ផែនការចាក់វ៉ាក់សាំងនៅអឺរ៉ុប

តើផែនការចាក់វ៉ាក់សាំងឲ្យបាន៧០% នៅមុនរដូវក្តៅរបស់អឺរ៉ុបអាចសម្រេចបានដែរ ឬយ៉ាងណា?


គណៈកម្មការអឺរ៉ុបបានប្រកាសដោយមានជំនឿចិត្តមុតមាំថា សហភាពអឺរ៉ុប កំពុងឈានទៅដល់ការចាក់វ៉ាក់សាំងបានតាមគោលដៅយ៉ាងហោចណាស់ ៧០% នៃចំនួនពលរដ្ឋពេញវ័យមុនពេលរដូវក្តៅឈានចូលមកដល់ ខណៈបច្ចុប្បន្ននៅអឺរ៉ុបមានពលរដ្ឋ ៥៧%ហើយ ដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួន២ដូស។
គណៈកម្មការអឺរ៉ុបបានប្រកាសដោយមានជំនឿចិត្តមុតមាំថា សហភាពអឺរ៉ុប កំពុងឈានទៅដល់ការចាក់វ៉ាក់សាំងបានតាមគោលដៅយ៉ាងហោចណាស់ ៧០% នៃចំនួនពលរដ្ឋពេញវ័យ

ស្នងការសុខភាពសាធារណៈរបស់សហភាពអឺរ៉ុប លោកស្រី ស្តេឡា គីរីឃីត (Stella Kyriakide) បានអះអាងថា តំបន់អឺរ៉ុបបានសម្រេចការចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូសដល់ពលរដ្ឋបាន ៧០% ហើយដែលក្នុងចំនួននេះ មាន ៥៧%ជាពលរដ្ឋដែលទទួលបានវ៉ាក់សាំងទាំងពីរដូស។ ដូចនេះ លោកស្រីជឿថា ផែនការចាក់វ៉ាក់សាំងទាំងពីរដូសដល់ពលរដ្ឋឲ្យបាន ៧០% និងអាចបានជោគជ័យតាមផែនការនៅមុនរដូវក្តៅចូលមកដល់។

គួររំឭកថា សហភាពអឺរ៉ុបដំបូងឡើយមានភាពយឺតយ៉ាវខ្លាំង ក្នុងការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ដោយសារតែគ្រានោះ អឺរ៉ុបបានពឹងផ្អែកខ្លាំងពេកលើវ៉ាក់សាំង AstraZeneca របស់អង់គ្លេស ដែលសឹងតែផ្គត់ផ្គង់មិនទាន់តម្រូវសម្រាប់អង់គ្លេសខ្លួនឯងផងនោះ។ គេនៅចាំបានថា កាលនោះ អឺរ៉ុបថែមទាំងឈានដល់ការប្តឹងផ្តល់គ្នាជាមួយក្រុមហ៊ុន AstraZenecaរបស់អង់គ្លេស ជុំវិញករណីផ្គត់ផ្គង់វ៉ាក់សាំងនេះទៀតផង។

យ៉ាងណាមិញ នៅបន្ទាប់ពីអឺរ៉ុបបានបែរទៅរកវ៉ាក់សាំង Pfizer របស់អង់គ្លេសចាប់ពីដើមត្រីមាសទី២ឆ្នាំ២០២១មកឃើញថា យុទ្ធនាការចាក់វ៉ាក់សាំងនៅអឺរ៉ុបបានមានសន្ទុះឡើងវិញគួរឲ្យកត់សម្គាល់។

ប្រធានសហភាពអឺរ៉ុប លោកស្រី វ៉នឌឺ លីយ៉េន (von der Leyen) បាននិយាយថា យើងបានផ្តល់សន្ទុះឡើងវិញ ដល់ដំណើរការចាក់វ៉ាក់សាំងបានយ៉ាងជោគជ័យ ប៉ុន្តែយើងចាំបាច់បង្កើនកិច្ចខិតខំប្រឹងប្រែងបន្តទៀត។

សូមជ្រាបថា បើគេគិតពីចំនួនដូសនៃវ៉ាក់សាំងដែលត្រូវបានចាក់ឲ្យពលរដ្ឋ ប្រទេសចិននៅតែបន្តជាប្រទេសឈរកំពូលតារាង បានចាក់វ៉ាក់សាំងក្នុងចំនួនច្រើនជាងគេ ដល់ទៅ ១ពាន់៦រយលានដូស ខណៈអឺរ៉ុបនៅលំដាប់លេខ២ ក្នុងចំនួនវ៉ាក់សាំងប្រើប្រាស់អស់ជាង ៤៦០លានដូស និងឥណ្ឌាឈរនៅលេខ៣ ប្រើប្រាស់អស់ជាង៤៥០លានដូស។ នេះបើតាមទិន្នន័យដែលចងក្រងដោយសារព័ត៌មាន អាមេរិក Bloomberg៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទស្សនៈអ្នកជំនាញសេដ្ឋកិច្ច និងទេសចរណ៍ ជុំវិញការបិទខ្ទប់ខេត្តទាំង៨ ពីសំណាក់រាជរដ្ឋាភិបាល

ព័ត៌មាន
ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់ខេត្តចំនួន៨ រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទដែលតា…

កត្តានៅពីក្រោយភាពធន់របស់គ្រឹះស្ថានហិរញ្ញវត្ថុ ទោះស្ថិតក្នុងវិបត្តិកូវីដ-១៩អូសបន្លាយ

ព័ត៌មាន
ការឆ្លងរីករាតត្បាត នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានធ្វើឲ្យវិស័យជាច្រើនលើកលែងតែវិស័យកសិកម្ម បានរងផលប៉ះពាល់ ដែលធ្វើឲ្យស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ