អាមេរិក

លោក ដូណាល់ ត្រាំ គ្រោងនឹងឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតីអាមេរិកម្ដងទៀតសម្រាប់យុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤


អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវគេរំពឹងថា នឹងចាប់ផ្តើមការខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងសេតវិមានជាផ្លូវការម្ដងទៀត តាមរយៈការប្រជែងយកឈ្នះលើបោះឆ្នោតខាងមុខនេះ ដោយច្រានចោលការអំពាវនាវក្នុងរង្វង់គណបក្សសាធារណៈរដ្ឋផ្ទាល់ខ្លួនរបស់លោកដែលសុំឱ្យលោកបោះបង់ចោលបំណងនេះ។
លោក ដូណាល់ ត្រាំ គ្រោងនឹងឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតីអាមេរិកម្ដងទៀត

ការវិលត្រឡប់របស់លោកត្រាំក្នុងការប្រជែងតំណែងប្រធានាធិបតីអាមេរិកនេះ ក្រោយពីលោកកត់សម្គាល់ឃើញថា អ្នកដែលស្មោះស្មគ្រនឹងលោក ទទួលបានលទ្ធផលតិចតួចនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅឆ្នាំនេះ។ នេះបើតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយធំៗមួយចំនួន។

លោក ត្រាំ គឺជាមហាសេដ្ឋីវ័យ ៧៦ ឆ្នាំមួយរូប ដែលបានឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៦ ហើយថ្មីៗនេះលោកបានធ្វើឱ្យអាមេរិក និងពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយលោកបានកោះហៅអ្នកសារព័ត៌មានទៅកាន់វិមានរបស់លោកនៅរដ្ឋហ្វ្ល័ររីដា ដើម្បីផ្សព្វផ្សាយពី«សេចក្តីប្រកាសដ៏ធំមួយ»នៅម៉ោង ៩ យប់ថ្ងៃអង្គារ ទី១៥ខែវិច្ឆិកា ម៉ោងនៅសហរដ្ឋអាមេរិក ពោលគឺត្រូវនឹងម៉ោង៩ព្រឹកនៅថ្ងៃពុធទី ១៦ វិច្ឆិកា ម៉ោងនៅកម្ពុជា។

លោក ជេសុន មីល័រ (Jason Miller) ទីប្រឹក្សាម្នាក់ក្នុងចំណោមទីប្រឹក្សារបស់លោក ត្រាំ បាននិយាយថា លោកប្រធានាធិបតី ត្រាំ នឹងប្រកាសនៅថ្ងៃនោះថា លោកនឹងឈរឈ្មោះជាប្រធានាធិបតី ឡើងវិញ ហើយលោក មីល័រ បានព្យាករថា សុន្ទរកថានេះនឹងមានលក្ខណៈវិជ្ជាជីវៈបំផុតព្រោះលោកកម្រនឹងបង្ហាញពីការប្រកាសបែបនេះខ្លាំងណាស់។

ពីមុនមកគេពិបាកនឹងសន្និដ្ឋានពីគោលបំណងរបស់លោក ត្រាំ ខ្លាំងណាស់ ប៉ុន្តែនៅទីបំផុតនៅពេលនេះ លោក ត្រាំ នៅតែអាចផ្លាស់ប្តូរចិត្តរបស់លោកបានដដែល បន្ទាប់ពីលោកបានលាក់បាំងរយៈពេលជាច្រើនខែមកនេះពីបំណងចង់ប្រជែងតំណែងប្រធានាធិបតីអាមេរិកម្ដងទៀតនៅក្នុងឆ្នាំ២០២៤នោះ។

ការប្រឹងប្រែងគ្រប់គ្រងសេតវិមាននៅឆ្នាំ២០២៤នេះនឹងក្លាយជាយុទ្ធនាការប្រធានាធិបតីលើកទី៣របស់លោក ត្រាំ និងជាការបោះឆ្នោតថ្នាក់ជាតិលើកទី៥ ដោយរូបលោកធ្វើជាអ្នកគ្រប់គ្រងស្ដង់ដាររបស់គណបក្សសាធារណរដ្ឋ ប្រសិនបើលោកពិតជាទទួលបានការតែងតាំងនៅក្នុងគណបក្សរបស់លោកមែននោះ។

នៅក្នុងឆ្នាំ២០១៦ លោក ត្រាំ និងគណបក្សសាធារណរដ្ឋបានឡើងកាន់អំណាចដោយបានគ្រប់គ្រងសេតវិមាន និងរក្សាសំឡេងភាគច្រើនរបស់ពួកគេនៅក្នុងសភាទាំង២ ប៉ុន្តែគណបក្សប្រជាធិបតេយ្យបានឈ្នះសភាតំណាងរាស្រ្តភ្លូកទឹកភ្លូកដីនៅក្នុងឆ្នាំ២០១៨ បន្ទាប់ពីបានធ្វើយុទ្ធនាការយ៉ាងច្រើនប្រឆាំងនឹងចរិករឹកពារបស់លោក ត្រាំ។

បន្ទាប់មកលោក ត្រាំ បានចាញ់ការបោះឆ្នោតនៅឆ្នាំ២០២០នៅក្រោមដៃរបស់លោក ចូ បៃដិន មកពីគណបក្សប្រជាធិបតេយ្យ ប៉ុន្តែលោក ត្រាំ នៅតែបដិសេធទទួលយកបរាជ័យរបស់ខ្លួន ខណៈដែលក្រុមប្រជាធិបតេយ្យបានឈ្នះការគ្រប់គ្រងព្រឹទ្ធសភាដែលមាន ១០០ អាសនៈ។

នៅក្នុងដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២២ដែលក្នុងនោះគណបក្សប្រជាធិបតេយ្យរបស់លោក បៃដិន ត្រូវគេរំពឹងថា នឹងចាញ់យ៉ាងងាយនោះ បែរមិនដូចអ្វីដែលក្រុមសាធារណរដ្ឋគិតនោះឡើយ ពោលគឺគណបក្សប្រជាធិបតេយ្យនៅតែរក្សាការគ្រប់គ្រងរបស់ពួកគេនៅក្នុងព្រឹទ្ធសភា ហើយនៅក្នុងសភា ដែលមិនទាន់សម្រេចលទ្ធផលបោះឆ្នោតនៅឡើយនោះ គណបក្សសាធារណរដ្ឋហាក់ទំនងជានាំមុខតិចតួចប៉ុណ្ណោះ ទៅលើក្រុមប្រជាធិបតេយ្យ៕




អត្ថបទបន្ទាប់


ជំនួបទល់មុខរវាងលោក ចូ បៃឌិន និងស៊ី ជីនពីងជាង៣ម៉ោង បានជជែកពីបញ្ហាក្ដៅៗអ្វីខ្លះ?

ព័ត៌មាន
មិនដែលមានឡើយជំនួបផ្ទាល់អង្គុយទល់មុខជជែកគ្នារវាងថ្នាក់ដឹកនាំកំពូលអាមេរិកបច្ចុប្បន្ន និងមេដឹកនាំចិន បើរាប់ចាប់តាំងពីលោក ចូ បៃឌិន ឡើងជ…

វៀតណាម បរាជ័យក្នុងការទាក់ទាញការនាំចូលរថយន្តអគ្គិសនីពីបរទេស ខណៈ VinFast ឈរយ៉ាងរឹងមាំតែឯងក្នុងស្រុក

ព័ត៌មាន
ទោះបីជាវៀតណាមមានមហិច្ឆតាចង់ពង្រីកទីផ្សាររថយន្តអគ្គិសនីរបស់ខ្លួនឱ្យកាន់តែធំតាមរយៈគោលនយោបាយលើកទឹកចិត្តជាច្រើនក្តី ក៏ក្រុមហ៊ុនរថយន្តបរទេសធំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ