បញ្ហាបំណុលពិបាកទារ កំពុងបង្កភាពច្របូកច្របល់កាន់តែខ្លាំងនៅវៀតណាម

បញ្ហាបំណុលពិបាកទារ កំពុងបង្កភាពច្របូកច្របល់កាន់តែខ្លាំង ក្នុងវិស័យសំណង់អចលនទ្រព្យវៀតណាម


អ្នកអភិវឌ្ឍ និងសាងសង់វិស័យសំណង់នៅប្រទេសវៀតណាមបាននិងកំពុងតែប្រឈមមុខនឹងបញ្ហាគេជំពាក់បំណុលមិនសង ដែលវាបាននិងកំពុងកើតឡើងខ្លាំងមិនធ្លាប់មាន នៅក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ ខណៈដែលអ្នកម៉ៅការសំណង់ជាច្រើននៅពេលនេះ កំពុងជួបវិបត្តិហិរញ្ញវត្ថុ និងខ្លះទៀតធ្លាក់ក្នុងស្ថានភាពក្ស័យធន។
បញ្ហាបំណុលពិបាកទារ កំពុងបង្កភាពច្របូកច្របល់កាន់តែខ្លាំង ក្នុងវិស័យសំណង់អចលនទ្រព្យវៀតណាម
ដោយ

សារព័ត៌មាន Vietnam News បានរាយការណ៍ថា មកដល់ពេលនេះមានព័ត៌មានតិចតួចអំពីស្ថិតិពិតប្រាកដនៃបញ្ហាបំណុលដែលជំពាក់មិនព្រមសងទាំងនេះ ប៉ុន្ដែវាកំពុងវាយលុកក្រុមហ៊ុនសំណង់ជាច្រើន ហើយពីមួយថ្ងៃទៅមួយថ្ងៃករណីនេះក៏កំពុងតែកើនឡើងជាប្រចាំផងដែរ។

លោក លេ ហុងមិញ ( Lê Hồng Minh ) ប្រធានក្រុមហ៊ុនសាជីវកម្ម 2T បានអះអាងថា លោកមិនដែលឃើញស្ថានភាពធ្ងន់ធ្ងរបែបនេះកើតឡើងនៅក្នុងវិស័យសំណង់អស់រយៈពេល ៤០ ឆ្នាំមកហើយ។ បញ្ហាបំណុលឥឡូវនេះ បានក្លាយជាបញ្ហាអាទិភាពខ្ពស់បំផុតសម្រាប់ក្រុមហ៊ុនខ្នាតតូច និងមធ្យម ហើយសូម្បីតែក្រុមហ៊ុនរបស់លោកក៏មិនមានអាចជ្រៀសរួចបានផងដែរ ។

លោកបានអះអាងថា បំណុលដែលអ្នកវិនិយោគសំណង់ជំពាក់ក្រុមហ៊ុន 2T មានទំហំ ប្រហែលជា ៨,៥ លានដុល្លារអាមេរិក ពោលគឺវាច្រើនជាងទំហំទុនជាង ៤,២ លានដុល្លារ ពីរដង។

អ្នកជំនួញក្នុងវិស័យសំណង់រូបនេះ បានបន្តថា មកដល់ពេលនេះក្រុមហ៊ុនមិនមានជម្រើសអ្វីក្រៅពីរក្សាទុកការផ្ទេរសំណង់ ដែលបានបញ្ចប់មួយចំនួនទៅឱ្យអ្នកវិនិយោគ ដើម្បីរក្សាទុក សម្រាប់រង់ចាំការទូទាត់នោះទេ ហើយសំណង់ផ្ទះល្វែង ខុនដូ រាប់សិបកន្លែង ត្រូវបានទុកចោល ដោយសារតែបញ្ហាបំណុលនេះតែម្តង។

លោក មិញ បានបញ្ជាក់ក្នុងសម្រង់សំដីដើមថា “ នៅពេលនេះខ្ញុំកំពុងតែក្លាយជាម្ចាស់វីឡា និងខុនដូរាប់សិបកន្លែង ប៉ុន្តែអចលនទ្រព្យទាំងនោះ ខ្ញុំមិនទាន់មានសិទ្ធិលក់នៅឡើយទេ ដោយសារឯកសារផ្លូវច្បាប់មិនគ្រប់គ្រាន់”។ លោកបានបន្តថា ការមិនបង់ប្រាក់របស់អ្នកវិនិយោគបានរុញច្រានឲ្យអ្នកម៉ៅការជាច្រើនជួបវិបត្តិហិរញ្ញវត្ថុ និងខ្លះទៀតក្ស័យធន។

ប្រធានក្រុមហ៊ុនសាជីវកម្ម 2T បានបន្តទៀតថា នៅក្នុងស្ថានភាពបែបនេះ វិនិយោគិនមួយចំនួនឆ្លៀតឱកាសបដិសេធការទូទាត់ ទោះបីជាពួកគេទទួលបានប្រាក់ចំណេញយ៉ាងច្រើនពីការលក់អចលនទ្រព្យ ដែលក្រុមហ៊ុនបានផ្ទេររួចក៏ដោយ។

ក្រុមអ្នកសាងសង់បានអះអាងថា ដើម្បីទទួលបានការទូទាត់ ក្រុមហ៊ុនពួកគេត្រូវចំណាយពេលដោះស្រាយផ្លូវច្បាប់នៅក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំ ហើយនៅពេលខ្លះពួកគេជាដើមបណ្តឹងបានទទួលប្រាក់របស់ពួកគេត្រឡប់មកវិញត្រឹមតែ ៣០% នៃសំណុំរឿងដែលពួកគេចាត់ការប៉ុណ្ណោះ។

ជុំវិញបញ្ហានេះ លោក ឃ្វៀន កុក ហៀប ( Nguyễn Quốc Hiệp) ប្រធានសមាគមអ្នកម៉ៅការសំណង់វៀតណាម បានមានប្រសាសន៍ថា បំណុលដែលជំពាក់នោះកំពុងរាលដាលដល់អ្នកអភិវឌ្ឍន៍សំណង់ដទៃទៀត ហើយបញ្ហាកំពុងធ្វើឱ្យវិស័យនេះធ្លាក់ក្នុងភាពច្របូកច្របល់។

លោកសង្កត់ធ្ងន់ថា វិនិយោគិនជំពាក់អ្នកម៉ៅការ អ្នកម៉ៅការជំពាក់អ្នកម៉ៅការបន្ត អ្នកម៉ៅការបន្តជំពាក់អ្នកផ្គត់ផ្គង់។ល។

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ឯកអគ្គរដ្ឋទូតថ្មីរបស់ចិនបានទៅដល់អាមេរិក បន្ទាប់ពីលោក Biden បង្ហើបអំពីទំនាក់ទំនងទ្វេភាគីនឹងប្រសើរឡើង

ព័ត៌មាន
ឯកអគ្គរដ្ឋទូតថ្មីរបស់ចិនប្រចាំនៅសហរដ្ឋអាមេរិក ឈ្មោះ ស៊ី ហ្វេង (Xie Feng) បានទៅដល់ទីក្រុងញូវយ៉កកាលពីថ្ងៃទី ២៣ឧសភា ដោយបានអះអាងថា ទំនាក់…

យុវជនកម្ពុជាទទួលបានបទពិសោធន៍បច្ចេកវិទ្យាថ្មីនៅកូឡាឡាំពួរ ពីក្រុមហ៊ុនស្មាត

ព័ត៌មាន
ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានរៀបចំដំណើរកម្សាន្តអប់រំអំពីបច្ចេកវិទ្យាសម្រាប់ជ័យលាភីក្នុងកម្មវិធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ