វ៉ាក់សាំងកូវីដ១៩

សហភាពអឺរ៉ុបពិចារណាផ្តល់បច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដ១៩ដល់វៀតណាម


សារព័ត័មានក្នុងស្រុករបស់វៀតណាមបានចុះផ្សាយនៅថ្ងៃនេះថា សហភាពអឺរ៉ុបអាចនឹងពិចារណាផ្ទេរនូវបច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដ១៩មកអោយប្រទេសវៀតណាម។ នេះបើតាមការអះអាងពីប្រេសិតពិសេសរបស់សហភាបអឺរ៉ុបប្រចាំនៅប្រទេសវៀតណាម។
រូបតំណាង៖ មន្ទីរពិសោធផលិតវ៉ាក់សាំងវៀតណាម រូបភាព៖ VNA
ដោយ

លោក Giorgio Aliberti ប្រេសិត​ពិសេស​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​វៀតណាម​បាន ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា អឺរ៉ុប​អាច​នឹង​ពិចារណា​លើ​ការ​ផ្ទេរ​បច្ចេកវិទ្យា​ផលិត​វ៉ាក់សាំង​កូ​វី​ដ​១៩​នេះ​មក​ឲ្យ​វៀតណាម ដោយហេតុ​ថា កន្លង​មក​មាន​ប្រទេស​ជា​ច្រើន​បាន​សម្រេច​ផលិត​វ៉ាក់សាំង​កូ​វី​ដ​១៩​ដោយ​ខ្លួនឯង ហើយ​ប្រទេស​វៀតណាម​​ជា​ប្រទេស​ដែល​សក្តានុពល​ក្នុង​ការ​ផលិត​វ៉ាក់សាំង​។

ជាក់ស្តែង​វៀតណាម​បាន​និង​កំពុង​ខិតខំ​ស្រាវជ្រាវ អភិវឌ្ឍ​និង​ផលិត​វ៉ាក់សាំង​កូ​វី​ដ​១៩​ដោយ​ខ្លួនឯង  ជាក់ស្តែង​វៀតណាម​ផលិត​បាន​វ៉ាក់សាំង​កូ​វី​ដ​១៩ ចំនួន​២​ប្រភេទ​ហើយ ដែល​បច្ចុប្បន្ន​កំពុង​ដាក់​ឲ្យ​ធ្វើតេស្ត​សាកល្បង​លើ​ខ្លួន​មនុស្ស​ដំណាក់កាល​ទី​២​។ វ៉ាក់សាំង​ទាំង​ពីរ​ប្រភេទ​នោះ​មានឈ្មោះ​ថា Nanocovax និង Covivac​។

សូម​បញ្ជាក់​ថា វៀតណាម​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប​ចំនួន ២៥៧៥​នាក់ ស្លាប់​៣៥​នាក់ និង​មិន​មាន​អ្នក​ឆ្លង​ថ្មី​ទៀត​ទេ​គិត​ត្រឹម​ថ្ងៃ​ពុធ​ទី​២៤​មីនា​នេះ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិននឹងផ្ដល់បរិក្ខាតេស្ដរកកូវីដ-១៩ ខ្នាតធំមួយគ្រឿងឲ្យកម្ពុជា នៅខែមេសាខាងមុខ

ព័ត៌មាន
រដ្ឋាភិបាលចិន នឹងផ្ដល់ជំនួយឥតសំណងនូវបរិក្ខាតេស្ដរកកូវីដ១៩ ខ្នាតធំមួយគ្រឿងជូនមកកម្ពុជា ដែលគ្រោងនឹងដឹកមកដល់ខេត្តព្រះសីហនុនៅដើមខែមេសាឆ្នាំ…

ងាយ​ស្រួល​ចាំ! ងាយ​ស្រួល​ប្រើ! តើអ្វី​ទៅ​ជា​គណនី​វ៉លឡេត និង​គណនី​ធនាគារ ?

ព័ត៌មាន
ថ្ងៃនេះ​ ខេមបូណូមីស សូម​លើក​យក​គណនី​ពីរប្រភេទ គឺ​គណនី​វ៉លឡេត និង​គណនី​ធនាគារ មក​ជម្រាប​ជូន​អ្នក​អាន​ឲ្យ​បាន​ដឹង​ ថា​តើអ្វី​ទៅ​ជា​គ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ