តម្លៃប្រេងឥន្ធនៈ

ក្រោយតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ អ្នកជំនាញសេដ្ឋកិច្ច អំពាវនាវឲ្យរដ្ឋថៃជួយអន្តរាគមន៍បន្ថែម


អ្នកជំនាញផ្នែកសេដ្ឋកិច្ច នៅក្នុងប្រទេសថៃ បានអំពាវនាវឲ្យរដ្ឋាភិបាលរបស់ខ្លួន ស្វែងរកមធ្យោបាយថ្មី ដើម្បីផ្ដល់ការឧបត្ថម្ភធនសម្រាប់តម្លៃប្រេងម៉ាស៊ូត ពោលគឺធ្វើយ៉ាងណា ឲ្យតម្លៃប្រេងនៅលើទីផ្សារលក់ជូនទៅពលរដ្ឋនៅមានតម្លៃសមរម្យ ខណៈដែលបច្ចុប្បន្នតម្លៃប្រេងម៉ាស៊ូតនៅក្នុងប្រទេសថៃមានតម្លៃប្រមាណ៣០បាត ឬស្មើនឹងប្រហែល៣ពាន់៦រយរៀល។ នេះបើតាមប្រភពព័ត៌មានកាសែតបាងកកប៉ុស្ដិ៍ថៃ។
ប្រទេសថៃ បានអំពាវនាវឲ្យរដ្ឋាភិបាលរបស់ខ្លួន ស្វែងរកមធ្យោបាយថ្មី ដើម្បីផ្ដល់ការឧបត្ថម្ភធនសម្រាប់តម្លៃប្រេងម៉ាស៊ូត
ដោយ

អ្នក​សេដ្ឋកិច្ច និង​ជា​អតីត​ជំនួយការ​រដ្ឋមន្ត្រីក្រសួង​ថាមពល​របស់​ថៃ លោក ប្រាយ​ពល គូ​ម​សាប បាន​លើក​ឡើង​ថា វិធានការ ការ​ជួយ​ទៅ​ដល់​ក្រុម​ពលរដ្ឋ​ដែល​ប្រើប្រាស់​ប្រេងម៉ាស៊ូត ជា​ជាង​ការ​ផ្ដោត​លើ​ការ​ជួយ​ដល់​ពលរដ្ឋ​ប្រើប្រាស់​យានយន្ដ​ចាក់​ប្រេងឥន្ធនៈ​ទូទៅ​ដូចដែល​មាន​នា​ពេល​បច្ចុប្បន្ន​នេះ វា​អាច​នឹង​ជួយ​ធានា​បាន​នូវ​ប្រសិទ្ធភាព​គ្រប់គ្រង​មូលនិធិ​ប្រេង​របស់​រដ្ឋាភិបាល​កាន់តែ​ប្រសើរ​ជាង​មុន​។ លោក​បន្ថែម​ថា ការ​ជ្រើសរើស​យក​ការ​គាំទ្រ​សម្រាប់​ក្រុម​អ្នក​ប្រើប្រាស់​ប្រេងម៉ាស៊ូត​នេះ គឺ​នឹង​មាន​ភាព​ប្រសើរ​ឡើង​ជាង​ការ​អនុវត្ត​នូវ​ការ​ឧបត្ថម្ភ​ធន​ទូទៅ​សម្រាប់​អ្នកបើកបរ​យាន​ប្រើប្រាស់​ឥន្ធនៈ​ទូទៅ ដោយសារ​តែ​អ្នកបើកបរ​យាន​ដូច​ជា​ឡាន​ម៉ូតូ​ខ្លះ មិន​ដូច​ជា​ប្រតិបត្តិ​ករ​ដឹក​ជញ្ជូន​ទំនិញ​ទេ គឺ​ពួក​គេ​ប្រើ​ប្រេងម៉ាស៊ូត​សម្រាប់​ធ្វើ​ដំណើរ​ផ្ទាល់ខ្លួន​តែ​ប៉ុណ្ណោះ​។

មូលនិធិ​ប្រេង​របស់​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​នេះ មាន​ទំហំ​ទឹកប្រាក់​ជាង ២០០​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​វា​ត្រូវ​បាន​ប្រើប្រាស់​ឧបត្ថម្ភ​ធន​សម្រាប់​អ្នកបើកបរ​យានយន្ដ ដែល​ប្រើប្រាស់​ប្រេងម៉ាស៊ូត និង​ប្រេងសាំង និង​ហ្គា​ស​សម្រាប់​ប្រើ​ចម្អិន​អាហារ​ជាដើម​។ សម្រាប់​ប្រភេទ​ជីវ​ឥន្ធនៈ រដ្ឋាភិបាល​ថៃ​មាន​បំណង​កំណត់​តម្លៃ​ឲ្យ​នៅ​ក្រោម​៣០​បាត​ក្នុង​មួយ​លី​ត្រ ឬ​ស្មើនឹង​ប្រមាណ​ជាង ៣.៦០០​រៀល​។

យ៉ាងណាមិញ មូលនិធិ​ប្រេង​របស់​រដ្ឋ​ថៃ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រូវ​អស់​នៅ​ត្រឹម​ចុងឆ្នាំ​នេះ​ហើយ ដែល​វា​នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ប្រើ​កម្ចី​ប្រមាណ ៦០០​លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត ដើម្បី​ប្រើប្រាស់​ក្នុង​មូលនិធិ​នេះ​។

បើ​តាម​អ្នក​សេដ្ឋកិច្ច​ថៃ បាន​ស្នើ​ដល់​រដ្ឋាភិបាល​ឲ្យ​កែសម្រួល​កម្មវិធី​ឧបត្ថម្ភ​ធន​លើ​តម្លៃ​ប្រេងឥន្ធនៈ​នេះ ដោយ​បង្កើត​ឲ្យ​មានការ​ផ្ដល់​ជា​បណ្ណ​បញ្ចុះតម្លៃ ឬ កូ​ប៉ុង ទៅ​ដល់​ក្រុម​ពលរដ្ឋ​ដែល​ជា​អ្នក​ប្រើប្រាស់​ប្រេងម៉ាស៊ូត​ជាដើម​។ អ្នកជំនាញ​អះអាង​ថា វិធានការ​នេះ នឹង​ជួយ​កាត់​បន្ថយ​បន្ទុក​ហិរញ្ញវត្ថុ​សម្រាប់​រដ្ឋាភិបាល ដែល​វា​ដូច​គ្នា​ទៅ​នឹង​វិធានការ​ដោះស្រាយ​ទៅ​លើ​ផល​ប៉ះពាល់​សម្រាប់​ពល​ពលរដ្ឋ​នៅ​អំឡុង​ពេល​បិទ​ខ្ទប់​ដោយសារ​កូ​វី​ដ​១៩​ដែរ​។

អាជ្ញាធរ​ថាមពល​របស់​ថៃ ក៏​កំពុង​រង់ចាំ​រដ្ឋាភិបាល​អនុម័ត​ប្រាក់​កម្ចី ៦០០​រយ​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ប្រើប្រាស់​នៅ​ក្នុង​កម្មវិធី​ឧបត្ថម្ភ​តម្លៃ​ប្រេងឥន្ធនៈ​នេះ​ផង​ដែរ ដោយ​ថវិកា​ទាំងនេះ នឹង​អាច​អនុវត្ត​កម្មវិធី​បាន​រហូត​ដល់ ខែមេសា​ឆ្នាំ​ក្រោយ​។

អនុប្រធាន​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន PTT របស់​ថៃ គឺ​លោក Disathat PanyaRachun បាន​លើក​ឡើង​ថា តម្លៃ​ប្រេង​ឆៅ​ពិភពលោក​អាច​នឹង​កើន​ដល់​លើស ៩០​ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​ធុង​បារ៉ែល​នៅ​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​២០២១​នេះ មុន​នឹង​វា​ត្រូវ​ធ្លាក់​ចុះ​មក​វិញ​នៅ​ត្រឹម ៧៥ ទៅ​៥៨​ដុល្លារ​ក្នុង​មួយ​ធុង​បារ៉ែល​នៅ​ឆ្នាំ​ក្រោយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃទំនិញប្រឈមនឹងអស្ថិរភាព ក្រោយប្រជាជនចិននាំគ្នាសម្រុកទិញស្បៀអាហារស្តុកទុក

ព័ត៌មាន
ប្រជាជនចិន ពិសេសអ្នករស់នៅក្នុងក្រុងប៉េកាំង បានសម្រុកនាំគ្នាទៅទិញសម្ភារៈប្រើប្រាស់សំខាន់ៗ និងស្បៀងអាហារយកមកស្តុកទុក ក្រោយពេលដែល រដ្ឋាភិបាល…

ទោះក្នុងបរិបទកូវីដ១៩ ប៉ុន្ដែនិស្សិតនៃវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា នៅតែជំនះបញ្ចប់ការសិក្សាដោយជោគជ័យ

ព័ត៌មាន
ការរាតត្បាតនៃកូវីដ-១៩ បានធ្វើឱ្យវិស័យអប់រំ ទូទាំងប្រទេសកម្ពុជា ត្រូវផ្លាស់ប្ដូរទម្រង់បង្រៀនទាំងស្រុងពីការបង្រៀនផ្ទាល់ក្នុងថ្នាក់រៀន ងាកមកបង្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ