Tesla អាចនឹងសង់រោងចក្រនៅឥណ្ឌា

មហាសេដ្ឋី Elon Musk បង្ហើបថា ការបង្កើតរោងចក្រ Tesla នៅឥណ្ឌាអាចទៅរួច តែរដ្ឋាភិបាលឥណ្ឌាត្រូវធ្វើរឿងមួយនេះសិន


មហាសេដ្ឋីអាមេរិក លោក អេឡុន ម៉ាស (Elon Musk) ដែលជានាយកប្រតិបត្តិក្រុមហ៊ុនរថយន្ដ Tesla បានអះអាងនាពេលថ្មីៗនេះថា ការសង់រោងចក្រផលិតរថយន្ដអគ្គិសនី Tesla នៅឥណ្ឌាទំនងជាអាចធ្វើទៅបាន ប៉ុន្ដែ លោកបាននិយាយដោយភ្ជាប់ជាមួយលក្ខខណ្ឌស្នើសុំមួយថា រដ្ឋាភិបាលឥណ្ឌាគួរតែមានការកាត់បន្ថយពន្ធលើការនាំចូលរថយន្ដរបស់ក្រុមហ៊ុន Tesla ជាមុនសិន ដ្បិតថា ពន្ធនាំចូលរថយន្ដនៅឥណ្ឌា គឺមានខ្ពស់នៅឡើយធៀបនឹងប្រទេសផ្សេងៗទៀត។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Business Insider។
Tesla អាចនឹងបង្កើតរោងចក្រនៅឥណ្ឌា

លោក Elon Musk បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Twitter របស់​លោក​នា​ពេល​ថ្មី​ៗ​នេះ​ថា ប្រសិនបើ​ក្រុមហ៊ុន Tesla អាច​ជោគជ័យ​ក្នុង​ការ​នាំ​ចូល​យានយន្ដ នោះ​រោងចក្រ​នៅ​ឥណ្ឌា​ទំនងជា​អាច​នឹង​សាងសង់​បាន​។ លោក​បន្ថែម​ថា ក្រុមហ៊ុន​របស់​លោក​ចង់​ធ្វើការ​វិនិយោគ​នៅ​ឥណ្ឌា ប៉ុន្ដែ​ពន្ធ​នាំ​ចូល​នៅ​ប្រទេស​នេះ គឺ​មាន​ខ្ពស់​ខ្លាំង​ពេក​។

បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​របា​ន​ឲ្យ​ដឹង​ថា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla ចង់​ឲ្យ​មានការ​កាត់​បន្ថយពន្ធ​នាំ​ចូល​យានយន្ដ​មក​នៅ​ត្រឹម​៤០% នៃ​តម្លៃ​របស់​យានយន្ដ ខណៈ​បច្ចុប្បន្ន ពន្ធ​នាំ​ចូល​យានយន្ដ​ដែល​កំណត់​ដោយ​រដ្ឋាភិបាល​ឥណ្ឌា គឺ​មាន​ចន្លោះ​ពី​៦០% ទៅ​ដល់​១០០% អាស្រ័យ​លើ​តម្លៃ​យានយន្ដ​។

នៅ​ដើមឆ្នាំ​នេះ ក្រុមហ៊ុន Tesla ទើបតែ​បាន​ចុះបញ្ជី​ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ហើយ​គេ​រំពឹង​ថា ក្រុមហ៊ុន​នេះ នឹង​បើក​ដំណើរការ​នៅ​ឥណ្ឌា​ក្នុង​ពេល​ខាង​មុខ​។

កាលពី​ខែមេសា​កន្លង​ទៅ​នេះ​ដែរ រដ្ឋមន្ត្រីក្រសួង​ដឹក​ជញ្ជូន​ឥណ្ឌា ធ្លាប់​បាន​លើក​ឡើង​ថា ក្រុមហ៊ុន Tesla គួរតែ​ចូល​ក្នុង​ទីផ្សារ​ឥណ្ឌា​មុន​នឹង​ការ​ប្រកួតប្រជែង​កាន់តែ​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ជាង​នេះ​។ មន្ត្រីជាន់ខ្ពស់​របស់​ឥណ្ឌា​រូប​នេះ បាន​ទទូច​ស្នើ​ឲ្យ​ក្រុមហ៊ុន Tesla បង្កើត​រោងចក្រ​ផលិត​រថយន្ដ​នៅ​ឥណ្ឌា ដើម្បី​រដ្ឋ​អាច​ផ្ដល់​សម្បទាន​ដល់​ក្រុមហ៊ុន​នេះ កាន់តែ​ច្រើន​ជាង​នេះ​ទៀត​។ ក្នុង​នោះ ឥណ្ឌា​សន្យា​ថា នឹង​ធ្វើ​ឲ្យ​តម្លៃ​ផលិតកម្ម​របស់​ក្រុមហ៊ុន​នឹង​មាន​ទាប​ជាងគេ​បំផុត​ក្នុង​ពិភពលោក គឺ​ទាប​ជា​ប្រទេស​ចិន​ទៅ​ទៀត​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រាក់យ័នឌីជីថលរបស់ចិន អាចបង្កបញ្ហាប្រឈមដល់ប្រាក់ដុល្លារអាមេរិកយ៉ាងណាខ្លះ?

ព័ត៌មាន
ប្រទេសចិន ត្រូវបានគេមើលឃើញថាកំពុងប្រកួតប្រជែងយ៉ាងខ្លាំងក្លាជាមួយនឹងអាមេរិក នៅពេលគេនិយាយអំពីភាពច្នៃប្រឌិតនៅក្នុងបច្ចេកវិទ្យារូបិយវត្ថុឌីជ…

អតិថិជន​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​សមាជិក​បាគង អាច​ដាក់​ប្រាក់​ជាមួយ​ភ្នាក់ងារ លី ហួរ វេរលុយ នៅទូទាំង​ប្រទេស

ព័ត៌មាន
បច្ចុប្បន្នយើងឃើញថាវិស្ស័យ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមានការរីកចំរើនខ្លាំង ធ្វើឲ្យអតិថិជនដែលជាអ្នកប្រើប្រាស់មានជម្រើសកាន់តែច្រើន និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ