តើរុស្សីពិតជាហ៊ានប្រើអាវុធនុយក្លេអ៊ែរទេ នៅទីបំផុត?

តើរុស្សីពិតជាហ៊ានប្រើអាវុធនុយក្លេអ៊ែរ ដើម្បីវាយប្រហារអ៊ុយក្រែន និងប្រទេសលោកខាងលិចដែរ ឬយ៉ាងណា?


បើតាមដៃគូជំនិតរបស់លោក ពូទីន ប្រធានាធិបតិរុស្សី កាលពីថ្ងៃអង្គារ ទី ២៧ ខែ កញ្ញា បានគូសបញ្ជាក់សាជាថ្មីថា សេណារីយ៉ូ ដែលវិមានក្រឹមឡាំងប្រើនុយក្លេអ៊ែរវាយប្រហារលើអ៊ុយក្រែនអាចនឹងកើតមាន ហើយសម្ព័ន្ធយោធាណាតូដឹកមុខដោយសហរដ្ឋអាមេរិក ក៏ត្រូវគិត និងភ័យព្រួយចំពោះ «វិនាសកម្មនុយក្លេអ៊ែរ» បើហ៊ានចូលដៃជួយអ៊ុយក្រែនផ្ទាល់ក្នុងជម្លោះមែននោះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានរ៉យទ័រ។
តើរុស្សីពិតជាហ៊ានប្រើអាវុធនុយក្លេអ៊ែរ ដើម្បីវាយប្រហារអ៊ុយក្រែន និងប្រទេសលោកខាងលិចដែរ ឬយ៉ាងណា?

លោក Dmitry Medvedev អតីតប្រធានាធិបតីរុស្សី ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្សីបាននិយាយថា «រុស្ស៊ីមានសិទ្ធិការពារខ្លួនដោយចាប់យកអាវុធនុយក្លេអ៊ែរ ប្រសិនបើខ្លួនត្រូវបានរុញឲ្យទាល់ច្រកមែនទែន ហើយនេះមិនមែនជាការនិយាយលេងសើចទេ»។

គេនៅចាំបានថា បុរសខ្លាំងរុស្សីលោក ពូទីន កាលពីសប្តាហ៍មុនបានបញ្ជាឲ្យកែនទ័ព ៣ សែននាក់ជាលើកដំបូងចាប់តាំងពីសង្គ្រាមលោកលើកទី២មក ដោយនៅពេលប៉ុន្មានថ្ងៃមកនេះ គេឃើញមានប្រជាជនរុស្សីជាច្រើនបានសម្រុកចាកចេញពីប្រទេស ដែលក្នុងនោះ លោកវ្ល៉ាឌីមៀ ពូទីន ក៏បានបញ្ជាក់ដែរថា កសិករស្ថិតក្នុងចំណោមជនជាតិរុស្សីក៏ត្រូវជាប់លក្ខខណ្ឌសម្រាប់ការកែនទ័ពនេះដែរ។ បញ្ហានេះក៏បង្កឲ្យមានការព្រួយបារម្ភពីការខ្វះខាតស្បៀងផ្គត់ផ្គង់ពីរុស្សីផងដែរ ព្រោះថារុស្ស៊ី គឺជាប្រទេសធំជាងគេទី១របស់ពិភពលោកមួយនេះ គឺជាប្រទេសនាំចេញស្រូវសាលី។

ទន្ទឹមនឹងនេះ ទីក្រុងវ៉ាស៊ីនតោនមិនបានលម្អិតថា តើខ្លួននឹងធ្វើអ្វីប្រសិនបើលោក ពូទីន បញ្ជាឱ្យប្រើអាវុធនុយក្លេអ៊ែរជាលើកដំបូងដោយកំហឹងនោះទេ ខណៈដែលសហរដ្ឋអាមេរិកក៏ធ្លាប់ទម្លាក់គ្រាប់បែកបរមាណូលើកដំបូងលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគីរបស់ប្រទេសជប៉ុនក្នុងឆ្នាំ១៩៤៥ផងដែរ។ ប៉ុន្តែកាលពីថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានអះអាងថា ទីក្រុងវ៉ាស៊ីនតោននឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការប្រើអាវុធនុយក្លែអ៊ែររបស់រុស្សី ដើម្បីប្រឆាំងនឹងអ៊ុយក្រែន ដោយ លោក ជេក ស៊ូលីវ៉ាន បានអំពាវនាវដល់ទីក្រុងម៉ូស្គូទៅវិញទេ ដែលត្រូវប្រឈមមុខនឹង «មហន្តរាយមិនធ្លាប់មាន»។ រីឯ លោក ចូបៃឌិន ប្រធានាធិតីអាមេរិកថ្មីៗនេះ ក៏បានព្រមានទៅកាន់លោកពូទីនចំៗ កុំឲ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងសង្គ្រាមអ៊ុយក្រែនឲ្យសោះ។

គេមិនអាចមើលរំលងទេថា ប្រហែល៩០% នៃក្បាលគ្រាប់នុយក្លេអ៊ែររបស់ពិភពលោកត្រូវបានកាន់កាប់ដោយរុស្ស៊ី និង សហរដ្ឋអាមេរិក។ បើយោងតាមសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក រុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួនជិត ៦ពាន់គ្រាប់ ខណៈសហរដ្ឋអាមេរិកមានក្បាលគ្រាប់ជាង ៥ពាន់៤រយគ្រាប់ ខណៈចិនមាន ៣៥០ គ្រាប់ បារាំងមាន ២៩០គ្រាប់ និង ចក្រភពអង់គ្លេសមាន ២២៥គ្រាប់។

ក្រុមអ្នកការទូតតាមដានព្រឹត្តិការណ៍អន្តរជាតិបាននិយាយថា ការប្រើពាក្យពេចន៍កំញើញប្រើនុយក្លេអ៊ែររបស់រុស្ស៊ីបង្ហាញថា លោក ពូទីន កំពុងព្យាយាមបន្លាចលោកខាងលិចឱ្យកាត់បន្ថយការគាំទ្ររបស់ខ្លួនទៅដល់អ៊ុយក្រែន ដោយព្រមានម្តងហើយម្តងទៀត អំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដើម្បីការពារទឹកដី រួមទាំងដែនដីទើបតែបញ្ចូលថ្មីៗនេះផងដែរ។

គួរបញ្ជាក់ថា អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ជាអាវុធនុយក្លេអ៊ែរដែលប្រើក្នុងសមរភូមិ ជាធម្មតាមានថាមពលផ្ទុះតូចជាងក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រធំ ដែលរុស្ស៊ី និងសហរដ្ឋអាមេរិក ធ្លាប់បាន ពង្រាយកំញើញដាក់គ្នាទៅវិញទៅមកកាលសម័យសង្គ្រាមត្រជាក់។

យ៉ាងណាមិញ លោក Medvedev អតីតប្រធានាធិបតីរុស្សីបានថ្លែងក្នុងសារថេលេក្រាមដែរថា «លោកជឿជាក់ថា ណាតូនឹងមិនជ្រៀតជ្រែកដោយផ្ទាល់នៅក្នុងជម្លោះរុស្ស៊ី និងអ៊ុយក្រែននោះទេ សូម្បីតែនៅក្នុងសេណារីយ៉ូដែលអាចប្រើនុយក្លេអ៊ែរក្តី បើពុំនោះទេនឹងមានមហន្តរាយទូទាំងមហាសមុទ្រ និងទ្វីបអឺរ៉ុប នៃ «វិនាសកម្មនុយក្លេអ៊ែរ» ផ្ទុះឡើងដោយជៀសពុំរួច៕




អត្ថបទបន្ទាប់


តំបន់បំបែកខ្លួននៃប្រទេសអ៊ុយក្រែន បានបោះឆ្នោតប្រជាមតិភ្លូកទឹកភ្លូកដី ដើម្បីចូលជាដែនដីថ្មីនៃប្រទេសរុស្សី

ព័ត៌មាន
បើយោងតាមមន្ត្រីអ៊ុយក្រែននៅក្នុងតំបន់បំបែកខ្លួន ដែលមានននិន្នាការគាំទ្ររុស្សីបានប្រាប់ទីភ្នាក់ងាររ៉យទ័រឲ្យដឹងថា តាមការរាយការណ៍កាលពីថ្ងៃអង្ក…

ក្រុមហ៊ុន ទ្រូម៉ាន់នី និងគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ ប្រកាសភាពជាដៃគូដើម្បីផ្សព្វផ្សាយចំណេះដឹងផ្នែកឌីជីថលហិរញ្ញវត្ថុ ដោយការដកប្រាក់កម្ចីដោយឥតគិតថ្លៃតាមរយៈទីភ្នាក់ងារ ទ្រូម៉ាន់នី

ព័ត៌មាន
ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានប្រកាសភាពជាដៃគូជាមួយគ្រឹះស្ថាន ខេមា មីក្រូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ