ការបញ្ជុះតម្លៃអគ្គិសីជួយសហគ្រាសក្នុងស្រុក

ម្ចាស់សហគ្រាសក្នុងស្រុក៖ ការបញ្ចុះតម្លៃអគ្គិសនី ២៥% អាចនឹងមានលទ្ធភាពប្រកួតប្រជែង


ម្ចាស់សហគ្រាសផលិតកែច្នៃផលិតផលក្នុងស្រុកមួយចំនួនបានអបអរសាទរចំពោះដំណោះស្រាយការបញ្ចុះតម្លៃអគ្គិសនី២៥ភាគរយពីរដ្ឋាភិបាលកម្ពុជា ដោយពួកគេរំពឹងទុកថា ការទម្លាក់ថ្លៃអគ្គិសនីនៅពេលនេះ គឺធ្វើឲ្យពួកគេមានលទ្ធភាពប្រកួតប្រជែងជាមួយនឹងការផលិត និង ផលិតផលនាំចូលពីក្រៅប្រទេស។
ម្ចាស់សហគ្រាសក្នុងស្រុក៖ ការបញ្ចុះតម្លៃអគ្គិសនី ២៥% អាចនឹងមានលទ្ធភាពប្រកួតប្រជែង

ការ​បញ្ចុះតម្លៃ​អគ្គិសនី​នៅ​ពេល​នេះ មាន​តែ​អាជីវកម្ម​ក្នុង​វិស័យ​សំខាន់​ៗ​ចំនួន ៤ ប៉ុណ្ណោះ​គឺ​ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និង​សេវាកម្ម សុទ្ធតែ​ត្រូវ​បានការ​បញ្ចុះតម្លៃ​អគ្គី​ស​នី ២៥​ភាគរយ​ពី​រដ្ឋ ដូច​ៗ​គ្នា ដែល​ក្នុង​ចំណោម​នោះ​ឧស្សាហកម្ម​ផលិត​ក្នុងស្រុក​បាន​សម្តែង​ក្តី​រីករាយ​ជា​ខ្លាំង​ដោយ​អះអាង​ថា និង​បន្តសកម្មភាព​ផលិតកម្ម​កៃ​ច្នៃ​ឲ្យ​ច្រើន​ជាង​មុន ដើម្បី​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច ខណៈ​បច្ចុប្បន្ន​ផលិតកម្ម​ក្នុងស្រុក​កំពុង​ប្រឈម​ខ្លាំង​ទៅ​នឹង​វិបត្តិ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩​។

ម្ចាស់​សហគ្រាស ផលិត​នំ​ស្រួយ លី​លី លោកស្រី កែវ មុំ បាន​សម្តែង​ក្តី​រីករាយ​ជា​ខ្លាំង​ចំពោះ​ការ​សម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការ​បញ្ចុះ​ថ្លៃ​អគ្គី​ស​នី ពេល​នេះ​គឺជា​ចំណាត់ការ​មួយ​ដែល​ល្អ និង​ទាន់​ពេលវេលា ដែល​និយាយ​បាន​ថា នឹង​ជួយ​ដល់​ឧស្សាហកម្ម​ក្នុងស្រុក​អាច​កាត់​បន្ថយ​ថ្លៃដើម​ផលិត​បាន​មួយ​កម្រិត​ធំ និង​ងាយស្រួល​ក្នុង​ការ​ប្រកួតប្រជែង និង​មួយ​ផ្នែក​ទៀត​គឺជា​ឱកាស​មួយ​ដែល​អាច​ទាក់ទាញ​ការ​វិនិយោគ​បាន​ច្រើន​ជាង​មុន​។លោកស្រី​បញ្ជាក់​ថា អ្វី​ដែល​អ្នក​វិនិយោគ​បារម្ភ​ខ្លាំង និង​ចង់​ដឹង​មុនគេ​គឺ​ថ្លៃ​អគ្គី​ស​នី ថ្លៃ​ទឹក និង​កម្លាំង​ពលកម្ម​។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី ១៩ ខែឧសភា​នេះ ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រកាស ដាក់​ឲ្យ​អនុវត្ត​នូវ​ផែនការ​អនុគ្រោះ​និង​លើកទឹកចិត្ត​ចំពោះ​ការ​ប្រើប្រាស់​អគ្គិសនី នៅ​ក្នុង​វិស័យ​សំខាន់​ចំនួន​៤​របស់​កម្ពុជា រួម​មាន​វិស័យ​ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និង​សេវាកម្ម ដោយ​ការ​អនុគ្រោះ​បញ្ចុះ​ថ្លៃ​លើ​ការ​ប្រើប្រាស់​អគ្គិសនី​នេះ នឹង​មាន​ចាប់ពី​ខែមិថុនា ដល់​ខែតុលា​ឆ្នាំ​២០២០​។

ក្នុង​ប្រកាស​នោះ ក្រសួង​រ៉ែ និង​ថាមពល ក៏​នឹង​កាត់​បន្ថយថ្លៃ​អគ្គិសនី​ចំនួន ២៥% លើ​ការ​បង់ថ្លៃ​អគ្គិសនី​ដែល​បាន​ប្រើ​លើស​ពី​ចំនួន​ប្រើ​ប្រចាំខែ​មធ្យម​ក្នុង​រយៈពេល ៣​ខែ ដើមឆ្នាំ ចំពោះ​ទីតាំង​ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និង​សេវាកម្ម​ណា ដែល​មាន​បរិយាកាស​អំណោយផល​អាច​បង្កើន​សកម្មភាព​ផលិតកម្ម ឬ​អាជីវកម្ម​របស់​ខ្លួន ជួយ​ទប់​ការ​ថយ​ចុះ​នៃ​សេដ្ឋកិច្ច ក្នុង​រយៈពេល​អនុវត្ត​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ទប់ស្កាត់​ការ​ចំលង​មេរោគ​កូ​វី​ដ​-១៩​ផង​ដែរ​។

ជាមួយ​គ្នា​នេះ លោក​ឧកញ៉ា តែ តាំង​ប៉រ ប្រធាន​សម្ព័ន្ធ​សហគ្រាស​ធន់​តូច និង​មធ្យម​កម្ពុជា​ក៏​បាន​សាទរ​ចំពោះ​ការ​អនុគ្រោះ និង​លើកទឹកចិត្ត​ចំពោះ​ការ​ប្រើប្រាស់​អគ្គិសនី ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុ​ជានា​ពេល​នេះ ដោយ​បាន​លើក​ឡើ​ថា វា​ជា​រឿង​មួយ​ប្រសើរ​ណាស់ ដែល​រាជរដ្ឋាភិបាល​បាន​គិតគូរ​ពី​បញ្ហា​អគ្គិសនី​នេះ ព្រោះ​ការ​ចំណាយ​ប្រចាំខែ​លើ​ថ្លៃ​អគ្គិសនី គឺជា​បន្ទុក​ចំណាយ​មួយ​ធំ​គួរសម​ដែរ ចំពោះ​រោងចក្រ​សហគ្រាស​នៅ​កម្ពុជា ខណៈ​ដែល​បច្ចុប្បន្ន​ពួក​គេ​ក៏​កំពុង​ប្រឈម​នឹង​វិបត្តិ​កូ​វី​ដ​-១៩​ផង​នោះ​។

លោក​ឧកញ៉ា​បញ្ជាក់​ថា នៅ​ពេល​ដែល​តម្លៃ​អគ្គី​ស​នី​ចុះថ្លៃ​បែប​នេះ​ពិត​ណាស់​នឹង​ធ្វើ​ឲ្យ​ឧស្សាហកម្ម​ផលិត​ក្នុងស្រុក​អាច​ប្រកួតប្រជែង​នឹង​ឧស្សាហកម្ម​ផលិត​បរទេស​បាន​យ៉ាងច្រើន ដែល​ទាំង​អស់នេះ​នឹង​ជម្រុញ​ឲ្យ​ការ​ផលិត​ក្នុងស្រុក​កាន់តែ​ខ្លាំង​និង​ច្រើន​ជាង​មុន ដែល​វា​ក៏​នឹង​ចូលរួម​ចំណែក​ការ​បង់ពន្ធ​បាន​ច្រើន​ជាង​មុន​ផង​ដែរ​។

លោក​ឧកញ៉ា តែ តាំង​ប៉រ ប្រធាន​សម្ព័ន្ធ​សហគ្រាស​ធន់​តូច និង​មធ្យម​កម្ពុជា

យ៉ាងណា​ក៏​ដោយ​ចុះបើ​ទោះបីជា​មានការ​បញ្ចុះតម្លៃ​អគ្គី​ស​នី​នា​ពេល​នេះ​ក្តី លោកស្រី កែវ មុំ នូវ​តែ​ទទូច​ស្នើ​សុំ​កុំ​ឲ្យ​មាន​ករណី​ដាច់​ចរន្ត​អគ្គី​ស​នី​ញឹក​ញ៉ាប់​ពេក និង​បើ​អាច​សូមកុំ​ឲ្យ​មានការ​ដាច់​ចរន្ត​អគ្គី​ស​នី​តែ​ម្តង ព្រោះ​ការ​ដែល​ដាច់​ចរន្ត​អគ្គី​ស​នី​ម្តង​ៗ ធ្វើ​ឲ្យ​ដំណើរការ​ផលិតកម្ម​រាំងស្ទះ​មិន​អាច​ផលិត​បាន និង​ជា​ពិសេស​គឺ​ខូច​ផលិតផល​កំពុង​ផលិត ខាត​ពេលវេលា និង​កម្លាំង​ពលកម្ម​ច្រើន​។

លោកស្រី កែវ មុំ ម្ចាស់​សហគ្រាស ផលិត​នំ​ស្រួយ

សូម​ជម្រាប​ថា ការ​អនុគ្រោះ និង​លើកទឹកចិត្ត ចំពោះ​ការ​ប្រើប្រាស់​អគ្គិសនី​របស់​វិស័យ​ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និង​សេវាកម្ម​នេះ មាន​គោលដៅ កែសម្រួល​ការ​បង់ថ្លៃ​ប្រើប្រាស់​អគ្គ​សិ​នី ដើម្បី​ជួយ​សម្រួល​ទាំង​ការ​លំបាក ក្នុង​ការ​បង់ថ្លៃ​អគ្គិសនី របស់​ទីតាំង ដែល​បាន​ព្យួរ ឬ​បន្ថយ​សកម្មភាព​ផលិតកម្ម ឬ​អាជីវកម្ម និង​រួម​ទាំង ជួយ​លើកទឹកចិត្ត​ចំពោះ​ទីតាំង​ដែល​មាន​បរិយាកាស​អំណោយផល អាច​បង្កើន​សកម្មភាព​ផលិតកម្ម ឬ អាជីវកម្ម ក្នុង​រយៈពេល​អនុវត្ត​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ទប់ស្កាត់​ការ​ចម្លង​មេរោគ​កូ​វី​ដ​-១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នៅថ្ងៃទី២១ ខែឧសភានេះ កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​កូវីដ១៩​ថ្មី ០១ករណី

ព័ត៌មាន
នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ​២០២០នេះ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ប្រកាស​រកឃើញ​ករណី​ឆ្លង​កូវីដ១៩ ថ្មី ចំនួន ០១ករណី លើ​បុរសជនជាតិខ្មែរ​ អា…

ក្រុមអ្នកជំនួញ៖ សកម្មភាពដឹកជញ្ជូនទំនិញទៅមករវាងប្រទេសជិតខាងកម្ពុជានៅតែបន្តធ្លាក់ចុះ

ព័ត៌មាន
ក្រុមអ្នកជំនួញនៅក្នុងវិស័យដឹកជញ្ជូនកម្ពុជាបានឲ្យដឹងថា បន្ទាប់ពីមានការប្រកាសបិទ ច្រកព្រំដែនរវាងកម្ពុជា ថៃ និងវៀតណាមជាបណ្តោះអាសន្នចូលជាធរមា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ