អត្ថបទ​ពាណិជ្ជកម្ម

អ៊ែមមឺរឹត ជាប់​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ឆ្នើម​ប្រចាំ​ឆ្នាំ​នៃ​​ពាន​រង្វាន់​ការ​ដឹក​ជញ្ជូន​តាម​យន្តហោះ​ ២០១៨


ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ ជា​មធ្យោបាយ​ដ៏​ទំនើប​ថ្មី​មួយ​ដែល​ប្រជាជន​កម្ពុជា​ចាប់​ផ្តើម​និយម​ប្រើប្រាស់​ដើម្បី​ទៅ​ដល់​គោលដៅ​ផ្សេងៗ​របស់​ខ្លួន។ សព្វថ្ងៃនេះ មាន​ក្រុមហ៊ុន​អាកាសចរណ៍​ជា​ច្រើន​ដែល​មាន​ប្រតិបត្តិការ​នៅ​​កម្ពុជា ក្នុង​នោះ​ដែរ ក្រុមហ៊ុន​អ៊ែមមឺរឹត ជា​ក្រុមហ៊ុន​អន្តរជាតិ​មួយ​ដែល​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទាំង​ជាតិ​និង​បរទេស។
អ៊ែមមឺរឹត ជាប់​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ឆ្នើម​ប្រចាំ​ឆ្នាំ​នៃ​​ពាន​រង្វាន់​ការ​ដឹក​ជញ្ជូន​តាម​យន្តហោះ​ ២០១៨។
ដោយ

អ៊ែមមឺរឹត មាន​ប្រតិបត្តិការ​ហោះហើរ​ទៅ ១៥៩ ទិសដៅ​នៅ​ក្នុង​ប្រទេស​ចំនួន ៨៥ប្រទេស ជា​រៀងរាល់​ថ្ងៃ។ 

តើអ្នក​ដឹង​ទេ​ថា រយ:ពេល​ថ្មីៗ​នេះ អ៊ែមមឺរឹត កំពុងតែ​ឡើង​ប្រជាប្រិយភាព​មិន​ធម្មតា​ទេ។ ក្រុមហ៊ុន​នេះ​ទទួល​បាន​ពាន​រង្វាន់​ជាប់ៗ​គ្នា​ជា​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់។ ជាក់ស្តែង បន្ទាប់​ពី​ការ​ទទួល​ពាន​រង្វាន់​ឆ្នើម​ចំនួន ៣ ក្នុង​ពិព័រណ៍​អន្តរជាតិ APEX Asia ថ្មីៗ​នេះ អ៊ែមមឺរឹត ត្រូវ​បាន​ជាប់​ឈ្មោះ​ជា ក្រុមហ៊ុន​អាកាសចរណ៍​ឆ្នើម​ប្រចាំ​ឆ្នាំ ក្នុង​ពាន​រង្វាន់​ការ​ដឹក​ជញ្ជូន​តាម​យន្តហោះ ២០១៨។ 

គួររំលឹកដែរថា ពានរង្វាន់ដ៏ល្បីល្បាញមួយនេះត្រូវបានវាយតម្លៃពីគណៈវិនិច្ឆ័យរួមមាននាយកប្រតិបត្តិនិងអ្នកជំនាញមកពីវិស័យផ្សេងៗគ្នានៅក្នុងឧស្សាហកម្មអាកាសចរណ៍។

យន្តហោះ​របស់​ក្រុមហ៊ុន អាកាសចរណ៍ Emirates

លោក Thierry Antinori អនុប្រធាន​ប្រតិបត្តិ និង​ជា​ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន​ អ៊ែមមឺរឹត ដែល​ជា​អ្នក​ទទួល​ពាន​រង្វាន់​ មាន​ប្រសាសន៍ ​ថា «យើង​មាន​កិត្តិយស​ណាស់​ដែល​ក្រុមហ៊ុន​ទទួល​បាន​ពាន​រង្វាន់​ដឹកជញ្ជូន​តាម​អាកាស​នេះ នេះ​ក៏​ដោយសារ​តែ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ការ​ច្នៃ​ប្រឌិត​ផលិតផល​និង​បង្កើន​សេវាកម្ម​ជាច្រើន ក្នុង​ការ​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​ដ៏​ល្អ​បំផុត ទាំង​នៅ​លើ​អាកាស​និង​នៅ​លើ​ដី សម្រាប់​អតិថិជន​ទាំង​អស់" ។ 

អ្នកដែល​និយម​ប្រើប្រាស់​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទាំង​ឡាយ គួរតែ​សាកល្បង​ប្រើ​ប្រាស់​សេវាកម្ម​ហោះហើរ​ដ៏​ទំនើប​របស់ អ៊ែមមឺរឹត។ នា​រយ:​ពេល​ចុង​ក្រោយ​នេះ អ៊ែមមឺរឹត បាន​បើក​ដំណើរការ​ហោះហើរ​យន្តហោះ​ប្រភេទ Boeing 777 និង ប្រភេទ A380 របស់​ខ្លួន។ អ្វី​ដែល​ជា​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​យន្តហោះ A380 គឺ​រូបរាង​និង​គុណភាព​ម៉ាស៊ីន​ត្រជាក់​ថ្មី និង​ការ​រៀបចំ​កន្លែង​អង្គុយ​ដោយ​ផ្អែក​លើ​បទដ្ឋាន​បច្ចេកវិទ្យា​ខ្ពស់​ទំនើប​ចុង​ក្រោយ។

អតិថិជន​ដែល​ធ្វើ​ដំណើរ​តាម​យន្តហោះ អ៊ែមមឺរឹត ទាំងអស់ នឹង​ទទួល​បាន​បទ​ពិសោធន៍​ហោះហើរ​កាន់​តែ​អស្ចារ្យ និង​ស៊ីវិល័យ។ ជាក់ស្តែង​ថ្មីៗ​នេះ ក្រុមហ៊ុន​ទើបតែ​កែច្នៃ​បន្ថែម​នូវ​កន្លែង​អង្គុយ​ធំៗ ក្នុង​ការ​រៀបចំ​តាម​ស្តង់ដារ 2-2-2  នៅ​លើ​យន្តហោះ​ប្រភេទ Boeing 777-200LR ។ 

អ៊ែមមឺរឹត ជាប់​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ឆ្នើម​ប្រចាំ​ឆ្នាំ​នៃ​​ពាន​រង្វាន់​ការ​ដឹក​ជញ្ជូន​តាម​យន្តហោះ​ ២០១៨

ជាងនេះ​ទៅ​ទៀត អតិថិជន​ក៏​អាច​រីករាយ​នឹង​ការ​ប្រើប្រាស់​ប្រព័ន្ធ​កម្សាន្ដ​ក្នុង​យន្តហោះ ឈ្មោះ អាយស៍ (ice) ដែល​មាន​ផ្តល់​ជូន​នៅ​គ្រប់​យន្តហោះ អ៊ែមមឺរឹត។ ប្រព័ន្ធ​កម្សាន្ត អាយស៍ (ice) មាន​កម្មវិធី​កម្សាន្ត​ជាង 3500 ប៉ុស្ត៍ ក្នុង​នោះ​រួមមាន ខ្សែ​ភាពយន្ត​ចំនួន​ជាង 700 រឿង។ 

ក្រុមហ៊ុន​អាកាសចរណ៍ អ៊ែមមឺរឹត មិន​ត្រឹម​តែ​ព្យាយាម​បម្រើ​សេវាកម្ម​ដ៏​ល្អ​ឥតខ្ចោះ​នៅ​លើ​យន្តហោះ​នោះ​ទេ ប៉ុន្តែ ក្រុមហ៊ុន​ក៏​មិន​ភ្លេច​ដែរ​នូវ​ការ​បម្រើ​យ៉ាង​ដិតដល់​ចំពោះ​អតិថិជន នៅមុន​និង​ក្រោយ​ពេល​ធ្វើ​ដំណើរ។ ក្រុមហ៊ុន​បាន​ពង្រីក​បណ្តាញ​របស់​ខ្លួន ដែល​សព្វថ្ងៃ​នេះ​មាន​ប្រតិបត្តិការ 41 កន្លែង​នៅ​ទូទាំង​ពិភព​លោក។

ក្រុមហ៊ុន​និង​ដៃគូ​សហការ​របស់​ខ្លួន បាន​បង្កើត​ការ​អនុវត្ត​បច្ចេកវិទ្យា​ជីវមាត្រ​និង​ច្រក​ទ្វារ​ត្រួត​ពិនិត្យ​ស្វ័យ​ប្រវត្តិ​ថ្មី​សម្រាប់​អ្នក​ដំណើរ​ដែល​ឆ្លង​កាត់​ចំណុច​សំខាន់ៗ​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ ឌូបៃ។ 

គួរ​រំឭក​ផង​ដែរ​ថា ពាន​រង្វាន់​ដឹក​ជញ្ជូន​តាម​អាកាស ត្រូវ​បាន​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ  ដោយ​មាន​រាប់​បញ្ចូល​គ្រប់​ប្រភេទ​នៃ​ឧស្សាហកម្ម​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​ទាំង​អស់៕




អត្ថបទបន្ទាប់


រដ្ឋាភិបាល​ចេញ​លក្ខខណ្ឌ​៦​ចំណុច តម្រូវ​ឲ្យ​ឈ្មួញ​នាំ​ចេញ​គោ​ក្របី​រស់​ត្រូវ​គោរព

ព័ត៌មាន
រាជ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​របស់​ខ្លួន​មួយ អ…

តើគួរត្រៀមអ្វីខ្លះ ដើម្បីទៅព្យាបាលជំងឺនៅប្រទេសថៃ?

ព័ត៌មាន
បច្ចុប្បន្ន មានពលរដ្ឋខ្មែរជាច្រើននៅតែបន្តសម្រុកទៅព្យាបាលជំងឺនៅក្រៅប្រទេស ពីព្រោះ ពួកគេ ហាក់លែងទុកចិត្តប្រព័ន្ធសុខាភិបាលនៅកម្ពុជា។ មិនមែនតែពល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ