អាមេរិក-ចិន-កូវីដ១៩

អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទាមទារឲ្យចិនសងថ្លៃខូចខាត ចំនួន១០ទ្រីលានដុល្លារ


អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្មីៗនេះ បានបង្ហាញមុខថ្លែងជាសាធារណៈលើកដំបូង ក្រោយពីស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែមក។ ការបង្ហាញមុខនិយាយជាសាធារណៈរបស់លោកត្រាំលើកនេះ ក៏មិនភ្លេចពីការនិយាយតិះតៀនទៅកាន់រដ្ឋាភិបាលចិនដែរ ដោយលោកត្រាំបានស្រែកក្ដែងៗ ទាមទារឲ្យចិនត្រូវតែសងសំណង ប្រមាណ ១០ទ្រីលានដុល្លារ ទៅឲ្យសហរដ្ឋអាមេរិក សម្រាប់ការខាតបង់ដែលបង្កឡើងដោយជំងឺកូវីដ-១៩។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Business Insider។
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្លៃងសារជាសាធារណៈនៅរដ្ឋខារ៉ូឡាយណាខាងជើង សហរដ្ឋអាមេរិក ជាលើកដំបូងបំផុត ក្រោយចុះពីដំណែង
ដោយ

ក្រោយ​ពី​ខ្ទាត​ចេញពី​កៅអី​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​កាលពីដើម​ឆ្នាំ​២០២១ លោក ដូ​ណា​ល់ ត្រាំ ទើបបាន​បង្ហាញមុខ​ថ្លែងស​ន្ទ​រក​ថា​ជា​សាធារណៈ​លើក​ទី​១ នៅ​ក្នុង​រដ្ឋ​ខា​រ៉ូ​ឡាយ​ណា​ភាគ​ខាងជើង​សហរដ្ឋអាមេរិក​។

អំឡុង​ពេល​ថ្លែងស​ន្ទ​រក​ថា លោក ដូ​ណា​ល់ ត្រាំ បាន​បន្ត​លើកយក​ប្រធានបទ​កូ​វី​ដ​-១៩ ដែល​ទាក់ទង​នឹង​ប្រទេស​ចិន​យក​មក​និយាយ ដូច​គ្រា​ដែល​លោក​នៅ​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​ដដែល​។ លោក​ដូ​ណា​ល់​ត្រាំ​និយាយ​ទាមទារ​ឲ្យ​ប្រទេស​ចិន​បង់​សំណង​ជា​ទឹកប្រាក់ ១០​ទ្រី​លាន​ដុល្លារ​ដល់​សហរដ្ឋអាមេរិក ដែល​លោក ត្រាំ​អះអាង​ថា ជា​សំណង​សម្រាប់​ការ​ខូចខាត​នានា ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូ​វី​ដ​-១៩​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​បាន​ជំរុញ​ឲ្យ​ប្រទេស​ផ្សេង​ទៀត​ដែល​ជំពាក់​លុយ​ប្រទេស​ចិន មិន​ចាំបាច់​សង​ប្រ​ឡប់​ទៅ​ឲ្យ​ចិន​វិញ​នោះ​ទេ ដោយ​ត្រូវ​ចាត់​ទុក​ថា លុយ​ជំពាក់​ជា​សំណង​ការ​ខូ​ត​ខាត​ដល់​ប្រទេស​ទាំងនោះ​។

អតីត​ប្រធានាធិបតី​អា​មេ​រិ​ក មាត់រអិល​រូប​នេះ  ថែម​ទាំង​បាន​បន្ត​ចោទប្រកាន់​ប្រទេស​ចិន​ថា ជា​អ្នក​បង្កើត​ជំងឺ​កូ​វី​ដ​-១៩​ឡើង ហើយ​បាន​ធ្វើ​ឲ្យ​លេច​ធ្លាយ​ចេញពី​មន្ទីរពិសោធន៍​នៅ​ក្រុង​វូ​ហាន ប្រទេស​ចិន​។

សូម​បញ្ជាក់​ថា ការ​ចេញ​មុខ​លើក​ឡើង​របស់​លោក ដូ​ណា​ល់ ត្រាំ ពេល​នេះ ធ្វើ​ឡើង ស្រប​ពេល​ដែល​សំណុំរឿង ប្រភព​ដើម​នៃ​ជំងឺ​កូ​វី​ដ​១៩​កំពុង​មាន​ភាព​ចម្រូងចម្រាស​រវាង​ចិន និង​សហគមន៍​អន្តរជាតិ និង ជា​ពិសេស​នៅ​ក្រោយ​ពេល​ដែល ប្រធានាធិបតី​អា​មេ​រិ​ក​បច្ចុប្បន្ន​គឺ​លោក​ចូ បៃ​ឌិន ទើបបាន​បញ្ជា​ឲ្យ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អា​មេ​រិ​ក ស៊ើបអង្កេត​ដោយ​ផ្ទាល់​ពី​រឿង​នេះ​ដើម្បី​រាយការណ៍​មក​កាន់​លោក​ផ្ទាល់​ថែម​ទៀត​ផង​៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហ្វីលីពីនចង់ងាកចេញពីថៃ និង វៀតណាម ទៅរកទិញអង្ករពីឥណ្ឌាទៅវិញ

ព័ត៌មាន
ហ្វីលីពីន ជាប្រទេសមួយក្នុងចំណោមកំពូលប្រទេសនាំចូលអង្ករធំៗក្នុងពិភពលោក អាចនឹងងាកចេញពីការទិញអង្ករនៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជាវៀ...

ផ្ទេរ​ប្រាក់​តាម​ណាមិន​អស់​ថ្លៃ​សេវា ហើយ​លឿន ?

ព័ត៌មាន
កាលមុន​ពេល​ដែល​ខ្ញុំ​ត្រូវការ​ផ្ទេរ​ប្រាក់​ទៅ​សាច់​ញាតិ ក្រុមគ្រួសារ​របស់ខ្ញុំ ខ្ញុំត្រូវការ​ពេល​វេលា ថ្ងៃនេះ ថ្ងៃនោះ ឬចាំពេល​ទំនេរ​ស...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ