គម្រោងដីឡូត៌ខ្នាតធំសម្រាប់ផ្ទះវីឡា និងភូមិគ្រឹះ

អ្នកអភិវឌ្ឍគម្រោងដីឡូត៌ខ្នាតធំសម្រាប់ផ្ទះវីឡា និងភូមិគ្រឹះអះអាងថា ទីផ្សារដីឡូត៌ខ្នាតធំនៅតែដំណើរការល្អ


អ្នកអភិវឌ្ឍគម្រោងដីឡូតិ៍ខ្នាតធំសម្រាប់ផ្ទះវីឡា និងភូមិគ្រឹះអះអាងថា ទីផ្សារដីឡូតិ៍ខ្នាតធំនៅតែដំណើរការល្អ ទោះបីជាស្ថិតក្នុងកាលៈទេសៈកូវីដ១៩រាតត្បាតក្ដី។ ជាក់ស្ដែង ក្រុមហ៊ុន ព្រីមៀរ ផាក ដែលជាក្រុមហ៊ុនអចលនវត្ថុ វិនិយោគលើគម្រោងដីឡូតិ៍ខ្នាតធំសម្រាប់សង់ផ្ទះវីឡា និងភូមិគ្រឹះ ទើបតែបានបើកសម្ពោធគម្រោងដីឡូតិ៍ដំណាក់កាលទី២របស់ខ្លួន ព្រមជាមួយគ្នានេះ ក៏បានសម្ពោធបើកការដ្ឋានសាងសង់ផ្លូវបេតុងទទឹង២០ម៉ែត្រ ប្រវែងជិត៣គីឡូម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ៦អា ទៅកាន់គម្រោងរបស់ខ្លួនផងដែរ។
ការសម្ពោធបើកការដ្ឋានសាងសង់ផ្លូវបេតុង(២០ម៉ែតx២៨០០ម៉ែត) ភ្ជាប់ពីផ្លូវជាតិ៦អាទៅ កាន់គម្រោងព្រីមៀរ៍ ផាក និងពិធីសម្ពោធបើកលក់ដំណាក់កាលទី០២

អ្វីដែលគួរចាប់អារម្មណ៍នោះ បើតាមថ្នាក់ដឹកនាំ ក្រុមហ៊ុន ព្រីមៀរ ផាក បានអះអាងថា គ្រាន់តែថ្ងៃបើកលក់ដំបូង គម្រោងដីឡូតិ៍ដំណាក់កាលទី២របស់ក្រុមហ៊ុន លក់បានរហូតដល់ ៥០%ឯណោះ។

លោក ឈួរ ឈុនហួរ អគ្គនាយករង នៃក្រុមហ៊ុនព្រីមៀរ ផាកបានបញ្ជាក់ថា ទីផ្សារដីឡូតិ៍នៅប៉ុន្មានឆ្នាំចុងក្រោយនេះមានការប្រកួតប្រជែងខ្លាំង ជាពិសេសដីឡូតិ៍ដែលស្ថិតនៅតំបន់ជាយក្រុងជាដើម។ ទោះបីជា មានការប្រកួតប្រជែងខ្លាំងក៏ពិតមែន ប៉ុន្តែគម្រោងដីឡូតិ៍ព្រីមៀរផាក មិនមានក្តីបារម្ភនោះទេ ដោយសារតែគម្រោងដីឡូតិ៍ព្រីមៀរ ផាក គឺជាដីឡូតិ៍ដែលមានខ្នាតធំសម្រាប់ផ្ទះវីឡា ហើយប្រភេទខ្នាតធំបែបនេះពុំសូវមានច្រើននៅឡើយទេ ពិសេសគម្រោងដីឡូតិ៍របស់ព្រីមៀរ ផាក គឺស្ថិតនៅក្នុងតំបន់ដែលមានសក្តានុពល និងមានបរិយាកាសល្អងាយស្រួលដល់ការរស់នៅផងដែរ។

ក្រុមហ៊ុន ព្រីមៀរ ផាក ជាក្រុមហ៊ុនអចលនវត្ថុមួយ ដែលមានគម្រោងអភិវឌ្ឍន៍លើផ្ទៃដីចំនួន៧០ហិចតាដែលកំពុងអភិវឌ្ឍលើគម្រោងធំៗចំនួន ៣ដំណាក់កាល បើតាមលោក ឈួរ ឈុនហួរ អគ្គនាយករង នៃក្រុមហ៊ុន ព្រីមៀរ ផាក បានឲ្យដឹងថា គម្រោងដីឡូតិ៍ព្រីមៀរ ផាក ដំណាក់កាលទី០២ដែលទើបបើកលក់នេះ គឺស្ថិតនៅក្នុងតំបន់ដែលមានបរិយាកាសល្អបរិសុទ្ធសម្រាប់ការរស់នៅ និងស្ថិតក្នុងតំបន់មានសក្តានុពល ក្នុងតំបន់អភិវឌ្ឍន៍ របស់អ្នកឧកញ៉ា លីយ៉ុងផាត់ «លីយ៉ុងផាត់៦អា» ដែលត្រូវបានប្រសិទ្ធនាមថា ជាតំបន់ក្បាលនាគសម្រាប់ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលនិងជាតំបន់លំនៅដ្ឋានអមដោយទន្លេ២ ល្អបំផុតសម្រាប់ការរស់នៅប្រកបដោយផាសុខភាព។

នៅក្នុងគម្រោងដំណាក់កាលទី០២នេះ រួមមានគម្រោងដីឡូតិ៍សម្រាប់សង់ផ្ទះវីឡា និងផ្ទះអាជីវកម្ម។ គម្រោងដីឡូតិ៍ព្រីមៀរ ផាក មានប្រភេទដីឡូតិ៍ទំហំចាប់ ២០ម៉ែត្រx៣០ម៉ែត្រ និងធំជាងនេះតាមតម្រូវការរបស់អតិថិជន ហើយដីឡូតិ៍នេះមានប្លង់រឹង១០០% រួមជាមួយការបញ្ចុះតម្លៃរហូតដល់១៥%ផងដែរ៕

អត្ថបទ សោម ស្រីពេជ្រ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចង់ទិញទំនិញប្រកបដោយគុណភាពរាប់ពាន់ប្រភេទ ដោនឡូតអេស៊ីលីដាម៉ូបាល សម្រាប់បញ្ជាទិញ

ព័ត៌មាន
ការទិញលក់ទំនិញតាមអនឡាញកំពុងក្លាយជានិន្នាការថ្មី សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ក្នុងការបំពេញសេចក្ដីត្រូវការដល់អតិថិជន អេស៊ីលីដាម៉ូបាលមានមី…

កូកា-កូឡា កម្ពុជា ប្រគល់ធុងបែងចែកសំរាមជូនសាលារាជធានីភ្នំពេញ

ព័ត៌មាន
ដើម្បីចូលរួមគាំទ្រការគ្រប់គ្រងសំណល់ក្នុងសហគមន៍ឱ្យកាន់តែប្រសើរនៅប្រទេសកម្ពុជា ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បាន និងកំពុងធ្វើការងារយ៉ាងជិតស្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ