ពាណិជ្ជកម្មវៀតណាម

ការនាំចេញគ្រឿងអេឡិចត្រូនិកវៀតណាមកំពុងកញ្ជ្រោលផ្ទុះឡើងកាន់តែខ្លាំង


ការនាំចេញគ្រឿងអេឡិចត្រូនិករបស់វៀតណាម បាននិងកំពុងកញ្ជ្រោលផ្ទុះឡើងកាន់តែខ្លាំង ដោយសារតែមានការវិនិយោគផ្ទាល់ពីបរទេសកើនឡើង។ តួយ៉ាង នៅក្នុងខែមករាឆ្នាំ២០២១ ការនាំចេញគ្រឿងអេឡិចត្រូនិករបស់ប្រទេសក្បែរខាងកម្ពុជាមួយនេះ បានកើនឡើងដល់ទៅជាង ៥០%។ នេះបើតាមរបាយការណ៍មួយរបស់ ស្ថាប័នស្រាវជ្រាវនៃធនាគារ HSBC។
ការនាំចេញគ្រឿងអេឡិចត្រូនិកវៀតណាមកំពុងកញ្ជ្រោលផ្ទុះឡើងកាន់តែខ្លាំង
ដោយ

ការនាំចេញ គ្រឿង​អេឡិចត្រូនិក​របស់វៀតណាម កាលពីឆ្នាំ២០២០ សម្រេចបាន​ដល់ទៅ ៩៦ពាន់លាន​ដុល្លារអាមេរិក ដែលមាន​ស្មើនឹង​ប្រមាណ ១ភាគ៣នៃការនាំចេញ​សរុប​របស់​ប្រទេសនេះ។ ការនាំចេញ​គ្រឿងអេឡិចត្រូនិក​របស់វៀតណាម បាន​ចាប់ផ្ដើម​កើនឡើង​ជាបន្ដបន្ទាប់​តាំងពីពេល​មាន​ការវិនិយោគ​ពីក្រុមហ៊ុន​ Samsung នៅឆ្នាំ២០០៨ ហើយមកទល់បច្ចុប្បន្ន​ក្រុមហ៊ុន​កូរ៉េខាងត្បូងមួយនេះ មានរោងចក្រ​៦កន្លែង​ហើយ នៅក្នុងប្រទេស​វៀតណាម។

ប្រទេសវៀតណាម ក៏ជាជើងខ្លាំង​មួយរូបផងដែរ ក្នុងការ​ផ្គត់ផ្គង់​បន្ទះឈីប ដោយមាន​ចំណែកទីផ្សារ​ប្រហែល ១១% នៃទីផ្សារ​សកល​នៅឆ្នាំ២០១៩ បន្ទាប់ពីមាន​កំណើននាំចេញ​ដល់ទៅ ៣០០% នៅអំឡុងឆ្នាំនោះ។

ក្រុមហ៊ុន​អាមេរិក Intel បាន​វិនិយោគ​១ពាន់លាន​ដុល្លារ លើរោងចក្រ​ដំឡើងបន្ទះឈីបនៅឆ្នាំ២០០៦ ហើយនៅខែមករា​ឆ្នាំ២០២១ ក្រុមហ៊ុនយក្ស​របស់អាមេរិកមួយនេះ ក៏បានចាក់បញ្ចូល​ដើមទុនបន្ថែម ជាង​៤៧៥ លាន​ដុល្លារទៀត លើការ​ផលិត​ផលិតផល 5G និងឧបករណ៍សំខាន់ៗ​ផ្សេងទៀត​ដែលបម្រើដល់​បណ្ដាញនេះ។

លើសពីនេះទៅទៀត ក្រុមហ៊ុន Apple និងក្រុមហ៊ុន​ដៃគូផ្គត់ផ្គង់​របស់ Apple គឺ Foxconn ក៏បាន​និងកំពុង​វិនិយោគ​បង្កើត​រោងចក្រ​នៅវៀតណាម​ផងដែរ ខណៈដែលប្រទេសនេះ កំពុង​ទទួលបាន​ការទាក់ទាញ​កាន់តែខ្លាំងឡើង​ពីក្រុមហ៊ុនវិនិយោគធំៗ​ពីបរទេស ពិសេស​នៅពេល​សង្គ្រាមពាណិជ្ជកម្ម​រវាង​អាមេរិក និងចិន​កំពុង​បន្ដកំដៅនេះតែម្ដង៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងឥន្ធនៈនៅកម្ពុជា បន្តឡើងថ្លៃបន្ថែមទៀត នៅពាក់កណ្តាលខែកុម្ភៈ នេះ

ព័ត៌មាន
នៅពាក់កណ្តាលខែកុម្ភៈ នេះ តម្លៃលប្រេងឥន្ធនៈនៅកម្ពុជាបន្តឡើងថ្លៃ១០០រៀល ទៅ១៥០រៀលក្នុង១លីត្រ ខណៈដែលតម្លៃប្រេងឆៅនៅលើទីផ្សារសកលលោក ក៏បានហក់ឡើ...

ធនាគារជាតិស្នើឲ្យគ្រប់គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុផ្អាកការបែងចែកភាគលាភប្រាក់ចំណេញឆ្នាំ២០២០

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជាបានស្នើឲ្យគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ផ្អាកការបែងចែកភាគលាភបំពោះប្រាក់ចំណេញក្រោយធ្វើសវនកម្មឆ្នាំ២០២០ ក្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ