វ៉ាក់សាំងកូវីដ-១៩

អឺរ៉ុបអំពាវនាវឲ្យអាមេរិកនាំចេញវ៉ាក់សាំងខ្លះផង កុំប្រមូលទុកតែឯងច្រើនពេក!


គណៈកម្មការអឺរ៉ុបបានអំពាវនាវកាលពីសប្តាហ៍មុនឲ្យសហរដ្ឋអាមេរិក និងប្រទេសអ្នកផលិតវ៉ាក់សាំងកូវីដ-១៩ធំៗដទៃទៀត នាំចេញនិងផ្គត់ផ្គង់វ៉ាក់សាំងឲ្យពិភពលោកខ្លះផង ស្របពេលដែលតម្រូវការកំពុងកើនឡើងខ្លាំង។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។
អឺរ៉ុបអំពាវនាវឲ្យអាមេរិកនាំចេញវ៉ាក់សាំងខ្លះផង កុំប្រមូលទុកតែឯងច្រើនពេក! (រូបភាព៖ BBC)
ដោយ

លោកស្រី អ៊ូស៊ូឡា វ៉ន់ឌឺលីយែន (Ursula von der Leyen) ប្រធានគណៈកម្មការអឺរ៉ុបបាននិយាយ​ក្នុងសន្និសិទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំ​ជំនួបកំពូល​អឺរ៉ុប​ថា សហភាពអឺរ៉ុបជា សហភាពតែមួយគត់ដែលប្រទេសក្នុងតំបន់បានរួមគ្នាផលិតវ៉ាក់សាំងហើយនាំចេញសម្រាប់ពិភពលោកច្រើនជាងគេ។​

លោកស្រីបន្តថា៖ មានប្រហែល៥០%ទៅហើយ​​នៃចំនួនវ៉ាក់សាំង ដែលអឺរ៉ុបផលិតបាន ត្រូវបាននាំចេញទៅ​ប្រមាណ៩០ប្រទេសក្នុងសកលលោក បួករួមទាំងការចូលរួម​ក្នុងយន្តការ​ជាសកល COVAX របស់អង្គការសុខភាពពិភពលោកផងដែរ។

សហភាពអឺរ៉ុបជារឿយៗបានបង្ហាញគោលជំហរចង់ឲ្យប្រទេសដទៃទៀត ចូលរួមជាមួយខ្លួន ក្នុងការផលិត​វ៉ាក់សាំងកូវីដ១៩ឲ្យបានច្រើន និងនាំចេញឲ្យ​បានកាន់តែច្រើនថែមទៀតសម្រាប់ពិភពលោក។

ប៉ុន្តែប្រការនេះត្រូវបានអ្នកវិភាគលើកឡើងថា ពិបាកនឹងទៅរួចព្រោះប្រទេសភាគច្រើនរមែងចង់បានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ខ្លួន​ឯងជាមុនសិន។ សូម្បីតែពេលខ្លះ ក៏សមាជិកអឺរ៉ុបខ្លួនឯងមានការប្រទាំងប្រទើសគ្នាក្នុងការបែងចែកវ៉ាក់សាំងដែរ។ 

យ៉ាងណាមិញ អឺរ៉ុបបានណែនាំផែនក្នុងរយៈពេលខ្លី និងរយៈពេលមធ្យម ដើម្បីឈានទៅផ្តល់វ៉ាក់សាំងឲ្យពិភពលោកបានគ្រប់គ្រាន់ ដោយត្រូវចែកជា៣ដំណាក់កាល។​ ទី១ចែករំលែកវ៉ាក់សាំងដែលប្រទេសធំៗមាន ទៅប្រទេសក្រីក្រ ដោយមិនត្រូវសំងំទុកតែឯងនោះទេ។ ទី២ មានវ៉ាក់សាំងផលិតដើម្បីសម្រាប់ការនាំចេញ។ ទី៣ ត្រូវរួមគ្នា វិនិយោគបន្ថែមដើម្បីជំរុញនិងបង្កើនសមត្ថភាពផលិតវ៉ាក់សាំងក្នុងក្របខណ្ឌជាសកល។

សូមបញ្ជាក់ថា បញ្ហាកង្វះវ៉ាក់សាំង គឺជាចំណោទធំបំផុត ជាពិសេសនៅតាមប្រទេសក្រីក្រ។ ប្រទេសក្រីក្រគ្មានប្រាក់ទិញវ៉ាក់សាំង ហើយវ៉ាក់សាំងក៏ផលិតមិនទាន់​ទៀត​ ដោយសារតែប្រទេសអ្នកមាន​ប្រមូលទិញ កក់ទុកសឹងតែទាំងអស់។ នៅតាមប្រទេសអ្នកមាន ចំនួន​ប្រជាជនដែលបានទទួលវ៉ាក់សាំង បានកើនឡើងជាលំដាប់ ធ្វើឲ្យ​គេអាចចាប់ផ្តើមបើកដំណើរការសេដ្ឋកិច្ចឡើងវិញជាបណ្តើរៗ។ ក៏ប៉ុន្តែវិបត្តិកូវីដ​-១៩ មិនទាន់ចប់ទេសម្រាប់ប្រទេសក្រីក្រី។ ស្ថានភាព​ឆ្លងរាលដាលខ្លាំងនៅឥណ្ឌា បញ្ជាក់ឲ្យឃើញថាព្យុះកូវីដ​-១៩ នៅតែបន្តបោកបក់ក្នុងពិភពលោក ដរាបណាមិនមានវ៉ាកសាំងចាក់ទៅឲ្យ​មនុស្ស​ឲ្យ​បាន​ច្រើនបំផុតទេនោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វ៉ាក់សាំងកូវីដ-១៩៖ ពិភពលោកចាប់អារម្មណ៍ចិនខ្លាំង​ជាងមុន ចំពេលឥណ្ឌាកំពុងលិចលង់កាន់តែជ្រៅ

ព័ត៌មាន
ពិភពលោកដែលកន្លងមក ធ្លាប់ពឹងផ្អែកលើការផលិតវ៉ាក់សាំងពីប្រទេសឥណ្ឌា និងលោកខាងលិច ពេលនេះបានងាកមករកវ៉ាក់សាំង របស់ប្រទេសចិនកាន់តែខ្លាំងវិញ…

CEO ក្រុមហ៊ុន Pfizerថា ប្រទេសចំណូលទាប មិនបានបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុនខ្លួនឡើយ

ព័ត៌មាន
នាយកប្រតិបត្តិក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer របស់អាមេរិក បាននិយាយថា ប្រទេសចំណូលទាប និងមធ្យម មិនបានជ្រើសរើសបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ