រញ្ជួយដីនិងកង្វះខាតបន្ទះឈីបនៅជប៉ុន

រញ្ជួយដីនិងកង្វះខាតបន្ទះឈីបធ្វើឲ្យប៉ះពាល់ដល់ទិន្នផលរោងចក្រនៅជប៉ុន


ទិន្នផលរោងចក្រនៅក្នុងប្រទេសជប៉ុនបានធ្លាក់ចុះនៅក្នុងខែកុម្ភៈកន្លងទៅនេះ ដោយសារតែបញ្ហាគ្រោះរញ្ជួយដី និងកង្វះឧបករណ៍បន្ទះឈីប ដែលវាបានបណ្ដាលឲ្យផលិតកម្មរថយន្ដ និងគ្រឿងម៉ាស៊ីអេឡិចត្រូនិកមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ និងបានធ្វើឲ្យមានក្ដីបារម្ភបន្ថែមទៀតថា វាជាឧបសគ្គដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពីវិបត្តិនៃមេរោគឆ្លងកូវីដ-១៩។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Reuters។
រញ្ជួយដីនិងកង្វះខាតបន្ទះឈីបនៅជប៉ុន
ដោយ

ប្រទេសជប៉ុន​ដែលជាមហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី៣ ត្រូវបានរំពឹងថា នឹងមាន​សេដ្ឋកិច្ចដាំក្បាលចុះ នៅក្នុង​ត្រីមាសទី១នេះ ដោយសារតែ​មានវិធានការ​រឹតបន្ដឹង​សំដៅ​ដល់ការទប់ស្កាត់​ការឆ្លង​រីករាលដាល​កូវីដ-១៩ ដែលត្រូវបាន​ដាក់ចេញ​ចាប់តាំង​ពីដើម​ខែមករា សម្រាប់​នៅក្នុង​ទីក្រុងតូក្យូ និង​ខេត្តដទៃទៀត។

ទិន្នន័យផ្លូវការដែល​បានផ្សាយថ្មីៗនេះ បាន​បង្ហាញថា ទិន្នផល​រោងចក្រ​របស់​ជប៉ុន​បានរួញទំហំ​ជាង២% ធៀបនឹង​ខែមុន ដោយបណ្ដាល​មកពី​ការធ្លាក់ចុះ​ផលិតកម្ម​រថយន្ដ គ្រឿងម៉ាស៊ីន​អេឡិចត្រូនិក និងឧបករណ៍​ព័ត៌មានវិទ្យា និងទំនាក់ទំនង។

ការរំខាន​ដល់​ផលិតកម្ម ដោយសារតែ​មាន​គ្រោះ​រញ្ជួយដី​នៅតំបន់​ឆ្នេរ​ភាគខាងកើត​នៃប្រទេសជប៉ុន កាលពី​ខែកុម្ភៈ ក៏បាន​បផ្លិច​បំផ្លាញផ្ទះ និងអាជីវកម្ម​ជាច្រើនផងដែរ។

ជាមួយគ្នានោះ បញ្ហាកង្វះ​បន្ទះឈីបក៏​ជាឧបសគ្គ​មួយ​សម្រាប់​ការផលិត​នៃរោងចក្រ​នៅក្នុងប្រទេសជ​ប៉ុនដែរ ហើយអ្នកជំនាញ​បាន​អះអាងថា ផលិតកម្ម​អាចនឹង​ពិបាក​ក្នុង​ការងើប​ឡើង​វិញ។

មានរោងចក្រ​នៅទូទាំង​ពិភពលោក​កំពុង​តស៊ូ ជាមួយនឹង​បញ្ហាកង្វះខាតបន្ទះ​ឈីប ដែលបានធ្វើឲ្យប៉ះពាល់​ខ្លាំងជាងគេដល់​ផលិតកម្មរថយន្ដ ទូរស័ព្ទ​ស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិកប្រើប្រាស់ក្នុងផ្ទះ។

តាមរយៈការស្រាវជ្រាវមួយដោយ​ក្រសួងហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងឧស្សាហកម្ម​នៃប្រទេសជប៉ុន បានរំពឹងទុកថា ទិន្នផល​រោងចក្រ​នឹងធ្លាក់ចុះ​ជិត​២%ទៀត នៅក្នុង​ខែមីនានេះ តែរំពឹងថា នឹងស្ទុះងើបឡើង​វិញ​ជាង​៩%នៅក្នុងខែមេសាខាងមុខ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃមានមហិច្ឆតាក្លាយជាអ្នកដាំដុះនិងនាំចេញទុរេនធំជាងគេបំផុតនៅលើពិភពលោកនៅ៥ឆ្នាំទៀត

ព័ត៌មាន
ប្រទេសថៃបាន និងកំពុងព្យាយាមអភិវឌ្ឍខ្លួនមែនទែន ដើម្បីដណ្ដើមបានតំណែងជាប្រទេសដែលមានការដាំដុះ និងនាំចេញផ្លែទុរេនលើទីផ្សារអន្តរជាតិធំជាងគេប…

ឆ្នាំថ្មី ពន្ធថ្មី ក្រុមហ៊ុន Ford បញ្ចុះតម្លៃរហូតដល់ $4,000!!!

ព័ត៌មាន
ដោយយោងតាមអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញមួយចំនួនរបស់រដ្ឋាភិបាលកម្ពុជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ