សេដ្ឋកិច្ចអឺរ៉ុប-អាមេរិក-ចិន

សេដ្ឋកិច្ចអឺរ៉ុបដាំក្បាលចុះខណៈដែលសេដ្ឋកិច្ចចិននិងអាមេរិកកើនឡើងខ្លាំង


សេដ្ឋកិច្ចនៅក្នុងតំបន់អឺរ៉ុប ជាពិសេសនៅតំបន់ដែលប្រើប្រាស់លុយអឺរ៉ូតែម្តង បានបង្ហាញពីការដាំក្បាលចុះ នៅត្រីមាសទី១ ឆ្នាំ២០២១នេះ ស្របពេលដែលសេដ្ឋកិច្ចមហាយក្សអាមេរិក ហើយនឹងចិនឯណោះវិញ បែរជាមានការកើនឡើង និងបោះជំហានទៅមុខលឿនគួរឲ្យកត់សម្គាល់។ នេះបើយោងតាមរបាយការណ៍ថ្មីមួយស្តីពីស្ថានភាពសេដ្ឋកិច្ចអឺរ៉ុប ចេញផ្សាយដោយការិយាល័យស្ថិតិអឺរ៉ុបនាពេលថ្មីៗនេះ។
ទង់សហភាពអឺរ៉ុប
ដោយ

កំណើនសេដ្ឋកិច្ច​អា​មេ​រិ​ក និង​ចិន ដែល​កំពុង​តែ​ស្ទុះ​ងើបឡើង​ខ្លាំង​នេះ គឺជា​ក្ដី​សង្ឃឹម​ខ្ពស់​ណាស់​ក្នុង​ជំរុញ​កំណើនសេដ្ឋកិច្ច​ពិភពលោក​ទាំងមូល​ឲ្យ​ស្ទុះ​ងើបឡើង​វិញ​លឿន​ជាង​ការ​រំពឹង​ទុក​ទៅ​តាម​គ្នា​ផង​ដែរ​។

បើ​តាម​របាយការណ៍​ការិយាល័យ​ស្ថិតិ​អឺរ៉ុប​ដដែល​បាន​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​អឺរ៉ុប​នៅ​៣​ខែ ដើមឆ្នាំ​២០២១ ធ្លាក់​ចុះ​០,៦%​។ មូលហេតុ គឺ​បណ្តាល​មក​ពី ឥទ្ធិពល​នៃ​វិធានការ​បិទ​ខ្ទប់ ដើម្បី​បង្ការ​ការ រីក​រាលដាល​នៃ​កូ​វី​ដ​-១៩ បូក​រួម​នឹង​ភាពយឺត​យ៉ាវ​នៃ​កម្មវិធី​ចាក់​វ៉ាក់សាំង​ផង​ដែរ​។

យ៉ាងណាមិញ ការ​ធ្លាក់​ចុះ​នេះ​មិនសូវ​ធ្ងន់ធ្ងរ​ដូច​ការ​ធ្លាក់​ចុះ​កាលពី​ត្រីមាស​ទី​២ ឆ្នាំ​២០២០ ធ្លាក់​ចុះ ជាង ១១,៦% និង​ត្រីមាស​ទី​៣ ឆ្នាំ​២០២០ ធ្លាក់​ចុះ​ជាង ១២,៥%​នោះ​ទេ​។ តាម​ទិន្នន័យ​បាន​បង្ហាញ​ថា ក្នុង​ចំណោម​ប្រទេស​ចាយប្រាក់​អឺ​រ៉ូ ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ ជា​ប្រទេស​ដែល​រង​គ្រោះ​ខ្លាំង​ជាងគេ​ដោយ​មាន​កំណើនសេដ្ឋកិច្ច​អវិជ្ជមាន -៣,៣% នៅ​ចន្លោះ​ខែមករា និង​មីនា​ឆ្នាំ ២០២១​។ ដោយឡែក ប្រទេស​បារាំង​បែរជា​មាន​កំណើនសេដ្ឋកិច្ច​វិជ្ជមាន​ចំនួន​០,៤%​ទៅ​វិញ ដោយសារ​តែ​តម្រូវការ​ក្នុងស្រុក​មានការ​កើនឡើង​។

ទោះបី​ការ​ស្រុត​ចុះ​នៃ​សេដ្ឋកិច្ច​អឺរ៉ុប​មាន​ត្រឹម ០,៦%​នៅ​ត្រីមាស​ទី​១​ឆ្នាំ​២០២១ ខុស​ពី​ការ​ព្យាករ​របស់​សេដ្ឋវិទូ​កន្លង​មក​ថា នឹង​មាន​ចំនួន​១%​ក្ដី ប៉ុន្តែ​បើ​ប្រៀបធៀប​ទៅ​នឹង​កំណើនសេដ្ឋកិច្ច​របស់​មហាអំណាច​ចិន និង អា​មេ​រិ​ក គឺ​វា​មាន​ភាព​ខុស​គ្នា​ឆ្ងាយ​ណាស់​។

ជាក់ស្តែង ប្រទេស​មហា​យក្ស​សេដ្ឋកិច្ច​ទាំង​ពីរ​អា​មេ​រិ​ក ហើយនឹង​ចិន​នេះ កំពុង​រំកិល​ខ្លួន​ឡើង​វិញ​នូវ​កំណើនសេដ្ឋកិច្ច​ខ្លាំង​ដូច​គ្នា ។ រយៈពេល​៣​ខែ​ថ្មី​ៗ​នេះ អា​មេ​រិ​ក​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ខ្លាំង​មិន​ធ្លាប់​មាន​គិត​តាំងពី​ឆ្នាំ ២០០៣​មក​។ ចំនួន​អ្នក​អត់​ការងារ​ធ្វើ​នៅ​អា​មេ​រិ​ក​ក៏​មានការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ ពោល​គឺ​ធ្លាក់​ចុះ​មក​ត្រឹម ៦% បើ​ធៀប​នឹង​១៥% គ្រា​ដែល​អា​មេ​រិ​ក​កំពុង​មានការ​ឆ្លង​រាលដាល​កូ​វី​ដ​-១៩​ខ្លាំង​។ ចំណែក​ប្រទេស​ចិន​វិញ ផលិតផល​ក្នុងស្រុក​សរុប ហក់​ឡើង​ដល់​ទៅ​ជាង ១៨% ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០២១​ដូច​គ្នា​។

មូលហេតុ​ចម្បង​ៗ​អ្វីខ្លះ ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អឺរ៉ុប ធ្លាក់​ចុះ​ដាច់​ឆ្ងាយ​ខ្លាំង​ពី​សេដ្ឋកិច្ច​អា​មេ​រិ​ក ហើយនឹង ចិន​នោះ?

មែនទែន​ទៅ មាន​មូល​ហ​ហេតុ​ធំ​ៗ​ពីរ ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​តំបន់​អឺរ៉ុប ដើរ​យឺត​ជាង​អា​មេ​រិ​ក និង​ចិន​ឆ្ងាយ​ដូចនេះ គឺ​ទី​១​ដោយសារ​តែ ភាពយឺត​យ៉ាវ​ក្នុង​ការ​ព​ន្លឿ​ន​ផែនការ​ទម្លាក់​កញ្ចប់​ថវិកា ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​នៅ​តំបន់​អឺរ៉ុប​ឡើង​វិញ​។ ទី​២ គឺ​ដោយសារ​តែ​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​មួយ​នេះ មាន​ភាព​យឺតយ៉ាវ ក្នុង​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ រួម​ផ្សំ​នឹង​វិធានការ​បិទ​ខ្ទប់​ប្រទេស ដើម្បី​ទប់ទល់​នឹង​ជំងឺឆ្លង​ដ៏​កាច​សាហាវ​មួយ​នេះ​។

ខុស​ពីរ​អា​មេ​រិ​ក យើង​អាច​សម្គាល់​ឃើញ​ថា ផែនការ​ផ្តល់​កញ្ចប់​ថវិកា​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​រាប់​ពាន់​លាន​ដុល្លារ​ដែល​បាន​អនុម័ត​ដោយ​រដ្ឋបាល​អា​មេ​រិ​ក​លោក​ចូ បៃ​ឌិន បូក​រួម​នឹង​កម្មវិធី​ចាក់​វ៉ាក់សាំង​ដ៏​លឿន​រហ័ស ពិតជា​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​មហាអំណាច​លេខ​១​លើ​ពិភពលោក​មួយ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


realme 8 Pro បានដាក់លក់ជាផ្លូវការហើយ! តម្លៃត្រឹមតែ 369 ដុល្លារ តែប៉ុណ្ណោះ

ព័ត៌មាន
មកដល់ហើយ! realme 8 Pro ស្មាតហ្វូនកាមេរ៉ាធំ 108MP ចេញលក់ហើយក្នុងតម្លៃ 369 ដុល្លារ តែប៉ុណ្ណោះ ជាមួយកាដូជាច្រើន! វ៉ាវ! realme 8 Pro បា…

ហេតុផល​ចម្បងៗ ដែល​រុញ​ច្រាន​ឥណ្ឌា​ឲ្យ​ផុង​ខ្លួន​អន្តរាយ​ដោយសារ​កូវីដ​-១៩​ស្ទើរ​ងើប​លែង​រួច

ព័ត៌មាន
ប្រទេសឥណ្ឌា កំពុងលិចលង់កាន់តែជ្រៅទៅៗហើយ នៅក្នុងវិបត្តិមេរោគកូវីដ-១៩ ខណៈដែលចំនួនអ្នកឆ្លងកូវីដថ្មីនៅតែបន្ដកើនខ្ពស់ដដែល តួយ៉ាងតួលេខដែលបង្ហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ