ទីផ្សារអចលនទ្រព្យ

អ្នកជំនាញ រំពឹងទីផ្សារអចលនទ្រព្យនៅខេត្តជាប់មាត់សមុទ្រ អាចនឹងរីកចម្រើនលឿន

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យសង្កេតឃើញថា ក្រោយរាជរដ្ឋាភិបាលកម្ពុជាបើកប្រទេសលើគ្រប់វិស័យឡើងវិញ ចរន្តទិញលក់ និងការសំឡឹងមើលឱកាសវិនិយោគលើវិស័យអចលនទ្រព្យមានភាពល្អប្រសើរឡើងវិញបណ្តើរៗហើយ។ បើតាមអ្នកជំនាញអះអាងថា វិស័យអចលនទ្រព្យនៅខេត្តជាប់មាត់សមុទ្រមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ ដែលនឹងធ្វើឲ្យអចលនទ្រព្យក្នុងខេត្តទាំងនោះអាចស្ទុះងើបឡើងវិញលឿន ប្រសិនបើលំហូរវិនិយោគិនបរទេសចូលមកកម្ពុជា វិលមករកភាពប្រក្រតីដូចកាលមិនមានកូវីដ-១៩។
សំណង់អាគារនៅខេត្តព្រះសីហនុ
ដោយ

ក្រៅពីខេត្តជាប់មាត់សមុទ្រ ខេត្តគោលដៅទេសចរណ៍មួយចំនួននៅប៉ែកឥសាន្តក៏ត្រូវបានអ្នកជំនាញរំពឹងថា នឹងមានសក្តានុពលខ្លាំងក្នុងការស្រូបទាញការវិនិយោគផងដែរ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានបង្ហាញក្តីរំពឹងខ្ពស់លើយន្តការរបស់រាជរដ្ឋាភិបាល ដែលសម្រេចបើកប្រទេសឡើងវិញ និងលើកលែងការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរចូលមកកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងការជួយស្រូបទាញវិនិយោគិនបរទេស ឲ្យចូលមកបោះទុនវិនិយោគនៅកម្ពុជា។ តែយ៉ាងណា លោក វាយតម្លៃថា វិនិយោគិនបរទេសនឹងមិនសម្រុកចូលមកកម្ពុជាភ្លាមៗនោះទេ ពោលគឺអាចក្រោយពិធីបុណ្យចូលឆ្នាំចិន ឬអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងធ្វើឲ្យវិស័យអចលនទ្រព្យកម្ពុជាកាន់តែមានភាពរីកចម្រើន។

នៅពេលសួរថា តើវិស័យអចលនទ្រព្យក្នុងខេត្តណាខ្លះ ដែលនឹងមានភាពរីកចម្រើនខ្លាំង ក្រោយកម្ពុជាវិលមករកប្រក្រតីភាពឡើងវិញ? អ្នកជំនាញរូបនេះជឿជាក់ថា វិស័យអលចនទ្រព្យក្នុងខេត្តជាប់មាត់សមុទ្ររួមមានខេត្តព្រះសីហនុ កែប កំពត និងកោះកុង អាចនឹងមានភាពសន្ទុះងើបឡើងលឿនជាងខេត្តផ្សេងៗ ដោយមិនរាប់បញ្ចូលរាជធានីភ្នំពេញ។ លោកបានគូសបញ្ជាក់ថា កត្តាដែលធ្វើឲ្យទាំងនេះអាចមានសក្តានុពលខ្ពស់ក្នុងការស្រូបទាញវិនិយោគិនបរទេស ក៏ដោយសារខេត្តទាំងនេះ ជាពិសេសខេត្តព្រះសីហនុសុទ្ធសឹងជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល និងប្រមូលផ្តុំដោយតំបន់ពាណិជ្ជកម្ម។ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។

អត្ថបទបន្ទាប់

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការអះអាងថា ការអភិវឌ្ឍផ្លូវដែកល្បឿនលឿនអាចត្រូវការថវិកាច្រើន និងពុំសូវមានក្រុមហ៊ុនវិនិយោគ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សាគម្រោងកែលម្អផ្លូវដែក ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជាឡើងវិញ ដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូនទំនិញ កាត់បន្ថយការ…

កម្ពុជារំពឹងទទួលបានហិរញ្ញប្បទានឥតសំណងពីអាមេរិក ៣០០លានដុល្លារ នៅត្រីមាសទី១ឆ្នាំ២០២២

ព័ត៌មាន
ប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក រំពឹងថា នឹងបញ្ចប់កិច្ចចរចា និងត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២…
More

Related Stories

ផ្សេងទៀត

ច្រើនទៀត

ពេញនិយមបំផុត

ច្រើនទៀត

ថ្មីៗ