កសិករ​ខេត្តតាកែវ

ក្រុមកសិករចិញ្ចឹមទាយកពងខេត្តតាកែវ មានមហិច្ឆតានាំចេញពងទាទៅលក់នៅក្រៅប្រទេស


សមាគមកសិករភ្ញាស់ពងទាកូន ស្រែរនោង ខេត្តតាកែវ បានបង្ហាញពីមហិច្ឆតារបស់ខ្លួន ដោយចង់ពង្រីកការផ្គត់ផ្គង់ពងទាមិនត្រឹមតែនៅទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្ដែ ពួកគាត់ចង់នាំពងទារបស់គាត់ទៅលក់នៅក្រៅប្រទេសផងដែរ ខណៈដែលបច្ចុប្បន្ន ក្នុងមួយថ្ងៃ សមាគមនេះ អាចប្រមូលផលពងទា ប្រមាណ ៩ម៉ឺណ តោ ១០ម៉ឺនគ្រាប់ក្នុងមួយថ្ងៃ។
ក្រុមកសិករចិញ្ចឹមទាយកពងខេត្តតាកែវ មានមហិច្ឆតានាំចេញពងទាទៅលក់នៅក្រៅប្រទេស
ដោយ

សមាគម​ភ្ញាស់ពងទា​កូនស្រែរនោង មានទីតាំងស្ថិត​នៅក្នុងឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលត្រូវ​បានបង្កើតឡើង​កាលពីខែកញ្ញា ឆ្នាំ២០១៦មានសមាជិក​ប្រមាណជា ៥០គ្រួសារ សុទ្ធសឹងតែ​ជាអ្នកមាន​កសិដ្ឋាន​ចិញ្ចឹមទា​ធ្វើអាជីវកម្ម​ចំរុះរួមមាន ការភ្ញាស់យកកូន​ទាលក់ ចិញ្ចឹមយកពង ការកែ​ច្នៃពងទាទៅជា ពងទាកូន ពងទាប្រៃ ជាដើម។

នៅក្នុងរដូវដែល​សម្បួរ សមាគម​អាចផលិត​នូវផល​ពងទា​ដូចជា ពងទាកូនលក់​បានពី ៩ម៉ឺនទៅ១០ម៉ឺន​គ្រាប់​ក្នុងមួយថ្ងៃ​នាំចេញទៅ​កាន់ស្ទើរ​គ្រប់ខេត្ត​ក្នុងប្រទេស ពងទាប្រៃ​និងពងទា​សាប​ប្រហែល​ ៣ទៅ៤​ម៉ឺនគ្រាប់ និងពងទា​ដែលភ្ញាស់​យកកូន​ប្រហែល​៥ពាន់ក្បាល។

ដោយសារតែ ផលិតផលចេញ​ពីសត្វទា​របស់​ឃុំស្រែរនោង ជាពិសេស​ពងទាកូន មានឈ្មោះល្បីថា មានរសជាតិឈ្ងុយ​ឆ្ងាញ់ជាង​ពងទាកូន​នៅតំបន់​ផ្សេងៗទៀត ទើបក្រសួង​ពាណិជ្ជកម្ម​បានផ្តួចផ្តើម​គំនិត​ឲ្យ​មានការចងក្រង​ជាសមាគមនេះ​ឡើងមក ​ក្នុងគោលបំណង​រកផល​ប្រយោជន៍​បន្ថែមដល់​កសិករ​​ចិញ្ចឹមទា​នៅក្នុងឃុំនេះ។

ក្រុមកសិករចិញ្ចឹមទាយកពងខេត្តតាកែវ មានមហិច្ឆតានាំចេញពងទាទៅលក់នៅក្រៅប្រទេស

លោក សូត សុផល ប្រធានសមាគម​អាជីវកម្ម​ពងទាកូន​ស្រែរនោង​បានមានប្រសាសន៍ថា​ក្រោយពេល​ដែល​ក្រសួងពាណិជ្ជកម្ម និងក្រសួង​កសិកម្ម​បានផ្តួចផ្តើម​គំនិត​ឲ្យ​មានការចងក្រង​ជាសមាគម​មក​បានជួយ​បង្កើនទិន្នផល ព្រោះទីផ្សារ​កាន់តែ​ទូលំទូលាយជាមុន និងបានធ្វើ​ឲ្យ​ជីវភាព​របស់​ពលរដ្ឋ​ក្នុងសហគម​លោក​មានភាពធូរធា​មួយកម្រិត ​ដោយមិនចាំបាច់​ចំណាកស្រុក​ទៅធ្វើការ​នៅក្រៅប្រទេស​នោះ​ឡើយ។

លោកបានបន្ថែមថា ផលិតផល​ដែលចេញ​ពីសមាគម​អាជីវកម្ម​ពងទាកូន​ស្រែរនោង បានចែកចាយ​ស្ទើរតែទូទាំង​ប្រទេស​ទៅហើយ នៅឡើយ​ខេត្តភាគ​ឦសាន​ប៉ុណ្ណោះ​ដែលមិនទាន់​បាន​ទៅដល់។ មូលហេតុដែល​ឲ្យ​ពងទាកូន​របស់​សមាគម​មានសមត្ថភាព​ចែកចាយ និងមាន​តម្រូវការច្រើនបែប​នេះ ត្រូវបានលោក សូត សុផល ពន្យល់ថា​ដោយសារតែ​ទាដែលចិញ្ចឹម​នៅក្នុងឃុំស្រែ​រនោង​សុទ្ធតែជា​ទាដែល​ចិញ្ចឹម​តាមបែប​ធម្មជាតិ តែបានប្រើប្រាស់​បច្ចេកទេស​ខ្លះដែរ ក្នុងចិញ្ចឹម​ដើម្បីទទួល​បាន​ទិន្ន​ផលច្រើន តែមិនបាត់​រសជាតិនោះទេ។ លោកថា ឈ្មួញដែលនិយម​ទិញ​ពងទាកូន​ពីសមាគម តែងតែ​សរសើរ​ពីរសជាតិ​ពងទា​របស់សមាគម​ជានិច្ច ជាពិសេស​ពងទាកូន គឺមានរសជាតិ​ឈ្ងុយឆ្ងាញ់​តែម្តង។

ក្រុមកសិករចិញ្ចឹមទាយកពងខេត្តតាកែវ មានមហិច្ឆតានាំចេញពងទាទៅលក់នៅក្រៅប្រទេស

ទោះបីជាសមាគម​អាជីវកម្ម​ពងទាកូន​ស្រែ​រនោង ទើប​បើក​ដំណើរ​ការរយៈពេល​៣ឆ្នាំ​ក៏​ពិត​មែន តែប្រធាន​សមាគម ក៏ដូចជាសមាជិក​ដទៃទៀត​នៃសមាគមនេះ បាន​បង្ហាញ​ពៅ​ឆន្ទៈ​ចង់ពង្រីក​អាជីវ​កម្មពងទាកូន​របស់​សមាគម​ឲ្យ​កាន់តែធំជាងនេះ ដើម្បីអាចពង្រីក​ការលក់​ផលិតផល​ពងទាកូន​ទៅក្រៅ​ប្រទេស​បន្ថែមទៀត។

“ដើមទុនមិនមែនជា​បញ្ហានោះទេ សម្រាប់​សមាគម តែបច្ចេកទេស និងទីផ្សារ​ទើបជាអ្វី​ដែលត្រូវ​គិតគូរ” នេះជាការលើកឡើង​បន្តរបស់​ប្រធាន​សមាគម។ ហេតុដូចនេះ លោកក៏តែងតែ​ស្នើដល់​ក្រសួង​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​ពាណិជ្ជកម្ម និងក្រសួង​កសិកម្ម ជួយបង្ហាញ​នូវចំណុច​ខ្វះខាត​របស់សមាគម ដើម្បីធ្វើឲ្យ​ត្រូវតាម​ស្តង់ដារ​បច្ចេកទេស​ ជាពិសេស​ជួយរកទីផ្សារ​បន្ថែមទៀត​សម្រាប់សមាគម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃចុះកិច្ចព្រមព្រៀងជាមួយចិន នាំចេញដំឡូងមីទៅចិន តម្លៃ ៦០០លាន​ដុល្លារ នៅចុង ឆ្នាំនេះ

ព័ត៌មាន
រាជរដ្ឋាភិបាលថៃ បានផ្សាភ្ជាប់នូវកិច្ចព្រមព្រៀងមួយជាមួយនឹងចិន ដើម្បីនាំចេញដំឡូងមីទៅកាន់ប្រទេសចិននៅចុងឆ្នាំនេះ ដែលមានតម្លៃសរុបប្រមាណ ១៨ ព…

ទុនវិនិយោគក្នុងវិស័យសំណង់កើនឡើង ឬ ដាំក្បាលចុះរយៈពេល ៨ខែឆ្នាំនេះ?

ព័ត៌មាន
នៅក្នុងរយៈពេល៨ខែដំបូងដើមឆ្នាំ ២០១៩នេះ ទំហំទុនវិនិយោគវិស័យសំណង់ទូទាំងប្រទេសមានតម្លៃសរុបប្រមាណជិត ៦ ពាន់លានដុល្លារអាមេរិក ជាមួយនឹងគម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ