ការអភិវឌ្ឍន៍វិស័យថាមពល

ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជា៖ ជប៉ុនសន្យាបោះដៃចូលជួយកម្ពុជាលើការអភិវឌ្ឍន៍វិស័យថាមពល


ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជាបានបញ្ជាក់ថា ជប៉ុនបានបង្ហាញឆន្ទៈចូលរួមចំណែកជួយកម្ពុជាលើការអភិវឌ្ឍគម្រោងថាមពលអគ្គិសនីថ្មីៗនាពេលខាងមុខ ប្រសិនបើកម្ពុជាមានតម្រូវការ ហើយត្រូវការឲ្យខ្លួនជួយ។ បន្ថែមលើនេះ ជប៉ុន ដែលបានជួយកម្ពុជាលើការរៀបចំខ្សែបណ្តាញអគ្គិសនីនាពេលកន្លងមក ក៏សន្យាបន្តជួយផ្តល់ជំនួយនិងហិរញ្ញប្បទានលើការអភិវឌ្ឍន៍វិស័យថាមពលនៅកម្ពុជាផងដែរ។ ថាមពលអគ្គិសនីដែលប្រើប្រាស់នៅកម្ពុជាបច្ចុប្បន្ន ភាគច្រើនផលិតនៅក្នុងស្រុក និង នាំចូលពីប្រទេសវៀតណាម ថៃ និងឡាវ។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជាអគ្គនាយកអគ្គិសនីកម្ពុជា (រូបភាព៖ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល)

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា ឯកឧត្តម មី​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន និង លោកស្រី ហា​រូ​កូ កា​ម៉ី ប្រធាន​អង្គការ JICA ប្រចាំ​កម្ពុជា សន្យា​បន្ត​ជួយ​ផ្តល់​ជំនួយ និង​ហិរញ្ញប្បទាន​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ដល់​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​លើ​វិស័យ​ថាមពល​អគ្គិសនី​។ លើស​ពី​នេះ​ថ្នាក់ដឹកនាំ​ទាំង​ពីរ ក៏​បាន​បង្ហាញ​ឆន្ទៈ​ចង់​ចូលរួម​ចំណែក​ជួយ​អភិវឌ្ឍន៍​គម្រោង​ថាមពល​អគ្គិសនី​ថ្មី​ៗ នៅ​កម្ពុជា​ផង​ដែរ​។

អគ្គនាយក​អគ្គិសនី​កម្ពុជា​រូប​នេះ​បាន​គូសបញ្ជាក់​ថា ជប៉ុន​នឹង​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ផលិត​ថាមពល​អគ្គិសនី​ធំ​ៗ​នៅ​ប្រទេស​ជប៉ុន​ឲ្យ​មក​រួមចំណែក​ជួយ​អភិវឌ្ឍន៍​វិស័យ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​ក្នុង​ករណី​កម្ពុជា​មាន​តម្រូវការ និង​ត្រូវការ​ឲ្យ​ខ្លួន​ជួយ​នា​ពេល​ខាង​មុខ​។ ប៉ុន្តែ​បើ​តាម​ឯកឧត្តម កែវ រតនៈ បច្ចុប្បន្ន​កម្ពុជា​មិន​ទាន់​មាន​តម្រូវការ​លើ​ការ​អភិវឌ្ឍន៍​គម្រោង​ថាមពល​អគ្គិសនី​ថ្មី​បន្ថែម​ទៀត​នោះ​ទេ ពោល​គឺ​កម្ពុជា​នៅ​មាន​គម្រោង​ផលិត​ថាមពល​អគ្គិសនី​មួយ​ចំនួន ដែល​កំពុង​សាងសង់​នៅឡើយ​។ 

ថ្នាក់ដឹកនាំ​អគ្គិសនី​កម្ពុជា បាន​អះអាង​ទៀត​ថា បច្ចុប្បន្ន​កម្ពុជា​មាន​ថាមពល​អគ្គិសនី​គ្រប់គ្រាន់​ក្នុង​ការ​ផ្ត​ត់​ផ្គង់​តម្រូវការ​ប្រើប្រាស់​លើ​វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម​និង​សិប្បកម្ម ក៏​ដូច​ជា​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ ទោះបី​វិស័យ​ថាមពល​អគ្គិសនី​កម្ពុជា​បាន​រង​ឥទ្ធិពល​ពី​វិបត្តិ​ថាមពល​សកល​ក៏​ដោយ​។ ថាមពល​អគ្គិសនី​ដែល​ប្រើប្រាស់​នៅ​កម្ពុជា​បច្ចុប្បន្ន ភាគច្រើន​ផលិត​នៅ​ក្នុងស្រុក និង នាំ​ចូល​ពី​ប្រទេស​វៀតណាម ថៃ និង​ឡាវ​។

បើ​យើង​តាម​របាយ​ការ​របស់​ក្រសួង​រ៉ែ និង​ថាមពល​នៅ​ឆ្នាំ​២០២០ កម្ពុជា​អាច​ផលិតក​កើតឡើង​វិញ និង មិន​កកើត​ឡើង​បាន​ជិត ៣​ពាន់​មេកា​វ៉ា​ត់ និង នាំ​ចូល​ពី​ក្រៅប្រទេស​ជិត​១​ពាន់​មេកា​វ៉ា​ត់​។ នៅ​ឆ្នាំ​២០២១ រោងចក្រ​នៅ​កម្ពុជា​អាច​ផលិត​ថាមពល​បាន​ចំនួន​ជាង​៣​ពាន់​មេកា​វ៉ា​ត់ និង​គ្រោង​នាំ​ចូល​ពី​ក្រៅប្រទេស​ជិត​១​ពាន់​មេកា​វ៉ា​ត់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអ្នកជំនាញយល់ឃើញបែបណាខ្លះ ជុំវិញការអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង?

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យជឿជាក់ថា ផែនការមេក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពហុបំណង វានឹងជួយទាក់ទាញវិនិយោគិនបរទេសឲ្យ…

រដ្ឋមន្ត្រីកសិកម្មប្រាប់ពីមូលហេតុ ដែលតម្លៃជ្រូករស់ធ្លាក់ចុះ ខណៈរដ្ឋបន្តកាត់បន្ថយការនាំចូលជ្រូករស់នៅត្រឹម៣០០ក្បាលក្នុងមួយថ្ងៃ

ព័ត៌មាន
បញ្ហាការនាំចូលជ្រូករស់ពីបរទេសនៅតែជាបញ្ហារបស់ក្រុមអ្នកចិញ្ចឹមជ្រូកក្នុងស្រុក ដោយក្រុមកសិករអះអាងថា វាជាបញ្ហាមួយដែលធ្វើឲ្យតម្លៃជ្រូករស់នៅក្នុងស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ