អឺរ៉ុប-ប្រភពដើមកូវីដ១៩

ក្រុមមេដឹកនាំអឺរ៉ុបនិងអាមេរិកគ្រោងបញ្ចប់ជម្លោះពន្ធគយ និងអំពាវនាវឲ្យមានការសិក្សាជាថ្មីអំពីប្រភពដើមនៃជំងឺកូវីដ-១៩


ក្រុមមេដឹកនាំសហភាពអឺរ៉ុប និងអាមេរិក មានផែនការនឹងប្ដេជ្ញាចិត្តនៅក្នុងកិច្ចប្រជុំកំពូលមួយនៅទីក្រុងប្រ៊ុចសែលនៅសប្ដាហ៍ក្រោយនេះ ដើម្បីក្នុងនោះភាគីទាំងពីរនឹងឈានទៅបញ្ចប់ជម្លោះពាណិជ្ជកម្មរវាងគ្នា ហើយក៏គ្រោងនឹងអំពាវនាវឲ្យមានការសិក្សាជាថ្មី ក្នុងការស្រាវជ្រាវរកប្រភពដើមនៃជំងឺកូវីដ-១៩ផងដែរ ខណៈដែលបញ្ហាប្រភពដើមជំងឺកូវីដ-១៩នេះ គឺជាបញ្ហារសើបមួយ ដែលអាមេរិកតែងលើកឡើងដដែលៗ ដើម្បីវាយប្រហារតិះតៀនទៅកាន់ប្រទេសចិន ដែលជាគូប្រជែងរបស់ខ្លួន។ នេះបើតាមសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍មួយ ដែលបានផ្សាយដោយភ្នាក់ងារព័ត៌មាន Reuters។
មន្ទីរពិសោធក្នុងក្រុង វូហាន ដែលលោកខាងលិខចោទថាជាកន្លែងប្រភពចម្លងដំបូងនៃកូវីដ១៩ រូបភាព៖ AP
ដោយ

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា អឺរ៉ុប និង​អា​មេ​រិ​ក គ្រោង​នឹង​មាន​កិច្ច​សម្របសម្រួល និង​លើកលែង​ពន្ធគយ​ជា​ច្រើន ដែល​កន្លង​មក​ធ្លាប់​បាន​ដំឡើង​លើ​មុខទំនិញ​គ្នា​ទៅ​វិញ​ទៅ​មក ពិសេស​គឺ​ពន្ធគយ​អា​មេ​រិ​ក ដែល​បាន​ដាក់​លើ​មុខទំនិញ​នាំ​ចូល​ពី​អឺរ៉ុប អំឡុង​ពេល លោក​ដូ​ណា​ល់​ត្រាំ នៅ​កាន់​តំណែង​ប្រធានាធិបតី​។

អឺរ៉ុប និង​អា​មេ​រិ​ក គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​នៅ​ក្នុង​ពិភពលោក ហើយ​ភាគី​ទាំងនេះ ក៏​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ជាមួយនឹង​ប្រទេស​ចិន​ដូច​គ្នា​ដែរ ប៉ុន្ដែ​កន្លង​មក អតីត​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ មិន​ត្រឹមតែ​ពាក់មុខយក្ស​ដាក់​ចិន​ទេ អឺរ៉ុប​ក៏​លោក​ត្រាំ​មិនសូវ​ទុក​មុខ​ដែរ​។ ប៉ុន្ដែ ចូល​ដល់​ប្រធានាធិបតី​អណ​ត្តិ​ថ្មី រដ្ឋបាល​លោក​ចូ បៃ​ឌិន​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា ហាក់ដូចជា​ងាក​មក​ល្អូក​ល្អឺ​ន​ជាមួយ​អឺរ៉ុប​ឡើង​វិញ តែ​ជាមួយ​ចិន​គឺ​មិន​មានការ​បន្ធូរ​ដៃ​នោះ​ទេ​។

តាម​អ្វី​ដែល មាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ព្រាង​សេចក្ដីថ្លែងការណ៍​ដែល Reuters បាន​ផ្សាយ អា​មេ​រិ​ក និង​អឺរ៉ុប នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល នៅ​ស​ប្ដា​ហ៍​ក្រោយ​នេះ នឹង​ព្រមព្រៀង​គ្នា​លើ​កិច្ច​សហប្រតិបត្តិការ​លើ​គោលនយោបាយ​ចិន និង​អំពាវនាវ​ឲ្យ​មានការ​សិក្សា​ថ្មី​មួយ​ទាក់ទង​នឹង​ប្រភព​ដើម​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ ដែល​កន្លង​មក​ត្រូវ​បាន​គេ​ដឹង​ថា បាន​ឆ្លង​រាលដាល​ដំបូង​នៅ​ក្នុង​ទីក្រុង​វូ​ហាន​ប្រទេស​ចិន​។

តាម​ទ្រឹស្ដី​ដែល​បាន​សិក្សា​កន្លង​មក​បាន​បង្ហាញ​ថា មេរោគ​កូ​រ៉ូ​ណា ឬ​កូ​វី​ដ​-១៩ គឺ​បាន​កើតឡើង​ចេញពី​សត្វ ដែល​អាច​ជា​សត្វ​ប្រចៀវ ហើយ​វា​ត្រូវ​បាន​ចម្លង​មក​កាន់​មនុស្ស ខណៈ​ដែល​មានការ​សង្ស័យ​ខ្លះ​ទៀត​លើក​ឡើង​ថា វា​អាច​ផ្ទុះ​ចេញ​មក​ពី​មន្ទីរពិសោធន៍​របស់​ចិន​នៅ​ក្នុង​ទីក្រុង​វូ​ហាន​។ សមាជិក​អង្គការ​សុខភាព​ពិភពលោក បាន​ទៅ​ទស្សនកិច្ច​នៅ​ចិន​ក្នុងឆ្នាំនេះ ដើម្បី​ស៊ើប​អង្កត​ប្រភព​ដើម​កូ​វី​ដ​-១៩ ហើយ​អ្នកជំនាញ​បាន​និយាយ​ថា ពួក​គេ​មិន​បាន​ទទួល​ទិន្នន័យ​ទាំងអស់ សម្រាប់​ការ​វិភាគ​វែកញែក​នោះ​ទេ​។

រហូត​មក​ទល់​ពេល​នេះ សហភាព​អឺរ៉ុប​កំពុង​តែ​ឈឺក្បាល​មែនទែន​ហើយ ក្នុង​ការ​រក្សា​តុល្យភាព​យុទ្ធសាស្ត្រ​រវាង​ទំនាក់ទំនង​ជាមួយ​ចិន និង​អា​មេ​រិ​ក ខណៈ​មហាអំណាច​ទាំង​ពីរ​នេះ កំពុង​ប្រជែង​ឥទ្ធិពល​ភូម​សាស្ត្រ​នយោបាយ​គ្នា​យើង​សម្បើម​ដៃ​។

ទោះ​យ៉ាងណា បើសិនជា អឺរ៉ុប និង​អា​មេ​រិ​ក រួម​គ្នា​ប្រកាស​ផ្លូវការ​ក្នុង​ការ​ជំរុញ​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​ប្រភព​ដើម​មេរោគ​កូ​វី​ដ​-១៩​មែន អឺរ៉ុប និង​ចិន ត្រូវ​បាន​គេ​ទាយ​ទុក​ថា អាច​នឹង​ពាក់មុខយក្ស​ដាក់​គ្នា​កាន់តែ​ខ្លាំង​ឡើង​ៗ​។ ជាក់ស្ដែង កន្លង​មក​អូស្ត្រាលី និង​ចិន ដែល​មាន​ជម្លោះ​ពាណិជ្ជកម្ម​ខ្លាំងក្លា​ជាមួយ​គ្នា​នេះ ក៏​មានការ​ផ្ដើម​ឆេះឆួល​ខ្លាំង បន្ទាប់​ពី​អូស្ត្រាលី​ជំរុញ​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​ប្រភព​ដើម​កូ​វី​ដ​-១៩​នេះ​ដូច​គ្នា​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនប្រេង និង ឧស្ម័នដ៏ធំមួយរបស់វៀតណាមប្រកាសប្រាក់ចំណេញកើនដល់៦ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនប្រេង និងឧស្ម័នរបស់វៀតណាមដ៏ធំមួយ គឺ Vietnam Oil and Gas Group ឬហៅថា PetroVietnam បានប្រកាសពីប្រាក់ចំណេញមុនបង់ពន្ធរបស់ខ្លួន…

ធនាគារ កាណាឌីយ៉ា ក.អ. ចុះកិច្ចព្រមព្រៀង​ភាពជាដៃគូ ជាមួយ​នឹង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា

ព័ត៌មាន
នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១ ធនាគារ កាណាឌីយ៉ា ក.អ. និងសាជីវកម្មធានាឥណទានកម្ពុជា បានប្រារព្ធពិធីចុះហត្ថលេខាស្តីពីកិច្ចព្រមព្រៀងភាពជាដៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ