សហគ្រាសធុនតូច និងមធ្យម (SME)

និយ័តករមូលបត្រកម្ពុជារំពឹងថា ការចូលរួមនៃវិស័យ SME នឹងធ្វើឱ្យទីផ្សារមូលបត្រកាន់តែប្រសើរនៅឆ្នាំ២០២២


និយ័តករមូលបត្រកម្ពុជា បាននិងកំពុងដាក់ចេញនូវផែនការ និងគោលនយោបាយ មួយចំនួន ដល់សហគ្រាសធុនតូច និងមធ្យម (SME) ដើម្បីរួមចំណែក ដល់ការអភិវឌ្ឍវិស័យ SME នៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រ កម្ពុជា មានក្ដីរំពឹងខ្ពស់ថា តាមរយៈការដាក់ចេញគោលនយោបាយនេះ នឹងជួយជំរុញឲ្យទីផ្សារមូលបត្រនៅកម្ពុជា នឹងកាន់តែប្រសើរ ពិសេសបន្តមានកំណើន នៅឆ្នាំ២០២២ និងអាចទទួលបានក្រុមហ៊ុនក្នុងវិស័យ SME មកចុះបញ្ជីកាន់តែច្រើនផងដែរ។
ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកផ្សារមូលបត្រកម្ពុជា

ថ្លែងនាឱកាសសិក្ខាសាលាស្តីពី «ជម្រើសហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា» ថ្ងៃទី២៧ ខែធ្នូ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា ដ្បិតកម្ពុជា បាននិងកំពុងប្រយុទ្ធនឹងជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩ តែកំណើនសេដ្ឋកិច្ចកម្ពុជា នៅតែបង្ហាញពីភាពរឹងមាំ និងវិជ្ជមាន។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ នៃនិយ័តករមូលបត្រកម្ពុជា ក៏បានបង្ហាញក្ដីរំពឹង ដែរថា នៅឆ្នាំបន្ទាប់ សេដ្ឋកិច្ចកម្ពុជា នឹងបន្តមានកំណើន ដោយមានការចូលរួមបន្ថែមពីវិស័យសហគ្រាសធុនតូច និងមធ្យម ដែលរួមចំណែកដ៏សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា។

ជាមួយគ្នានេះ ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍនិងជំរុញវិស័យ SME នៅកម្ពុជា និយ័តករផ្សារមូលបត្រកម្ពុជា បានធ្វើវិសោធនកម្មនូវបទបញ្ញាតិ្ត និងច្បាប់ពាក់ព័ន្ធមួយចំនួន ដើម្បីអនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យម អាចមានលទ្ធភាពបោះផ្សាយលក់ជាមូលបត្រ ជាសាធារណៈ ព្រមទាំងចុះបញ្ជីលក់មូលបត្រនៅទីផ្សារ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន ជាមួយការចុះបញ្ជីនេះ។ 

សូមបញ្ជាក់ថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន១៤ ក្រុមហ៊ុន។ ក្នុងនោះ មាន៨ក្រុមហ៊ុន ចុះបញ្ជីលក់ភាគហ៊ុន និង៦ក្រុមហ៊ុនទៀតចុះបញ្ជីលក់សញ្ញាបណ្ណ ឬបណ្ណបំណុល។ នៅចុងត្រីមាសទី ៣ឆ្នាំ២០២១ ទំហំមូលធនូបនីយកម្មទីផ្សារសរុបនៃផ្សារមូលបត្រកម្ពុជាមានជាង១ពាន់៨រយលានដុល្លារអាមេរិក, ទំហំជួញដូរភាគហ៊ុនសរុបមានជាង៧លានភាគហ៊ុន ធៀបនឹងត្រីមាសទី៣ឆ្នាំ២០២០កើនឡើង ១១៤%។ រីឯ ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ មានជាង១១ម៉ឺនភាគហ៊ុន ដោយមានតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃមានជាង២៥ម៉ឺនដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


និយ័តករអចលនទ្រព្យរបស់ប្រទេសចិនប្តេជ្ញាដោះស្រាយហានិភ័យនៃការផ្តល់អចលនទ្រព្យ

ព័ត៌មាន
និយតករកំពូលនៃអចលនទ្រព្យរបស់ប្រទេសចិនបានបង្ហាញការប្តេជ្ញាចិត្ត ដោះស្រាយយ៉ាងម៉ឺងម៉ាត់ នូវហានិភ័យដែលបណ្តាលមកពីការផ្តល់អចលនទ្រព្យ ឬលំនៅដ្ឋាន …

ព្រលានយន្តហោះតារាសាគរ នឹងត្រូវបន្ដពន្យារពេលបើកដំណើរការរហូតដល់ពាក់កណ្តាលឆ្នាំ២០២២

ព័ត៌មាន
ការបើកទ្វារអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង ដើម្បីទទួលជើងហោះហើរសាកល្បងត្រូវបន្តពន្យារពេលបន្ថែមទៀហើយ គឺរហូតដល់ពាក់កណ្តាលឆ្នាំ២០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ