លិខិតឆ្លងដែនពិសេស

សហភាពអឺរ៉ុបគ្រោងបង្កើតបណ្ណឆ្លងដែនពិសេសដើម្បីសម្គាល់អ្នកបានចាក់វ៉ាក់សាំងកូវីដរួចអាចចេញធ្វើដំណើរបាន


គណៈកម្មការសហភាពអឺរ៉ុប (EU Commission) មានផែនការបង្កើតបណ្ណសំគាល់ពិសេសមួយ សម្រាប់ពលរដ្ឋនៅអឺរ៉ុបអាចប្រើប្រាស់ ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងដែន ទៅធ្វើការងារ ឬ ទេសចរណ៍នៅប្រទេសផ្សេងៗ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើននៅក្នុងថ្ងៃនេះ។
សហភាពអឺរ៉ុបគ្រោងបង្កើតបណ្ណឆ្លងដែនពិសេសដើម្បីសម្គាល់អ្នកបានចាក់វ៉ាក់សាំងកូវីដរួចអាចចេញធ្វើដំណើរបាន
ដោយ

ប្រធានគណៈកម្មការសហភាពអឺរ៉ុបបានឲ្យដឹងថា គោលដៅនៃការបង្កើតបណ្ណពិសេសនេះឡើង ដើម្បីអាចសម្គាល់បុគ្គលទាំងឡាយណា ដែលបានធ្វើតេស្តឃើញអវិជ្ជមានកូវីដ-១៩ និង បានចាក់វ៉ាក់សាំងរួចរាល់។ ដូចនេះ ពួកគេអាចធ្វើដំណើរឆ្លងប្រទេសដោយមានសុវត្ថិភាព និងមិនចាំបាច់ឆ្លងកាត់ការធ្វើតេស្ត ឬតម្រូវឲ្យស្នាក់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃទៀតនោះទេ។

គណៈកម្មការអឺរ៉ុបនឹងសម្រេចនូវផែនការនេះឲ្យបានក្នុងដំណាច់ខែមីនានេះ។

យ៉ាងណាមិញ ប្រធានគណៈកម្មការសុខភាពសាធារណៈនៃសហភាពអឺរ៉ុបក៏បានសម្តែងក្តីបារម្ភដោយហេតុថា គេមិនទាន់ដឹងច្បាស់ថា តើមនុស្សដែលចាក់វ៉ាក់សាំងហើយ នៅតែអាចចម្លងវីរុស ទៅអ្នកដទៃបាន ឬមិនបាន។

ជាមួយគ្នានោះ ប្រទេសមួយចំនួនទៀតដូចជា បារាំង និងបែលហ្ស៊ិកក៏បានបង្ហាញការព្រួយបារម្ភផងដែរថា ការបន្ធូរបន្ថយការធ្វើដំណើរសម្រាប់តែអ្នកមានបណ្ណឆ្លងដែនពិសេស និងបង្កើតឲ្យមានការរើសអើង និងជាពិសេស គឺអយុត្តិធម៌សម្រាប់ប្រជាជនក្រីក្រ។

ជាការឆ្លើយតប គណៈកម្មការអឺរ៉ុបបានលើកឡើងថា ខ្លួននឹងខិតខំរៀបចំ ធ្វើយ៉ាងណាកុំឲ្យមានការរើសអើង ពីពលរដ្ឋដែលមិនបានទទួលវ៉ាក់សាំង និងបណ្ណពិសេសនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពីរ​ខែ​ដំបូង​ឆ្នាំ​នេះ​វៀត​ណាម​មាន​អតិ​រេក​ពាណិជ្ជ​កម្ម១,៣​ពាន់​លាន​ដុល្លារ​

ព័ត៌មាន
វៀតណាមសម្រេចបានអតិរេកពាណិជ្ជកម្ម ឬហៅថាការនាំចេញមានខ្ពស់ជាងការនាំចូល នៅរយៈពេល២ខែដំបូងនៅឆ្នាំ២០២១នេះ មានដល់ទៅជាង១ពាន់៣រយលានដុល្លារអា…

ការវិនិយោគរបស់ចិននៅអូស្ត្រាលីធ្លាក់ចុះជាង៦០%

ព័ត៌មាន
ទំនាក់ទំនងរវាងប្រទេសចិន និងអូស្ត្រាលីនៅមួយរយៈចុងក្រោយនេះ ហាក់មិនសូវល្អប៉ុន្មានទេ ដោយភាពតានតឹងផ្នែកពាណិជ្ជកម្ម និងសង្គ្រាមពាក្យសម្ដីបានកើត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ