វិស័យអាកាសចរណ៍

ក្រុមហ៊ុនអាកាសចរណ៍ Emirates ប្រកាសខាត ៥,៥ពាន់លានដុល្លារ ដោយសារតែកូវីដ-១៩


ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប់រួម គឺ Emirates បានប្រកាសពីការខាតបង់សុទ្ធដល់ទៅ ៥ពាន់៥រយលានដុល្លាអាមេរិក កាលពីឆ្នាំមុននេះ ខណៈដែលប្រាក់ចំណូលរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមួយនេះ មានការធ្លាក់ចុះដល់ទៅ ៦៦%។ ការធ្លាក់ប្រាក់ចំណូលយ៉ាងគំហុកយ៉ាងដូច្នេះ ក៏ដោយសារតែ​បញ្ហាមេរោគរាតត្បាតកូវីដ-១៩ បានធ្វើឲ្យរំខានដល់ការធ្វើដំណើរជាសកលលោក។ នេះបើតាម​​ការចុះផ្សាយ​ដោយសារព័ត៌មាន AP។
រដ្ឋាភិបាលក្រុង ឌូបៃ ចាក់បញ្ចូលសាច់ប្រាក់២ពាន់លានដុល្លារ ដើម្បីសង្គ្រោះក្រុមហ៊ុន Emirates ពីវិបត្តិកូវីដ-១៩
ដោយ

ការខាតបង់សុទ្ធដល់ទៅជាង៥ពាន់៥រយលានដុល្លារ របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នេះ គឺជាលើកទី១ហើយនៅក្នុងរយៈពេលជាង៣ទសវត្សរ៍កន្លងមកនេះ ដែលក្រុមហ៊ុនអាកាសចរណ៍លំដាប់ខ្ពស់មួយនេះ គ្មានរកបានប្រាក់ចំណេញសូម្បីតែមួយកាក់មួយសេនដុល្លារសោះ ហើយថែមទាំងផុងខ្លួនខាតរាប់ពាន់លានដុល្លារថែមទៀត។

ប្រាក់ចំណូលរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates បានធ្លាក់ចុះ ៨ពាន់៤រយលានដុល្លារ បើទោះបីជាការចំណាយត្រូវបានកាត់បន្ថយជិត៥០%ទៅហើយក្ដី។ ក្រុមហ៊ុននេះ បានគូសបញ្ជាក់ទៀតថា ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស និង សមត្ថភាពដឹកជញ្ជូនទំនិញមានការធ្លាក់ចុះជិត៦០% កាលពីឆ្នាំមុន។ តួយ៉ាង ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់អារ៉ាប់រួមមួយនេះ ទទួលបានអ្នកដំណើរតែប្រមាណ ៦លាន៦សែននាក់ប៉ុណ្ណោះ ធ្លាក់ចុះដល់ទៅ ៩០%។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២០ ក្រុមហ៊ុនអាកាសចរណ៍ Emirates ក៏ទើបបានទទួលថវិកាប្រមាណ២ពាន់លានដុល្លារ ពីរដ្ឋាភិបាលក្រុងឌូបៃ ដើម្បីយកមកប្រើប្រាស់ទប់ទល់នឹងផលប៉ះពាល់ដែលបណ្ដាលមកពីកូវីដ-១៩។ 

នៅអំឡុងពេលមេរោគរាតត្បាតនេះ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនពិសេសក្រុមហ៊ុនអាកាសចរណ៍ធំៗបានរងការខាតបង់យ៉ាងដំណំ ដោយសារតែការធ្វើដំណើរអន្តរជាតិត្រូវបានរឹតត្បិត។ តួយ៉ាង តាមទិន្នន័យពីអង្គការអាកាសចរណ៍ស៊ីវិល ICAO បានឲ្យដឹងថា តាមការប៉ាន់ស្មាននៅឆ្នាំ២០២០ ការខាតបង់របស់ក្រុមហ៊ុនអាកាសចរណ៍ទូទាំងសកលលោក អាចនឹងមានដល់ទៅជាង ៣៧០ពាន់លានដុល្លារអាមេរិក៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៖ ការរៀបចំឥណទានឡើងវិញកើនឡើងជាង១០ដង

ព័ត៌មាន
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់អះអាងថា សន្ទុះ នៃការស្នើសុំរៀបចំប្រាក់កម្ចីឡើងវិញ មានការកើនឡើងយ៉ាងខ្លាំង កាលពីខែឧសភាកន្លងទៅនេ...

កូរ៉េខាងត្បូងសម្រេចគោលដៅដំបូង ចាក់វ៉ាក់សាំងជូនប្រជាជនបាន​១៣លាននាក់

ព័ត៌មាន
ប្រទេសកូរ៉េខាងត្បូង បានសម្រេចសម្រេចគោលដៅដំបូងរបស់ខ្លួន ក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ពលរដ្ឋរបស់ខ្លួនបាន ១៣លាននាក់ ក្នុងចំណោមព...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ