ចិញ្ចឹមសត្វនៅកម្ពុជា

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា៖ យ៉ាងយូរ១៥ថ្ងៃទៀត តម្លៃពងទានឹងវិលមកធម្មតាវិញ


យ៉ាងយូរ១៥ថ្ងៃទៀត តម្លៃពងទា នឹងវិលមកធម្មតាវិញ ពោលគឺកសិករអាចលក់បានចន្លោះ ពី៣៥០រៀល ទៅ៤០០រៀល ឬលើសពីនេះនៅក្នុងមួយគ្រាប់ ដោយសារតែមានការអនុញ្ញាតពីអាជ្ញាធរ ឲ្យរៀបចំកម្មវិធីផ្សេងៗឡើងវិញ។
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា៖ យ៉ាងយូរ១៥ថ្ងៃទៀត តម្លៃពងទានឹងវិលមកធម្មតាវិញ
ដោយ

នេះបើតាមការឲ្យដឹងពី លោក ស្រ៊ុនពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដែលបានផ្តល់បទសម្ភាសន៍ដល់ក្រុមការងារខេមបូណូមីសនៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីមានការត្អូញត្អែររបស់កសិករចិញ្ចឹមទាយកពង អំពីតម្លៃពងទា ដែលអាចលក់បានត្រឹម ២០០ទៅ២៥០រៀល ប៉ុណ្ណោះក្នុងមួយគ្រាប់។

លោក ស្រ៊ុន ពៅ បានបន្ថែមថា តម្លៃពងទាចុះថ្លៃនេះ មិនមានពាក់ព័ន្ធការនាំចូលពីវៀតណាមនោះទេ។

បើតាមឲ្យដឹងពីប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក៏ដូចជាកសិករ ដែលចិញ្ចឹមទារស់នៅខេត្តព្រៃវែង និងតាកែវ តម្លៃពងទាបានចុះថោកនេះ មានរយៈពេលជិត២ខែទៅហើយ ដោយលក់បានក្នុងតម្លៃ២០០ ទៅ២៥០រៀលប៉ុណ្ណោះ ដែលតម្លៃនេះ ត្រូវបានពួកគាត់អះអាង មិនត្រឹមតែមិនចំណេញទេ គឺមានតែខាតថែមទៀត៕

សូមស្តាប់សេចក្តីរាយការណ៍ខាងក្រោម៖

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការធ្វើដំណើរតាមផ្លូវអាកាសរបស់កម្ពុជាធ្លាក់ចុះជាង ៨១% នៅឆ្នាំ២០២០

ព័ត៌មាន
នៅឆ្នាំ២០២០កន្លងទៅ ព្រលានយន្ដហោះទាំងបីរបស់កម្ពុជា ទទួលបានអ្នកដំណើរការប្រមាណជាង២លាននាក់ប៉ុណ្ណោះ ដោយមានការធ្លាក់ចុះដល់ទៅជាង៨១% ធៀបនឹងឆ្ន…

កម្ពុជាជាប់លេខ៣ ជាទិសដៅវិនិយោគនៅក្រៅប្រទេសរបស់វៀតណាម

ព័ត៌មាន
គិតតាំងពី ឆ្នាំ២០០៥ រហូតមកទល់បច្ចុប្បន្ននេះ ប្រទេសវៀតណាមមានគម្រោងវិនិយោគចំនួន១៨៤ នៅកម្ពុជា ដែលមានទុនសរុបប្រមាណ ២ពាន់ ៧រយលានដុល្លារអាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ