ទីផ្សារមូលបត្រកម្ពុជា

ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជានៅតែរំពឹងខ្ពស់ពីការចុះរបស់ក្រុមហ៊ុនថ្មីៗចំនួន៥នៅឆ្នាំនេះទោះបីមានកូវីដ-១៩កំពុងរាតត្បាតខ្លាំង


អ្នកជំនាញហិរញ្ញវត្ថុនៅក្នុងទីផ្សារភាគហ៊ុន នៅតែរំពឹងខ្ពស់ចំពោះការទទួលបានក្រុមហ៊ុនថ្មីៗមកបន្ដចុះបញ្ជីចំនួន ៥ក្រុមហ៊ុនបន្ថែមទៀត ដូចទៅនឹងឆ្នាំ២០២០ដែរ បើទោះជាបច្ចុប្បន្ន មេរោគរាតត្បាតកូវីដ-១៩ កំពុងរាតត្បាតខ្លាំងក្នុងសហគមន៍ក៏ដោយ។
ផ្សារមូលបត្រកម្ពុជា រូបភាព៖ ខេមបូណូមីស
ដោយ

យ៉ាងណាមិញ នៅ​ដើមឆ្នាំ​២០២១​នេះ ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា ទើបតែ​ទទួល​បានការ​ដាក់​ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​ពី​ក្រុមហ៊ុន​ចំនួន​១​ផង​ដែរ ហើយ​ក្រុមហ៊ុន​នេះ អាច​នឹង​ចុះបញ្ជី​បោះផ្សាយ​លក់​មូល​ប​ត្រ​របស់​ខ្លួន​ជា​ផ្លូវការ​នៅ​ខែមិថុនា​ខាង​មុខ​នេះ ។

ឯកឧត្តម ហុង សុ​ហួរ អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​ប្រាប់​ក្រុមការងារ​ខេ​ម​បូ​ណូ​មី​ស​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម កាលពី​ឆ្នាំ​២០២០ កន្លង​ទៅ លោក​ធ្លាប់​មានការ​ព្រួយបារម្ភ​ខ្លាំង​ម្តង​រួច​ទៅ​ហើយ​ថា ផ្សា​រមូល​ប​ត្រ​អាច​នឹង​រង​ផល​ប៉ះពាល់​ដោយសារ​តែ​កូ​វី​ដ​-១៩ ប៉ុន្តែ​ជាក់ស្តែង វា​គ្រាន់តែ​ថយ​ថយ​តិចតួច​ប៉ុណ្ណោះ​។ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​នោះ កាលពី​ឆ្នាំ​២០២០ ផ្សា​រមូល​ប​ត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​បញ្ជី​ថ្មី​ដល់​ទៅ​៥​ក្រុមហ៊ុន​។ កត្តា​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ឯកឧត្តម ហុង សុ​ហូរ បន្ដ​ជឿជាក់​ថា នៅ​ឆ្នាំ​២០២១​នេះ ទោះបីជា​មានការ​រំខាន​ពី​កូ​វី​ដ​១៩​ខ្លាំង​ក៏​ដោយ ប៉ុន្ដែ ផ្សា​រមូល​ប​ត្រ​កម្ពុជា នៅ​តែ​មាន​រំពឹង​ខ្ពស់​ថា នឹង​ទទួល​បាន​ក្រុមហ៊ុន​ចុះបញ្ជី​ចំនួន​៥ តាម​គោលដៅ​គ្រោងទុក​ដដែល ព្រោះ​ទំហំ​នៃ​ការ​ជួញដូរ នៅ​តែ​មាន​សញ្ញាណ​ល្អ ដែល​អាច​នឹង​មាន​លទ្ធផល​ល្អ​ជាង​ឆ្នាំ​២០២០​ទៅ​ទៀត​។

ឯកឧត្តម ហុង សុ​ហួរ បាន​គូសបញ្ជាក់​ទៀត​ថា បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ថ្មី​មួយ កំពុង​ត្រៀម​នឹង​ចុះបញ្ជី​ជាមួយ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​នៅ​ក្នុង​ខែមិថុនា​ខាង​មុខ​នេះ ដោយ​ក្រុមហ៊ុន​នេះ ជា​ក្រុមហ៊ុន​សំណង់​។ អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ជឿជាក់​ថា នឹង​មាន​ក្រុមហ៊ុន​បន្តបន្ទាប់​ទៀត​មក​ចុះបញ្ជី បន្ទាប់​ពី​ការ​រាតត្បាត​សហគមន៍​បញ្ចប់​ទៅ និង​ការ​ចាក់​វ៉ាក់សាំង​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង​។

របាយការណ៍​ពី​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​ឲ្យឹ​ង​ថា គិត​ត្រឹម​ដំណាច់ឆ្នាំ ២០២០ ផ្សា​រមូល​ប​ត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​មាន​ចំនួន ៧​ក្រុមហ៊ុន ដែល​ប្រមូល​ដើមទុន​ពី​ទីផ្សារ​បាន​ជាង​១០០​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូល​ប​ត្រ​បំណុល​មាន ៦​ក្រុមហ៊ុន និង​ប្រមូល​ដើមទុន​បាន ១៤៣​លាន​ដុល្លារ​អា​មេ​រិ​ក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ ដាក់ចេញវិធានការបន្ធូរបន្ថយ ៦ចំណុច សម្រាប់អតិថិជន​ដែលរងគ្រោះ​ព្រោះ​កូវីដ-១៩

ព័ត៌មាន
សមាគមធនាគារ និង សមាគមមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា នៅថ្ងៃទី ០៧ ខែមេសា​ ឆ្នាំ២០២១នេះ បានសម្រេចដាក់ចេញនូវវិធានការបន្ធូរបន្ថយចំនួន៦ ចំណុច …

ទិន្នផលម្រេចកំពតឆ្នាំនេះប្រឈមនឹងការធ្លាក់ចុះខណៈការប្រមូលផលយឺតយ៉ាវ

ព័ត៌មាន
ប្រធានសមាគមម្រេចកំពតបានធ្វើការវាយតម្លៃថា ទិន្នផលម្រេចកំពតឆ្នាំនេះ នឹងមានការធ្លាក់ចុះជាងឆ្នាំមុន ដោយសារតែមកដល់ដើមខែមេសានេះ ចម្ការម្រេចនី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ