅក្នុង​ឆមាសទី ១ នៃឆ្នាំ២០២០នេះ កម្ពុជា​បានរកចំណូល​បាន​ពីការ​នាំចេញអង្ករ​ជាង​២៦៤លាន​ដុល្លារអាមេរិក ដោយ​នាំចេញ​អង្ករប្រមាណ៤០ម៉ឺនតោន កើនឡើង​ជាង​៤១% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំ​២០១៩។ ទីផ្សារ​នាំចេញអង្ករ​ធំៗ​របស់​កម្ពុជា មានដូចជា​ប្រទេសចិន អឺរ៉ុប អង់គ្លេស និងបណ្ដាប្រទេសអាស៊ាន៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗ សម្លឹងឃើញវៀតណាមសម្រាប់ទិសដៅផ្លាស់ប្ដូរខ្សែចង្វាក់ផលិតកម្ម

ព័ត៌មាន
ប្រទេសវៀតណាម ត្រូវបានគេមើលឃើញថា កំពុងក្លាយជាកូនក្រមុំដ៏ស្រស់ប្រិមប្រិយមួយ នៅតំបន់ អាស៊ីអាគ្នេយ៍នេះ សម្រាប់ការបង្វែរទិសដៅផ្លាស់ប្ដូរខ្សែចង្…

រដ្ឋាភិបាលថៃ​គ្រោង​បញ្ចេញ​កម្ចី​អនុគ្រោះ ជិត ៣,២​ពាន់​លានដុល្លារ​ ដើម្បី​ជួយ​វិស័យទេសចរណ៍និង​សេវាកម្ម

ព័ត៌មាន
រដ្ឋាភិបាលប្រទេសថៃ​គ្រោង​ថវិកា​កម្ចី​អនុគ្រោះមួយកញ្ចប់​ថ្មីទៀត ដែលមានទឹកប្រាក់ជិត ៣,២ពាន់​លានដុល្លារ​អាមេរិក ដើម្បីជួយ​ដល់​សហគ្រាស​ខ្នាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ