តម្លៃដឹកជញ្ជូនទំនិញពីកម្ពុជាទៅអន្តរជាតិធ្លាក់កម្រិតទាបវិញ ប៉ុន្ដែសកម្មភាពដឹកជញ្ជូនស្ងប់ស្ងាត់

ក្រុមអ្នកជំនាញ៖ តម្លៃដឹកជញ្ជូនទំនិញពីកម្ពុជាទៅអន្តរជាតិធ្លាក់ចុះដល់កម្រិតទាបមកវិញហើយ ប៉ុន្ដែសកម្មភាពដឹកជញ្ជូនហាក់ស្ងប់ស្ងាត់


តម្លៃដឹកជញ្ជូនទំនិញនៅទូទាំងពិភពលោក រួមទាំងកម្ពុជា គិតមកដល់ដើមឆ្នាំ ២០២៣ បានថយចុះរហូតដល់ ៩០%ឯណោះ បើធៀបនឹងតម្លៃដែលធ្លាប់មានខ្ពស់កប់ពពកកាលពីអំឡុងជំងឺរាតត្បាតកូវីដ១៩។ ក៏ប៉ុន្ដែ ក្រុមអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក បានកត់សម្គាល់ឃើញថា បញ្ហាវិបត្តិសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន នៅតែបន្តជិះឥទ្ធិពលដល់វិស័យដឹកជញ្ជូននៅកម្ពុជា។ ផលប៉ះពាល់នោះ គឺដោយសារតែ បច្ចុប្បន្ន ការបញ្ជាទិញទំនិញពីកម្ពុជា ពិសេសផលិតផលកាត់ដេរ មានការធ្លាក់ចុះខ្លាំង បណ្ដាលឲ្យសកម្មភាពដឹកជញ្ជូនលែងសូវមមាញឹកដូចមុន។
ក្រុមអ្នកជំនាញ៖ តម្លៃដឹកជញ្ជូនទំនិញពីកម្ពុជាទៅអន្តរជាតិធ្លាក់ចុះដល់កម្រិតទាបមកវិញហើយ ប៉ុន្ដែសកម្មភាពដឹកជញ្ជូនហាក់ស្ងប់ស្ងាត់

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានកតស់ម្គាល់ឃើញថា បច្ចុប្បន្ន តម្លៃដឹកជញ្ជូននៅកម្ពុជា ហាក់មានការថយចុះខ្លាំង បើប្រៀបទៅនឹងអំឡុងដែលមានការរាតត្បាតខ្លាំងពីជំងឺកូវីដ១៩។ ការធ្លាក់ចុះនៃតម្លៃដឹកជញ្ជូននៅកម្ពុជា ក៏ដោយសារតែ នាពេលបច្ចុប្បន្ននេះ តម្លៃប្រេងឥន្ធនៈពិភពលោកក៏មានការធ្លាក់ចុះ។ បើតាមប្រធានសមាគមរូបនេះ បច្ចុប្បន្ន តម្លៃដឹកជញ្ជូនតាមផ្លូវទឹកទៅកាន់គោលដៅនៅប៉ែកអឺរ៉ុប មានតម្លៃចាប់ពី ១ពាន់ដុល្លារ ទៅ ៣ពាន់ដុល្លារ។ ខណៈនៅអំឡុងវិបត្តិកូវីដ១៩ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកទៅកាន់គោលដៅនៅប៉ែកអឺរ៉ុប មានតម្លៃរហូត ១ម៉ឺនដុល្លារ ទៅ២ម៉ឺនដុល្លារ។ រីឯ ការដឹកជញ្ជូនតាមផ្លូវទឹកទៅកាន់ប្រទេសជិតខាង និងប្រទេសចិន វិញ បច្ចុប្បន្ន បានធ្លាក់ចុះ មានតម្លៃចន្លោះ ១រយដុល្លារ ទៅ៣រយដុល្លារ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនរូបនេះ ក៏បានកត់សម្គាល់ឃើញថា សកម្មភាពនៃដឹកជញ្ជូនហាក់មិនសូវ មានភាពមមាញឹកនោះទេ ដោយលោកអះអាងថា នៅដើមឆ្នាំ២០២៣នេះ ការបញ្ជាទិញទំនិញពីទីផ្សារខាងក្រៅមិនសូវមានសន្ទុះ នោះទេ ទើបធ្វើឲ្យសកម្មភាពដឹកជញ្ជូនថយចុះ។

ដោយឡែកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពដឹកជញ្ជូនទំនិញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងពីកម្ពុជា ទៅកាន់ប្រទេសក្បែរខាង សុទ្ធតែមានការធ្លាក់ចុះ។ បើតាមជំនាញរូបនេះ ដ្បិតស្ថានភាពពិភពលោកមានភាពធូរស្បើយ តែសម្រាប់វិស័យដឹកជញ្ជូននៅកម្ពុជា នៅតែបន្តជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន នៅឡើយ ដែលធ្វើឲ្យសកម្មភាពនៃការដឹកជញ្ជូនទំនិញកម្ពុជា តាមវិស័យនីមួយៗ មានការធ្លាក់ចុះ ដូចជា ទំនិញកាត់ដេរ សម្ភារៈសំណង់ ទំនិញគ្រឿងទេស ក៏ដូចជា សកម្មភាពនាំចេញទំនិញសរុប៕




អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យរៀបចំឡានក្រុងដឹកពលរដ្ឋនៅថ្ងៃចូលឆ្នាំខ្មែរខាងមុខ ដើម្បីកាត់បន្ថយការតម្លើងថ្លៃរថយន្តឈ្នួល

ព័ត៌មាន
នៅសល់តែជាង១ខែទៀតប៉ុណ្ណោះពិធីបុណ្យចូលឆ្នាំថ្មីប្រៃណីខ្មែរនឹងចូលមកដល់។ ដូច្នេះដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការចំណាយរបស់ប្រជា…

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួងពាក់ព័ន្ធដោះស្រាយបញ្ហាជូនកម្មកររោងចក្រ ដែលបានព្យួរការងារចាប់ពីខែក្រោយតទៅ

ព័ត៌មាន
បញ្ហាអតិផរណានៅលើសកលលោក ជាពិសេសនៅអឺរ៉ុបនាពេលបច្ចុប្បន្ន បានធ្វើឱ្យការបញ្ជាទិញផលិតផលក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌកម្ពុជា ហាក់មិនទាន់បង្ហា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ