តម្លៃអគ្គិសនីកម្ពុជា

មិនដល់​៦ខែ​ទៀតទេ តម្លៃ​អគ្គិសនី​​នឹងចុះ​ថោក​ជាងមុន សម្រាប់​រោងចក្រ​សហគ្រាស!


រាជរដ្ឋាភិបាលនឹងជំរុញឲ្យតម្លៃអគ្គិសនីកាន់តែមានថោកជាងមុនសម្រាប់រោងចក្រសហគ្រាស ដើម្បីបង្កនូវលក្ខណៈកាន់តែប្រសើរជាងមុន សម្រាប់ថៅកែ​រោង​ចក្រសហគ្រាស ពោលគឺមិនដល់៦ខែទៀតនោះឡើយ ខណៈដែលកន្លងកម្មករកម្ពុជាក៏ត្រូវបានដំឡើងថ្លៃឈ្នួលអតិបរមាជាបន្ដបន្ទាប់ផងដែរ។ នេះបើ​តាមការលើកឡើងពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសារព័ត៌មានជប៉ុនធំមួយ កាលពីពេលថ្មីៗនេះ។
ទ្វារ​ទឹក​នៃ​ទំនប់​វារី​អគ្គិសនី​ សេសាន​ក្រោម-២ ត្រូវបាន​ធ្វើ​ពិធី​បិទ​នា​ថ្ងៃ​ទី២៥ កញ្ញា ២០១៧ ហើយ​ទំនប់​នេះ​គ្រោង​នឹង​ដំណើរការ​នៅ​ដើម​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។ រូបភាព៖ ហ្វេសប៊ុក​នាយក​រដ្ឋមន្ត្រី
ដោយ

ថ្លែងនៅ​ក្នុងកិច្ច​សម្ភាសន៍​ជាមួយ​សារព័ត៌​មានអន្តរជាតិមួយ​​នៅទីក្រុង​តូកឃ្យូ​ប្រទេស​ជប៉ុន កាលពីពេលថ្មីៗ​នេះ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ដ្រី ប្រតិភូ អមនាយករដ្ឋមន្ដ្រី និងជា​អគ្គលេខាធិការ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើក​ឡើងថា មិនដល់៦ខែ​ទៀតនោះ​ទេ ពោលគឺ​នៅមុនពេល​បោះឆ្នោត​ជាតិ​ចូលមកដល់ តម្លៃ​ថាមពល​អគ្គិសនី​នៅកម្ពុជា នឹងចុះ​ថោក​ជាងមុន ​សម្រាប់​ការប្រើប្រាស់​នៅក្នុង​រោងកច្រ​​សហគ្រាស។

ឯកឧត្តម បានបន្ថែមថា ការបង្កើត​ទីតាំង​ផលិតថាមពល​អគ្គិសនីថ្មីៗ​ជាច្រើនកន្លែងជាបន្ដបន្ទាប់​ដូចជា ការបំប្លែង​ថាមអគ្គិសនី​ពីពន្លឺ​ព្រះអាទិត្យ​តាមរយៈ​ផ្ទាំងសូឡា ទំនប់​វារី​អគ្គិសនី និងថាមពលចំហេះ​​ធ្យូងថ្មជាដើមនោះ បាននិង​កំពុង​ចាប់ផ្ដើម​​ប្រតិបត្តិការ​ជាបន្ត​​បន្ទាប់ សម្រាប់​​បំពេញតម្រូវការ​​នៅក្នុង​ស្រុក​ ​ពិសេស​​រោងចក្រ​សហគ្រាស។ ជាលទ្ធផល ចាប់ពី​​ឆ្នាំ២០១៨​នេះ កម្ពុជា​​នឹងមាន​​ថាមពលអគ្គិសនី​​ប្រើប្រាស់​​គ្រប់គ្រាន់​​ដោយ​ខ្លួនឯង ខណៈដែល​ជាច្រើនឆ្នាំ​កន្លងមកនេះ ថាមពល​អគ្គិសនី​របស់កម្ពុជា​មួយចំនួន​ត្រូវ​បានទិញ​ពីប្រទេស​ថៃ និងវៀតណាម។

ជុំវិញ​ការបញ្ចុះ​តម្លៃ​អគ្គិសនី​ថោកជាង​មុននេះ​ទៀតសោត ក៏ជាការ​សម្រួល​មួយដល់​ម្ចាស់រោងចក្រ​សហគ្រាស​ ដែលកន្លង​មកបាន​ដំឡើង​ប្រាក់ឈ្នួល​អតិបរមា​ដល់កម្មករ​ រហូតដល់​១៧០ដុល្លារ​ក្នុងមួយខែ​។ នេះបើតាម​ប្រសាសន៍​លើកឡើង​របស់​ឯកឧត្តម សុខ ចិន្ដាសោភា។ 

ជាមួយគ្នា​នេះដែរ បើតាម​ការលើក​ឡើង​របស់​ឯកឧត្តម ទី ណារិន្ទ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ធ្លាប់បាន​លើកឡើង​កាលពី​ពេលថ្មីៗ​នេះថា ម្ចាស់​រោងចក្រ​សហគ្រាស នឹងបាន​ឃើញតម្លៃ​អគ្គិសនី​ចុះថ្លៃនាពេល​ឆាប់ៗនេះ ពោលគឺ​នឹងចុះថ្លៃ​តិចជាង២០រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង ​សម្រាប់ការ​ប្រើប្រាស់​នៅតាម​សហគ្រាស​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​។ ខណៈ​ដែល តម្លៃ​អគ្គិសនី​តាម​ផ្ទះ អាចចុះ​ថ្លៃរហូត​ដល់​២០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ហើយ​ការអនុវត្ត​បញ្ចុះតម្លៃ​អគ្គិសនី​នេះ អាចនឹង​ចាប់ផ្ដើម​ឡើង​នៅក្នុង​ខែមេសា​ខាងមុខ។ 

សូមជម្រាប​ដែរថា ប្រភព​ថាមពលអគ្គិសនី​ប្រើប្រាស់​នៅកម្ពុជា​​មាន២​ប្រភព គឺប្រភព​អគ្គិសនី​ដែលផលិត​ក្នុងស្រុក និងប្រភព​អគ្គិសនី​ដែលបាន​នាំចូល។ នៅឆ្នាំ២០១៧ ប្រភព​អគ្គិសនី​ក្នុងស្រុក​របស់កម្ពុជា​មានជាង១៨០០ មេហ្គាវ៉ាត់ ឬស្មើ​នឹងជាង​៨១% នៃប្រភព​ថាមពល​អគ្គិសនី​សរុប ខណៈ​ដែលប្រភព​អគ្គិសនីនាំចូល​មានជាង​ ៤០០ មេហ្គាវ៉ាត់ ឬស្មើ​នឹងប្រមាណ​ជាង​១៨%។ ដោយឡែក​នៅឆ្នាំ២០១៨​នេះ កម្ពុជារំពឹង​ថា នឹងបង្កើន​ប្រភពអគ្គិសនី​ក្នុងស្រុក​ឲ្យបានដល់​ជាង​ ២២០០​មេហ្គាវ៉ាត់ ឬស្មើ​នឹង​ជាង ៨៣% នៃប្រភព​ថាមពល​អគ្គិសនី​សរុប៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមប្រឹក្សាសហភាពអឺរ៉ុបចេញសេចក្តីសន្និដ្ឋានអំពីកម្ពុជា តែមិនច្បាស់លាស់ជុំវិញការបិទទីផ្សារ

ព័ត៌មាន
នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានចេញនូវសេចក្តីសន្និដ្ឋានអំពីប្រទេសកម្ពុជា ដែលមានខ្លឹមសារចំនួន​១១ចំណុច ប៉…

អ្នកជំនាញ៖ តំបន់​ជុំវិញ​រាជ​ធានី​ភ្នំពេញ​សុទ្ធតែ​ជា​មុខព្រួញ​សម្រាប់​ការ​អភិវឌ្ឍ​លំនៅដ្ឋាន

ព័ត៌មាន
នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រាជ​ធានី​ភ្នំពេញ​បាន​និង​កំពុង​មាន​ការ​ផ្លាស់​ប្ដូរ​នូវ​មុខមាត់​របស់​ខ្លួន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ