គំនិត​អាជីវកម្ម

ឧកញ៉ា គួច ម៉េងលី៖ បើ​ចង់​ធ្វើ Business កុំ​រៀន​មហាវិទ្យាល័យ Business!


លោក​ឧកញ៉ា គួច ម៉េងលី បាន​ស្ពាយ​ចំណេះដឹង បទពិសោធ និង​ទុន​មួយ​ចំនួន​ពី​អាមេរិក មក​បោះទុន​រកស៊ី​នៅ​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​២០០៥។ បច្ចុប្បន្ន លោក​ឧកញ៉ា គួច ម៉េងលី គឺ​ជា​ស្ថាបនិក​ក្រុមហ៊ុន Mengly J. Quach Education ដែល​វិនិយោគ​លើ​សាលារៀន​អន្តរទ្វីប​អាមេរិកាំង(AII) វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង(AIS) គ្លីនិក​ព្យាបាល​ចំនួន​៧ និង​មុខ​ជំនួញ​ជា​ច្រើន​ទៀត។
ឧកញ៉ា គួច ម៉េងលី ស្ថាបនិក​ក្រុមហ៊ុន Mengly J. Quach Education។
ដោយ

ក្រៅពី​ជា​អ្នក​ជំនួញ​ល្បី​ឈ្មោះ និង​លេច​ធ្លោ​ម្នាក់​នៅ​កម្ពុជា លោក​ឧកញ៉ា គួច ម៉េងលី ក៏ជា​អតីត​សាស្រ្តាចារ្យ​ដ៏​ចំណាន​ម្នាក់​នៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ។

អ្នក​ជំនួញ​ជនជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិក​រូប​នេះ បាន​មាន​ប្រសាសន៍​ថា ប្រសិន​បើ​យុវជន​ណា ចង់​ក្លាយ​ជា​អ្នក​ជំនួញ (Businessman) មិន​គួរ​ទៅ​រៀន​នៅ​មហាវិទ្យាល័យ Business នោះ​ទេ។ ប៉ុន្តែ លោក​ចង់​ឲ្យ​និស្សិត​ចាប់​យក​ជំនាញ​ពិត​ប្រាកដ​មួយ ដែល​ខ្លួន​ចូលចិត្ត​ដោយ​ខិតខំ​ប្រឹង​ប្រែង​រៀន និង​ធ្វើការ​លើ​ជំនាញ​នោះ ហើយ​បើក​ជំនួញ​លើ​ជំនាញ​នោះ​នៅ​ថ្ងៃ​អនាគត​តែ​ម្តង។ 

លោក​មាន​ប្រសាសន៍​ថា៖ «ប្អូនៗ​ខ្លះ​យល់​ច្រឡំ ថា​ចង់​ធ្វើ Business ស្រាប់តែ​រត់​ទៅ​រៀន​សាលា Business។ ការ​គិត​បែប​នេះ មិន​ត្រូវ​នោះ​ទេ។ អ្នក​ទៅ​រៀន Business ភាគច្រើន​ធ្វើការ​ឲ្យ​គេ​ទេ។ បើ​ចង់​ធ្វើ​ថៅកែ​​គេ ទៅ​រៀន​ជំនាញ​ដែល​យើង​ចង់​ធ្វើ។ ហើយ​បើក​អាហ្នឹង បើ​ទៅ​រៀន​វិស្វករ បើក​ក្រុមហ៊ុន​វិស្វករ ទៅ​រៀន​កសិកម្ម ថ្ងៃ​ក្រោយ បើក​ក្រុមហ៊ុន​កសិកម្ម​ធំ​មួយ»។

លោក​ឧកញ៉ា​បន្តថា៖ «ទៅ​រៀន​អ្វី​មួយ បើក​អា​ហ្នឹង បើ​ធ្វើ​អាហ្នឹង​ជោគជ័យ គំនិត Business វា​នឹង​មក​ឯង»។

ទន្ទឹម​គ្នា​នេះ លោក​សាស្រ្តាចារ្យ គួច ម៉េងលី ក៏​ចង់​ឲ្យ​និស្សិត​រៀន​បណ្តើរ និង​ធ្វើ​ការងារ​បណ្តើរ ដើម្បី​សន្សំ​ចំណេះ បទ​ពិសោធន៍ និង​ដើម​ទុន​ខ្លះ ទុក​បើក​ជំនួញ​នៅ​ពេល​ឱកាស​មក​ដល់។ បន្ថែម​ពី​នេះ លោក​ចង់​ឲ្យ​​យុវជន​ធ្វើ​ការងារ​ឲ្យ​គេ​សិន មុន​នឹង​ចាប់​ផ្តើម​បើក​ជំនួញ ដោយ​រៀន​តាម​ដំណាក់កាល​ពី​តូច​ទៅ​ធំ មិន​ត្រូវ​ដើរ​ផ្លូវ​កាត់​នោះ​ទេ។

លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា៖ «នៅ​ពេល​ធ្វើការ​ឲ្យ​គេ យើង​ត្រូវ​រៀន​ស្វែង​យល់​ពី​របៀប​គ្រប់គ្រង​បុគ្គលិក របៀប​គ្រប់គ្រង​ហិរញ្ញវត្ថុ ការ​ទំនាក់​ទំនង​ការងារ និង​កិច្ចការ​ជា​ច្រើន​ទៀត ដែល​ជា​ពិសោធន៍​ដ៏​ល្អ​សម្រាប់​ជា​​ទុន​ក្នុង​ការ​ដំណើរការ​អាជីវកម្ម​មួយ​បាន»។

ជាង​នេះ​ទៅ​ទៀត ការ​ចាប់​ផ្តើម​អាជីវកម្ម​ដំបូង គួរតែ​ចាប់​ផ្តើម​តូច ពីព្រោះ ការ​ចាប់​ផ្តើម​ពី​តូច គឺ​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង។ លើស​ពី​នេះ ភាព​ជឿជាក់​លើ​ខ្លួន​ឯង ក្លាហាន​ក្នុង​ការ​សម្រេច​ចិត្ត ទំនាក់​ទំនង​សង្គម ជំនាញ​រឹង ជំនាញទន់ និង​ការ​សិក្សា​បន្ថែម គឺ​សុទ្ធសឹង​ជា​ដើមទុន​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ឲ្យ​ទទួល​បាន​ជោគជ័យ៕ 




អត្ថបទបន្ទាប់


លោក សយ សុភាព ថា​មាន​សុទិដ្ឋិនិយម​ក្រោយ​ជំនួប​ជាមួយ​ខេមបូឌាដេលី

ព័ត៌មាន
លោក សយ សុភាព បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មាន​ភាព​វិជ្ជមាន​ក្រោយ​ជំនួប​ជាមួយ​កាសែត ខេមបូឌាដេលី ក្នុង​ការ​រក​ការ​សម្រុះ​សម្រួល…

ត្រឹម​តែ​៥​ឆ្នាំ ទំហំ​ទឹក​ប្រាក់​ធានា​សរុប​នៃ​​វិស័យ​​ធានា​រ៉ាប់រង​អាយុ​ជីវិត​មាន​ជាង​១​ពាន់​លាន​ដុល្លារ

ព័ត៌មាន
គិត​ចាប់​តាំង​ឆ្នាំ​២០១២ មក​ទល់​ពាក់​កណ្ដាល​ឆ្នាំ​២០១៧​នេះ វិស័យ​ធានា​រ៉ាប់រង​អាយុ​ជីវិត​​ហាក់​មាន​សន្ទុះ​កើន​ឡើង​យ៉ាង​ខ្លាំង ដោយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ