អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិន (ខេមបូឌា) បានសម្ពោធការិយាល័យកណ្ដាលរបស់ខ្លួននៅ TK Central Toul Kork


ក្រុមហ៊ុនដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិន (ខេមបូឌា) ជាបុត្រសម្ព័ននៃក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ថ្នាក់លេខ១ នៅអឺរ៉ុប, កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២បានសម្ពោធការិយាល័យថ្មីរបស់ខ្លួននៅ TK Central ដែលទទួលបានពានជាអគារអភិវឌ្ឍចម្រុះ មានទីតាំងស្ថិតនៅចំណុចកណ្ដាលនៃខណ្ឌទួលគោក ដើម្បីឆ្លើយតបនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃអាជីវកម្ម និងដើម្បីផ្តល់សុខភាពតាមរយៈអាហារទៅដល់ប្រជាជនឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
ក្រុមហ៊ុនដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិន (ខេមបូឌា) បានសម្ពោធការិយាល័យថ្មីរបស់ខ្លួននៅ TK Central

លោក Koh Kok Meng ជាប្រធានគ្រប់គ្រងក្រុមហ៊ុនដាណន់(Danone) ប្រចាំប្រទេសកម្ពុជា និង មីយ៉ាន់ម៉ាបានមានប្រសាសន៍ថា៖ «ការផ្លាស់ប្តូរការិយាល័យប្រតិបត្តិការអាជីវកម្មរបស់យើងទៅកាន់ការិយាល័យថ្មី ហើយធំជាងមុននៅក្នុងតំបន់ទួលគោក ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់យើងចំពោះសុខភាពប្រជាជន និងការវិនិយោគរបស់យើងនៅក្នុងទីផ្សារកម្ពុជារយៈពេលវែង។ ការផ្លាស់ប្តូរនេះជាជំហានដ៏សំខាន់មួយទៀត ដែលធ្វើឲ្យយើង អាចគាំទ្រអាជីវកម្មដែលកំពុងរីកចម្រើនយ៉ាងលឿន និងដើម្បីបំពេញតម្រូវការរបស់បុគ្គលិកយើងមានចំនួនកាន់តែច្រើន។ នៅ Danone​ យើងជឿជាក់ថាការិយាល័យជាមជ្ឈមណ្ឌលជួបជុំដែលបុគ្គលិកអាចផ្សាភ្ជាប់ទំនាក់ទំន​ង បង្កើតអ្វីដែលថ្មី រៀន ​អបអរសាទរ និង សហការ ដើម្បីយើងរីកចម្រើនឡើងទាំងអស់គ្នា»។

លោក Koh KokMeng បានបន្តថា៖ «នៅDanone យើងប្ដេជ្ញាចិត្តដោះស្រាយតម្រូវការក្នុងស្រុកតាមរយៈ ការធ្វើអាជីវកម្មប្រកបដោយនវានុវត្តន៍ និងនិរន្តភាព ព្រោះយើងជឿជាក់ថា សុខភាពមនុស្ស និងពិភពលោក តែងមានទំនាក់ទំនងជាមួយគ្នាជានិច្ច។ គោលបំណងរបស់យើងនៅក្នុងប្រទេសកម្ពុជា គឺចង់ផ្ដល់ឱ្យអ្នកម្ដាយគ្រប់រូបនូវអាហារូបត្ថម្ភដែលត្រឹមត្រូវសម្រាប់ពួកគាត់ និងកូនៗរបស់គាត់តាមរយៈផលិតផលដែលផ្តោតលើសុខភាពជាចម្បង»។

Danone Cambodia ជានិមិត្តសញ្ញានៃការបង្ហាញពីដំណោះស្រាយអាហារូបត្ថម្ភបែបវិទ្យាសាស្ត្រ បង្កើតឡើងដើម្បីផ្ដល់ផលវិជ្ជមានតាមរយៈការផ្ដល់អាហារទៅកាន់មនុស្សដែលត្រូវការជាចាំបាច់ ចាប់ពីម្ដាយ​ពពោះរហូតដល់កុមារអាយុពីរឆ្នាំឬលើសជាមួយនឹងម៉ាកផលិតផលនាំមុខក្នុងស្រុក និងអន្តរជាតិដូចជា Dumex Dugro, Dumex SuperGold Kid, Dumex Dumilk, Dugro All n One និង Aptakid ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកវិទ្យាសាស្ត្រប្រទេសស៊ីបរកឃើញមេរោគកូវីដមួយប្រភេទទៀតដែលកាត់ពូជបញ្ចូលគ្នារវាង ឌែលតានិងអូមីក្រុង

ព័ត៌មាន
យោងតាមលោក Leondios Kostrikis សាស្ត្រាចារ្យវិទ្យាសាស្ត្រ និងជីវសាស្ត្រនៅសាកលវិទ្យាល័យស៊ីប (Cyprus) និងជាប្រធានមន្ទីរពិសោធន៍ជីវវិទ្យានៃសកល…

អ្នកឧកញ៉ា លី ហួរ៖ គ្មានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានណាមួយផ្អាកសកម្មភាពនោះទេ នៅឆ្នាំ២០២១

ព័ត៌មាន
អ្នកឧកញ៉ លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាអះអាងថា ទោះបីក្នុងឆ្នាំ២០២១ មានការឆ្លងរាតត្បាតជំងឺកូវីដ-១៩ខ្លាំង តែពុំមានក្រុមហ៊ុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ