វិស័យកសិកម្មនៅតែមានភាពធន់និងមានសុវត្ថិភាព

អ្នកជំនាញ៖ វិស័យកសិកម្មនៅតែមានភាពធន់ និងមានសុវត្ថិភាពជាងវិស័យផ្សេងៗ សម្រាប់ការផ្ដល់ឥណទាននៅអំឡុងពេលកូវីដ១៩


អ្នកជំនាញនៅក្នុងវិស័យធនាគារនៅកម្ពុជា ក៏បានអះអាងដែរថា វិស័យកសិកម្មជាវិស័យដែលមានភាពធន់ និងមានសុវត្ថិភាពជាងវិស័យផ្សេងៗទៀត នៅអំឡុងពេលវិបត្តិកូវីដ១៩ ដែលគ្រឹះស្ថានធនាគារ បន្ដពង្រីកការផ្ដល់កម្ចីកាន់តែច្រើនចូលទៅក្នុងវិស័យនេះ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា

ជាក់ស្ដែង ប្រៀបធៀបនឹងឥណទាននៅក្នុងវិស័យធនាគារទាំងមូល ធនាគារ អេស៊ីលីដា បានចូលរួមប្រមាណ ៣៤% នៅក្នុងការផ្ដល់ឥណទានក្នុងវិស័យកសិកម្ម ជាមួយនឹងការបញ្ចេញប្រាក់កម្ចីដល់ទៅ១ពាន់២រយលានដុល្លារនៅក្នុងវិស័យនេះសម្រាប់ឆមាសទី១ឆ្នាំ២០២២ ខណៈដែលវិស័យមីក្រូហិរញ្ញវត្ថុ ក៏បានចូលរួមបញ្ចេញឥណទានក្នុងវិស័យកសិកម្មដល់ទៅប្រមាណ១ពាន់៥រយលានដុល្លារ ស្មើនឹងប្រមាណជិត២០% នៃទំហំឥណទានសរុបរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ នេះបើតាមតួលេខពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ថា ធនាគារ អេស៊ីលីដា បានផ្ដល់សេវាកម្មយ៉ាងច្រើនសន្ធឹក នៅក្នុងវិស័យកសិកម្ម បើតាមថ្នាក់ដឹកនាំជាន់ខ្ពស់ ធនាគារ អេស៊ីលីដា គិតត្រឹមឆមាសទី១ ក្នុងឆ្នាំ២០២២ ឥណទានសរុបរបស់ធនាគារ អេស៊ីលីដា មានជាង ៥ពាន់៨រយលានដុល្លារ ដោយក្នុងនោះ ឥណទានក្នុងវិស័យកសិកម្ម មានជិត ២១% ស្មើនឹងទឹកប្រាក់ចំនួន ១ពាន់២រយលានដុល្លារអាមេរិក។ បើប្រៀបធៀបនឹងឥណទាននៅក្នុងវិស័យធនាគារទាំងមូល ធនាគារ អេស៊ីលីដា បានចូលរួមប្រមាណ ៣៤% នៅក្នុងវិស័យកសិកម្ម។

លោកបណ្ឌិត អ៊ិន ចាន់នី បានកត់សម្គាល់ឃើញថា ស្ថិតក្នុងបរិបទនៃការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ១៩ វិស័យកសិកម្ម នៅតែមានភាពធន់ និងមានសុវត្ថិភាព ជាងវិស័យផ្សេងៗ ដែលជាកត្តាសំខាន់ជំរុញនិងលើកទឹកចិត្តឲ្យធនាគារ អេស៊ីលីដា ពង្រីកការផ្ដល់ឥណទានជាបន្តបន្ទាប់ដល់វិស័យកសិកម្ម។

ដោយឡែក បើមើលទៅលើវិស័យមីក្រូហិរញ្ញវត្ថុវិញ ឃើញថា នៅឆមាសទី១ ឆ្នាំ២០២២ ទំហំឥណទានសរុបដែលផ្ដល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានចំនួនជាង ៨ពាន់៤រយលានដុល្លារ ខណៈប្រាក់បញ្ញើមានទំហំ ៤ពាន់លានដុល្លារ និងមានកំណើន១០% ប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក្នុងនោះ ការចូលរួមរបស់វិស័យមីក្រូហិរញ្ញវត្ថុ ក្នុងវិស័យកសិកម្មមានក្នុងទំហំទឹកប្រាក់ ១ពាន់៥រយលានដុល្លារ ស្មើនឹងជិត១៨% នៃទំហំឥណទានសរុប។ នេះបើតាមតួលេខពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

លោក តាំង តុងងី អ្នកនាំពាក្យសមាគមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា ដ្បិត កម្ពុជា មិនទាន់រួចផុតពីជំងឺកូវីដ១៩ តែស័យមីក្រូហិរញ្ញវត្ថុ នៅតែអាចឈរយ៉ាងរឹងមាំ និងមានកំណើនជាធម្មតា។ ជាមួយគ្នានេះ វិស័យកសិកម្ម នៅតែជាអាទិភាពសំខាន់សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ហើយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចូលរួមជំរុញឥណទានក្នុងវិស័យកសិកម្មជាបន្តបន្ទាប់ ពិសេសជួយសម្រួលដល់កសិករ ដើម្បីឲ្យកសិករងាយស្រួលក្នុងការទទួលបានកម្ចីឥណទាន និងមានអត្រាការប្រាក់មួយដែលសមរម្យ។

ជាមួយគ្នានេះ លោក តី សារិន ប្រធានគ្រប់គ្រងអង្គការដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា បានគូសបញ្ជាក់ថា វិស័យកសិកម្ម គឺជាវិស័យដ៏ធំទូលាយ ហើយឱកាស និងកត្តាប្រឈមក្នុងវិស័យនេះ ក៏មានច្រើនផងដែរ ពិសេសទាក់ទង បញ្ហាទីផ្សារ បច្ចេកទេស និងដើមទុន។ លោក តី សារិន កត់សម្គាល់ឃើញថា វិស័យកសិកម្ម បានរួមចំណែកនិងដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជា ព្រោះតែវិស័យនេះ បានផ្ដល់ឱកាសការងារយ៉ាងច្រើនដល់ប្រជាកសិករ កាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ ថែមទាំងផ្ដល់ប្រាក់ចំណូល នៅក្នុងសេដ្ឋកិច្ចជាតិ។ បើតាមលោក តី សារិន បច្ចុប្បន្ន កសិករកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិតទិន្នផលកសិកម្ម តែអ្វីដែលជាព្រួយបារម្ភខ្លាំងសម្រាប់កសិករ មិនអាចស្វែងរកទីផ្សារដោយខ្លួនឯង ហើយបញ្ហានេះនឹងប៉ះពាល់ខ្លាំងដល់ដើមទុននៃការផលិតរបស់ពួកគាត់។ ដូច្នេះ ការចូលរួមពីវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងការផ្ដល់ឥណទានដែលមានអត្រាការប្រាក់ទាប និងមានភាពងាយស្រួលដល់កសិករ ពិតជាមានសារៈសំខាន់បំផុត ក្នុងការគាំទ្រដល់វិស័យកសិកម្មកម្ពុជា ពិសេសជួយដល់កសិករខ្មែរ តែម្ដង។

សូមបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២២នេះ វិស័យមីក្រូហិរញ្ញវត្ថុ ទំហំឥណទានសរុប ៨ពាន់៤រយលានដុល្លារមានកំណើនប្រមាណ ១០% បើធ្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ និងមានអតិថិជនខ្ចីប្រាក់ប្រមាណ ២លាននាក់។ រីឯ ប្រាក់បញ្ញើសរុបសរុបវិញមានប្រមាណ ៤ពាន់លានដុល្លារ ជាមួយអតិថិជន ដែលបានដាក់ប្រាក់បញ្ញើមានប្រមាណ ២លាន៨សែននាក់។ ក្នុងនោះ វិស័យមីក្រូហិរញ្ញវត្ថុ បានផ្ដល់ឥណទាន ដល់វិស័យកសិកម្ម ១៨%, វិស័យពាណិជ្ជកម្ម និងជំនួញ ២៣%,វិស័យហិរញ្ញវត្ថុជាង ៤%, វិស័យកម្មន្តសាលជាង ១%,ឥទានទានគ្រួសារ ៣២% និងវិស័យផ្សេង ១%។ នេះបើតាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៕




អត្ថបទបន្ទាប់


សហជីពនៅអឺរ៉ុបអំពាវនាវឱ្យសម្របសម្រួលម៉ោងការងារ ក្រោយមានកម្មករ៣នាក់ស្លាប់ដោយសារធ្វើការក្រោមរលកកំដៅខ្លាំង

ព័ត៌មាន
សហជីពកម្មនៅអឺរ៉ុបនៅថ្ងៃចន្ទដើមសប្តាហ៍នេះបានអំពាវនាវ ឱ្យគណៈកម្មការអឺរ៉ុបកំណត់យកសីតុណ្ហភាពជាអតិបរមាមួយ សម្រាប់អនុញ្ញាត ឬមិនអនុញ្ញាតឱ្យកម្ម…

របបសឹកមីយ៉ាន់ម៉ាបានសម្រេចកាត់ទោសប្រហារជីវិតសកម្មជនគាំទ្រប្រជាធិបតេយ្យចំនួន ៤ នាក់

ព័ត៌មាន
អាជ្ញាធរយោធាមីយ៉ាន់ម៉ា អះអាងថា ពួកគេបានប្រហារជីវិតសកម្មជនប្រជាធិបតេយ្យចំនួន ៤ នាក់ដែលត្រូវបានចោទប្រកាន់ថា បានជួយអនុវត្ត«អំពើភេរវកម្ម»…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ