អាកាសចរណ៍

ពី​ខែ​កក្កដា​តទៅ ការហោះហើរ​ទៅ​មក​ភ្នំពេញ-យ៉ាំងហ្គូន​នឹង​មាន​វិញ​ហើយ...


ការហោះហើរ​ត្រង់​ទៅ​មក​ពីរាជ​ធានី​ភ្នំពេញ ប្រទេស​កម្ពុជា និង​ទីក្រុង​យ៉ាំងហ្គូន សហភាព​មីយ៉ាន់ម៉ា ដែល​អាក់ខាន​ដំណើរការ​ ៣ឆ្នាំ​ហើយ​នោះ នឹង​បើក​ដំណើរ​ការវិញ​ហើយ ជាមួយនឹង​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី។
យន្តហោះ Boeing 777-200LR ដែល​ក្រុមហ៊ុន​អាកាសចរណ៍ Emirates នឹង​ប្រើ​សម្រាប់​ការហោះហើរ​ពី​ឌូបៃ មក​ភ្នំពេញ។
ដោយ

អាកាសចរណ៍​ អេមីរ៉ាត (Emirates Airlines) ប្រកាសថា ពីថ្ងៃទី១ ខែ​កក្កដា ឆ្នាំ​២០១៧​តទៅ ក្រុមហ៊ុន​នឹង​បន្ថែម​ជើង​ហោះហើរ​ថ្មី​សម្រាប់​គោលដៅ​បី គឺ​ទីក្រុង​ឌូបៃ ទីក្រុង​យ៉ាំងហ្គូន (សហភាព​មីយ៉ាន់ម៉ា) និង​រាជ​ធានី​ភ្នំពេញ។ 

ការ​បន្ថែម​ផ្លូវ​ហោះ​ហើរ​ថ្មី​នេះ នឹង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នក​ធ្វើ​ដំណើរ​ទៅ​មក​រវាង​រាជ​ធានី​ភ្នំពេញ និង​ទីក្រុង​យ៉ាំងហ្គូន ដែល​មុន​នេះ ដើម្បី​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​យ៉ាំងហ្គូន គេ​ត្រូវ​ចុះ​សំចត​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ជា​មុន​សិន។ 

ក្រុមហ៊ុនអាកាសចរណ៍ អេមីរ៉ាត នឹងចាប់ផ្តើម​ហោះ​ហើរពី​ភ្នំពេញ ប្រទេស​កម្ពុជា ចាប់ពីថ្ងៃទី 1 ខែ​កក្កដា ឆ្នាំ​2017  ជាមួយ​យន្តហោះ​ប្រភេទ Boeing 777-200LR ដែល​មាន​ថ្នាក់​ពីរ​ប្រភេទ។ អាកាសចរណ៍​អេមីរ៉ាត នឹង​ក្លាយ​ជា​ក្រុមហ៊ុន​អាកាស​ចរណ៍​តែ​មួយ​គត់ ដែល​ប្រើ​យន្ត​ហោះ Boeing 777 ទៀង​ទាត់ សម្រាប់​អ្នក​ដំណើរ​ឆ្ពោះ​មក​កាន់​រាជ​ធានី​ភ្នំពេញ។

សេវា​ហោះហើរ​ថ្មី​នេះ​នឹង​ប្រតិបត្តិការ​ជាមួយ​ជើង​ហោះហើរ​លេខ EK388 ដោយ​ចាក​ចេញ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ទីក្រុង​ឌូបៃ (DXB) នៅម៉ោង 09 និង15 នាទី ម៉ោង​ក្នុង​ស្រុក មក​ដល់​យ៉ាំងហ្គូន​នៅ​ម៉ោង 17 និង 25 នាទី។ បន្ទាប់​មក វា​នឹង​ចេញ​ពី​ទីក្រុង​យ៉ាំងហ្គូន នៅ​ម៉ោង 18 និង55 នាទី មុន​ពេល​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ (PNH) នៅម៉ោង 21 និង25 នាទី។ 

ការហោះហើរត្រឡប់មកវិញ តាមជើងហោះហើរលេខ EK389 នឹងចេញដំណើរពីរាជធានី ភ្នំពេញ នៅម៉ោង 23 និង10 នាទី ហើយនឹងទៅដល់ទីក្រុងឌូបៃនៅម៉ោង 05 និង40 នាទី នៅថ្ងៃបន្ទាប់ ក្រោយពីឈប់មួយភ្លែតនៅទីក្រុងយ៉ាំងហ្គូន។ ម៉ោងទាំងអស់គឺជាខ្នាតម៉ោងក្នុងស្រុក។

យន្តហោះ Boeing 777-200LR របស់ក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាត ផ្តល់ជូនប្រភេទ កៅអីពាណិជ្ជកម្មដែលអាចទម្រេតរាបស្មើដូចគ្រែ (Business Class lie-flat beds)ជាមួយ ទម្ងន់ឥវ៉ាន់តាមខ្លួនអតិប្បរមារហូតដល់ 40 គីឡូ សម្រាប់អ្នកដំណើរថ្នាក់ពាណិជ្ជកម្ម (Business Class) និង35 គីឡូ សម្រាប់អ្នកដំណើរថ្នាក់សន្សំសំចៃ(Economy Class)។ 

អ្នកដំណើរ នៅលើជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាត អាចទស្សនា កម្មវិធីកម្សាន្តក្នុងយន្តហោះដែលមាន ប៉ុស្តិ៍ទូរទស្សន៍ជាង 2,500 ប៉ុស្តិ៍ ខ្សែភាពយន្ដ ហ្គេម និងទូរទស្សន៍ហើយនិងវ៉ាយហ្វាយ(Wi-Fi) ដែលមាននៅលើយន្តហោះអេមីរ៉ាត។

សម្រាប់​ការ​ធ្វើដំណើរ​តាម​អាកាសចរណ៍ អេមីរ៉ាត ចាប់ពីថ្ងៃទី1 ខែកក្កដា រហូតដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ2017 តម្លៃសំបុត្រ​នឹងត្រូវ​បញ្ចុះ​តម្លៃ​ជូន គឺ​ត្រឹម​តែ​ពី 256 ដុល្លារ(សហរដ្ឋអាមេរិក) សម្រាប់ទិសដៅ ពី​ភ្នំពេញ​ទៅទីក្រុងយ៉ាំងហ្គូន, 522 ដុល្លារ ទៅកាន់ទីក្រុងឌូបៃ និង 670 ដុល្លារ ទៅកាន់អឺរ៉ុប ប៉ុន្តែ លោក​អ្នក​ត្រូវ​កក់​សំបុត្រ​​ជា​មុន​ពី​ឥឡូវ រហូត​ដល់​ថ្ងៃទី30 ខែមិថុនា៕




អត្ថបទបន្ទាប់


ម្រេច​កំពត​ខ្មែរ​​ល្បី​មាន​តម្លៃ​ថ្លៃ​គ្មាន​គូ​ប្រៀប​នៅទីផ្សារ​អឺរ៉ុប

ព័ត៌មាន
នៅ​កម្ពុជា ផលិតផល​ដែល​បាន​ចុះ​បញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ (GI) មាន​ពីរ​មុខ គឺ​ម្រេច​កំពត និង​ស្ករ​ត្នោត​កំពង់ស្ពឺ។ បន្ទាប់ពី​ការ​ចុ…

ម្រេច​កំពត​នៅតែ​ត្រូវ​ប៉ាន់ ប៉ុន្តែ ម្រេច​ធម្មតា​ធ្លាក់​ថ្លៃខ្លាំង

ព័ត៌មាន
ប្រធាន​សមាគម​លើក​កម្ពស់​ម្រេច​ខេត្ត​កំពត បាន​ឲ្យ​ដឹង​ថា តម្លៃ​ម្រេច​កំពត​មាន​តម្លៃ​ខ្ពស់​៣​ឆ្នាំ​ជាប់​គ្នា ពោល​គឺ​តម្លៃ​លក់​ចេញ​ពី​កសិដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ