ឥទ្ធិពលអឺរ៉ុប-ចិន

អឺរ៉ុបបញ្ចេញផែនការប្រជែងឥទ្ធិពលចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ប៉ុន្តែថា “អត់ប្រឆាំងនឹងចិនទេ”


សហភាពអឺរ៉ុបនៅដើមសប្តាហ៍នេះ បានឲ្យដឹងថា ប្រទេសសមាជិកទាំងអស់នឹងដាក់ចេញផែនការថ្មីដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយផ្តោតលើគ្រប់វិស័យរាប់ចាប់តាំងពីវិស័យសន្តិសុខ ដល់សុខាភិបាល ដើម្បីការពារផលប្រយោជន៍របស់ខ្លួនព្រមទាំងប្រឆាំងនឹងការកើនឡើងឥទ្ធិពលជាបន្តបន្ទាប់របស់ប្រទេសចិន ប៉ុន្ដែ អឺរ៉ុប បានបញ្ជាក់អះអាងថា ផែនការរបស់ខ្លួននេះ គ្មានបំណង “ប្រឆាំងនឹងចិន” នោះទេ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រូបតំណាង៖ ជំនួបរវាងចិននិងសហភាពអឺរ៉ុបកាលពីពេលកន្លងមក
ដោយ

ទោះបីជា សហភាព​អឺរ៉ុប ចចេស​ថា យុទ្ធសាស្ត្រ​ថ្មី​របស់​ខ្លួន​មិន​ប្រឆាំង​នឹង​ទីក្រុង​ប៉េ​កាំ​ង​ក៏​ដោយ​ចុះ ក៏​ប៉ុន្តែ​ប្រការ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ពី​ការ​ឆ្លើយ​តប​ថ្មី​មួយទៀត​របស់​ប្រទេស​លោក​ខាងលិច ក្រោយ​ពី​ឥទ្ធិ​ល​របស់​ចិន​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​មានការ​កើន​ឡើងជា​បន្តបន្ទាប់ និង​ជា​ពិសេស ក្រោយ​ពី​ចិន​ប្រើប្រាស់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ជា​យុទ្ធសាស្ត្រ​ការទូត​ថ្មី​មួយ​ទៅ​កាន់​ពិភពលោក​។

រដ្ឋមន្ត្រី​ការ​បរទេស​សហភាព​អឺរ៉ុប បាន​គូសបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ក្រោយ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ វី​ដេ​អូ​ខន​ហ្វឺ​រ៉េ​ន នៅ​ដើម​ស​ប្តា​ហ៍​នេះ​ថា សហភាព​អឺរ៉ុប​គួរតែ​ពង្រឹង​និង​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​វត្តមាន​របស់​ខ្លួន​ក្នុង​តំបន់ តាម​រយៈ សកម្មភាព​ជា​យុទ្ធសាស្ត្រ ដោយ​ផ្អែក​លើ​ការ​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ សិទ្ធិ​មនុស្ស​និង​ច្បាប់​អន្តរជាតិ​។

គួរ​កត់សម្គាល់​ដែរ​ថា ផែនការ​ថ្មី​របស់​សហភាព​អឺរ៉ុប​នៅ​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​អាច​បង្កើន​សកម្មភាព​ការទូត​រវាង​ប្រទេស​លោក​ខាងលិច​ជាមួយនឹង​ប្រទេស​ក្នុង​តំបន់ បង្កើន​ការ​វិនិយោគ​កាន់តែ​ច្រើន ហើយ​ទំនងជា​អាច​បង្កើន​វត្តមាន​យោធា​របស់​ប្រទេស​លោក​ខាងលិច​ក្នុង​តំបន់​ផង​ដែរ ពិសេស​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង និង អូស្ត្រាលី​ជាដើម​។

គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា តើ​សហភាព​អឺរ៉ុប​នឹង​បង្កើន​វត្តមាន​យោធា​របស់​ខ្លួន​ក្នុង​តំបន់​កម្រិត​ណា​នោះ ប៉ុន្តែ​អ្វី​ដែល​អាច​ដឹង​បាន​នោះ​គឺ សហភាព​អឺរ៉ុប​រមែង​សម្លឹង​ឃើញ​សក្តានុពល​ពាណិជ្ជកម្ម​របស់​ប្រទេស​ក្នុង​តំបន់ តាម​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ៗ​ជា​ច្រើន​ដូច​ជា កិច្ចព្រមព្រៀង​វឌ្ឍនភាព និង​គ្រប់​ជ្រុងជ្រោយ សម្រាប់​ភាព​ជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក ឬ​ហៅ​កាត់​ថា ស៊ី​ភី​ធី​ភី​ភី (CP TPP) ជាដើម ព្រមទាំង​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​ផង​ដែរ​។

សូម​បញ្ជាក់​ទៀត​ថា ផែនការ​ថ្មី​របស់​សហភាព​អឺរ៉ុប​បាន​ដាក់​ចេញ​មក​នៅ​ក្រោយ​ពេល​ដែល​អឺរ៉ុប មានការ​ប្រទាំង​ប្រទើស​នឹង​ចិន កាលពី​ពេល​កន្លង​មក ជុំវិញ​បញ្ហា​ការ​បង្ក្រាប​បាតុករ​នៅ​ហុងកុង សំណុំរឿង​ជនជាតិភាគតិច​អ៊ុយ​ហ្គ័​រ និង បញ្ហា​កូ​វី​ដ​-១៩​ជាដើម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ភាគី​ទាំង​២​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រីជាន់ខ្ពស់​ទាំង​សងខាង ទៅ​វិញ​ទៅ​មក​៕

ទស្សនាវីដេអូ៖

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីស​ និងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាស៊ាននឹងបើកកិច្ចប្រជុំកំពូលមួយស្ដីអំពីវិបត្តិនៅភូមាក្នុងសប្ដាហ៍នេះ

ព័ត៌មាន
អាស៊ាននឹងពិភាក្សារួមគ្នា ស្ដីអំពីវិបត្តិនៅក្នុងប្រទេសភូមា នៅក្នុងកិច្ចប្រជុំកំពូលមួយក្នុងទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃសៅរ៍សប្ដាហ៍នេះ…

មហាយក្សអាមេរិកក្លាយជាទីផ្សារនាំចូលទំនិញពីវៀតណាមច្រើនជាងគេ

ព័ត៌មាន
ការនាំចេញរបស់វៀតណាមទៅអាមេរិកនៅតែខ្លាំង នៅត្រីមាសទី១ ឆ្នាំ២០២១នេះ ដោយអាមេរិកបានក្លាយជាប្រទេសទីផ្សារនាំចូលទំនិញពីវៀតណាមច្រើនជាងគេ ជាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ