ក្រុមហ៊ុនថាមពលអឺរ៉ុប

វិបត្តិថាមពល៖ ក្រុមហ៊ុនថាមពលអឺរ៉ុបត្រូវការថវិកាចំនួន ១,៥ ទ្រីលានដុល្លារ ដើម្បីទប់ទល់


ចំពេលដែលកំពុងប្រឈមមុខនឹងហានិភ័យវិបត្តិថាមពលក្រោយរុស្ស៊ីកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័ននោះ ក្រុមហ៊ុនថាមពលអឺរ៉ុបមួយចំនួនត្រូវបានគេរំពឹងថា នឹងត្រូវការថវិកាយ៉ាងហោចណាស់ចំនួន ១,៥ ទ្រីលានដុល្លារដុល្លារ ដើម្បីរ៉ាប់រងលើចំណាយបណ្ដាលមកពីផលប៉ះពាល់នៃតម្លៃឧស្ម័ន ដែលចេះតែកើនឡើងឥតឈប់ឈរ ហើយចំនួនទឹកប្រាក់នេះ មិនបានរាប់បញ្ចូលទាំងក្រុមហ៊ុននៅចក្រភពអង់គ្លេសនោះទេ។ នេះបើតាមក្រុមផលិតថាមពលឈ្មោះ Equinor នៅប្រទេសន័រវេសបានប៉ាន់ប្រមាណការចំណាយនេះ និងបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ក្រុមហ៊ុនថាមពលអឺរ៉ុបត្រូវការថវិកាចំនួន ១,៥ ទ្រីលានដុល្លារ ដើម្បីទប់ទល់

ប្រទេសមួយចំនួននៅអឺរ៉ុបកំពុងផ្តល់ជំនួយរាប់ពាន់លានដុល្លារក្នុងការគាំទ្រដល់ក្រុមហ៊ុនផ្គត់ផ្គង់ថាមពល ដែលបានជួបការលំបាកដោយសារតែការចំណាយច្រើនថែមទៀតទៅលើមុខជំនួញជួញដូររបស់ពួកគេ ដោយសារតែការហក់ឡើងនៃតម្លៃថាមពល។ ប៉ុន្តែបើតាមការប៉ាន់ប្រមាណរបស់ក្រុមផលិតថាមពល Equinor នៅប្រទេសន័រវេសបានបង្ហាញថា ការគាំទ្របែបនេះ គឺជាមួយផ្នែកតូចមួយនៃការចំណាយរួមតែប៉ុណ្ណោះ។

ក្រុមហ៊ុនផលិតថាមពលតែងតែដាក់លក់ថាមពលជាមុន ដើម្បីទទួលបានតម្លៃជាក់លាក់មួយក៏ប៉ុន្តែត្រូវតែរក្សាប្រាក់កក់«ក្នុងកម្រិតអប្បបរមា»ក្នុងករណីមានកំហុសណាមួយនៅមុនពេលពួកគេផ្គត់ផ្គង់ថាមពលទៅឱ្យអតិថិជនរបស់ខ្លួន។ ទង្វើបែបនេះបានកើតឡើងកាន់តែច្រើនដោយសារការកើនឡើងនៃតម្លៃថាមពល ដែលបង្កឡើងជាចម្បងដោយសារប្រទេសរុស្ស៊ីកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប ទើបបណ្តាលឱ្យក្រុមហ៊ុនជួបការលំបាកក្នុងការស្វែងរកសាច់ប្រាក់បន្ថែមទៀតបែបនេះ។

មន្ត្រីជាន់ខ្ពស់ផ្នែកឧស្ម័ន និងថាមពលរបស់ក្រុម Equinor បានប្រាប់រ៉យទ័រថា នៅអឺរ៉ុបដោយមិនរាប់បញ្ចូលចក្រភពអង់គ្លេសនោះ ចំនួនសរុបនៃថវិកាប៉ះប៉ូវ លើការចំណាយលើវិស័យថាមពលនេះ អាចមានប្រហែលជាង ១,៥ ទ្រីលានដុល្លារ ដែលវាបានរឹតត្បិតសាច់ប្រាក់នៅលើទីផ្សារ និងធ្វើឱ្យក្រុមហ៊ុនខ្នាតតូច និងមធ្យមមួយចំនួនជួបការលំបាកផងដែរ។

តម្លៃឧស្ម័នបានឡើងដល់កម្រិតរបស់វា ៥ ដង ធៀបនឹងកាលពីឆ្នាំមុន បន្ទាប់ពីរុស្ស៊ីបានវាយលុយទៅលើអ៊ុយក្រែនកាលថ្ងៃទី២៤ ខែកុម្ភៈមក ហើយវាបានបន្តកើនឡើងថែមទៀតកាលនៅដើមសប្ដាហ៍នេះ បន្ទាប់ពីទីក្រុងម៉ូស្គូបានបិទបំពង់បង្ហូរឧស្ម័ន Nord Stream 1 ដ៏ធំមួយដោយគ្មានកំណត់ពេលវេលាថានឹងបើកវិញនៅពេលណានោះទេ។

ជុំវិញនឹងការផ្ដាច់ការផ្គត់ផ្គត់ឧស្ម័នទៅអឺរ៉ុប បង្កឲ្យតម្លៃថាមពលនៅប្លុកនេះហក់ឡើងកាន់តែខ្ពស់នេះដែរ ត្រូវបានក្រសួងការបរទេសរុស្ស៊ីអះអាងថា បញ្ហានេះកើតឡើង ក៏ដោយសារតែសហរដ្ឋអាមេរិក គឺជាអ្នកនៅពីក្រោយខ្នងនៃវិបត្តិដ៏ចាស់ស្រះទាំងអស់នេះ ព្រោះអាមេរិកគឺជាអ្នកជំរុញឲ្យមេដឹកនាំអឺរ៉ុបបោះជំហានកាត់ផ្ដាច់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងថាមពលជាមួយទីក្រុងម៉ូស្គូ។

សូមបញ្ជាក់ថា ការកាត់ផ្ដាច់ឧស្ម័នទៅកាន់អឺរ៉ុប ដោយរុស្ស៊ីនេះ ធ្វើឡើងនៅក្រោយពេលដែលអាមេរិក និងមេដឹកនាំអឺរ៉ុបបើកកិច្ចប្រជុំរួមគ្នាមួយ ក្នុងការឈានទៅដាក់គំនាបតម្លៃប្រេងរបស់រុស្ស៊ី ដើម្បីកាត់ផ្ដាច់ប្រភពចំណូលដ៏ធំរបស់ប្រទេសនេះ។ ប៉ុន្ដែ រុស្ស៊ីបានអះអាងតបវិញថា ខ្លួននឹងបង្កើនការនាំចេញប្រេងទៅកាន់តំបន់អាស៊ីឲ្យកាន់តែច្រើនថែមទៀត ជំនួសទីផ្សារលោកខាងលិច៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


លោកពូទីនអួតក្ដែងៗថា« រុស្ស៊ីមានតែចំណេញ គ្មានខាតអ្វីឡើយ» ជុំវិញការធ្វើសង្គ្រាមនៅអ៊ុយក្រែន

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ីលោកពូទីន នៅថ្ងៃទី ៧ ខែកញ្ញា បានប្រកាសក្ដែងៗថា រុស្ស៊ីគ្មានខាតអ្វីបន្ដិចសោះឡើយនៅក្នុងការប្រឈមមុខជាសកលជាមួយនឹងសហរដ្ឋអាមេ…

ប្រេស៊ីលពិន័យAppleជាង ២លានដុល្លារ និងហាមប្រាមការលក់ក្នុងប្រទេស ជុំវិញករណីលក់ទូរសព្ទគ្មានឆ្នាំងសាកថ្ម

ព័ត៌មាន
រដ្ឋាភិបាលប្រទេសប្រេស៊ីល បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ចាប់ពីពេលនេះទៅខ្លួននឹងហាមប្រាមក្រុមហ៊ុន Apple ពីការលក់ផលិតផលទូរសព្ទ iPhon…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ