ទីផ្សារមូលបត្រ​កម្ពុជា

អគ្គនាយក CSX ថា ឆ្នាំ២០២០ ជាប្រវត្តិសាស្ត្រមួយ​វិស័យ​ទីផ្សារ​មូលបត្រ​កម្ពុជា!


និយ័តករ និងអ្នកជំនាញក្នុងវិស័យផ្សារមូលបត្រកម្ពុជា បានអះអាងថា នៅឆ្នាំ២០២០ វិស័យផ្សារមូលបត្រកម្ពុជានៅតែមានកំណើនល្អ បើទោះបីជាមានការយាយីដោយសារតែរោគកូវីដ-១៩ មកលើសេដ្ឋកិច្ចកម្ពុជាក៏ដោយ។ លើសពីនេះ នៅឆ្នាំ២០២១នេះ អ្នកជំនាញ នៅតែមានសុទិដ្ឋនិយមខ្ពស់ចំពោះកំណើននៃទីផ្សារមូលបត្រ ដោយរំពឹងថា នឹងមានក្រុមហ៊ុនបន្ដមកចុះបញ្ជីប្រមាណ ៥ក្រុមហ៊ុនបន្ថែមទៀត។
សំឡេងជួងអេស៊ីលីដានៅក្នុងផ្សារមូលបត្រកម្ពុជា នឹងដាស់គ្រឹះស្ថានហិរញ្ញវត្ថុដទៃទៀតឲ្យចាប់អារម្មណ៍ទីផ្សារមូលបត្រកាន់តែខ្លាំង
ដោយ

ឯកឧត្តម ហុង សុហួរ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជាអគ្គនាយក​ផ្សារ​មូលបត្រ​កម្ពុជា បាន​លើកឡើងថា នៅឆ្នាំ២០២០ អាចនិយាយ​បានថា ​ជា​ប្រវត្តិសាស្ត្រ​មួយ​របស់​កម្ពុជា ដោយ​​នៅអំឡុងពេល​ដែលមាន​វិបត្តិ​កូវីដ-១៩ មករំខាន​ ប៉ុន្ដែទី​ផ្សារមូលបត្រ​កម្ពុជា​នៅតែ​ទទួលបាន​ក្រុមហ៊ុន​ចុះបញ្ជី​ដល់ទៅ ៥​ក្រុមហ៊ុនឯណោះ ពិសេស​គឺការបោះផ្សាយ​លក់​ភាគហ៊ុន​របស់​ធនាគារ​អេស៊ីលីដា ដែលជា​ធនាគារ​ឈានមុខគេ​មួយ​នៅកម្ពុជា។ ឯកឧត្តម សង្កត់ធ្ងន់ថា បើ​គ្មាន​វត្តមាន​ក្រុមហ៊ុន​ទាំង៥នេះទេ វិស័យ​ផ្សារមូលបត្រ​កម្ពុជា នៅឆ្នាំ២០២០​អាចនឹង​ត្រូវ​ជួប​បញ្ហា​ប្រឈមខ្លាំង។

ទោះយ៉ាងណា ឯកឧត្តម ហុង សុហួរ បាន​គូសបញ្ជាក់ថា បើគិត​ពីទំហំ​ជួញដូរ​ជាមធ្យម​ប្រចាំថ្ងៃ នៅឆ្នាំ២០២០ គឺមាន​ប្រមាណ ជិត​ ១៤ម៉ឺនដុល្លារ មានការធ្លាក់ចុះ​បន្តិច បើធៀបនឹង​ឆ្នាំ២០១៩ ដែលមាន​ដល់ទៅប្រមាណ ១៥ម៉ឺនដុល្លារ។ 

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា

លោក ព្រំ វិសុទ្ធ អគ្គនាយកក្រុមហ៊ុន​ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី បាន​និយាយថា នៅឆ្នាំ២០២០ បើទោះបីជា​មាន​កូវីដ-១៩ ប៉ុន្ដែ វាជាឆ្នាំមួយល្អ សម្រាប់​វិស័យមូលបត្រ​កម្ពុជា ដ្បិតថា ចំនួននៃ​​ការបោះផ្សាយមូលបត្រ​ និងក្រុមហ៊ុន​ចុះបញ្ជីមានការកើនឡើង​ច្រើនជាងឆ្នាំមុនៗ​ទៅទៀត។ ជាក់ស្ដែង ក្រុមហ៊ុន​ដែលបាន​ចុះបញ្ជី​ថ្មី នៅឆ្នាំ២០២០ នៅក្នុង​ផ្សារមូលបត្រ​កម្ពុជា បាន​ប្រមូល​ចំណូល​ពីទីផ្សារ​បានដល់ទៅជាង​៩០លាន​ដុល្លារអាមេរិក។ លោក ព្រំ វិសុទ្ធ មានជំនឿថា នៅឆ្នាំ២០២១ វិស័យ​មូលបត្រ​កម្ពុជា នឹងនៅតែ​បន្ដ​កំណើន​ថែមទៀត ខណៈដែល​សេដ្ឋកិច្ច​សាកល​ក៏ដូចជា​សេដ្ឋកិច្ច​កម្ពុជា​ផងដែរ ត្រូវបាន​រំពឹងថា នឹង​ស្ទុះងើបឡើងវិញ។

សូមជម្រាបថា គិតត្រឹម​ដំណាច់ឆ្នាំ ២០២០ ចំនួនក្រុមហ៊ុន​បោះផ្សាយ​លក់មូលបត្រ​កម្មសិទ្ធិ​មាន ៧ស្ថាប័ន ដែលប្រមូល​ដើមទុន​បាន​ប្រមាណ ១០១លាន​ដុល្លារអាមេរិក ខណៈក្រុមហ៊ុន​បោះផ្សាយលក់មូលបត្រ​បំណុល​មាន ៦ស្ថាប័ន និងប្រមូល​ដើមទុនបាន ១៤៣លាន​ដុល្លារ​អាមេរិកពី ទីផ្សារ​មូលបត្រ​នៅកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាផ្ដោតលើអភិក្រមចំនួន៣ ដើម្បីស្ដារសេដ្ឋកិច្ចក្រោយ​វិបត្តិ​កូវីដ-១៩សម្រាប់ឆ្នាំ២០២១-២០២៣

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំនូវទស្សនវិស័យសេដ្ឋកិច្ច និងផែនការស្ដារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិកូវីដ-១៩។ ក្នុងនោះដែរ បើតាមមន្ត្រីជាន់ខ្ពស…

សម្ដេច​តេជោ​នឹង​ចាក់​វ៉ាក់សាំង​​ដែល​ជា​ជំនួយ​របស់​ចិន មុនដំបូង​គេបង្អស់

ព័ត៌មាន
នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេចតេជោ ហ៊ុន សែន បាន​ប្រកាស​នៅ​ក្នុង​សំណើ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​ ថា សម្ដេចនឹង​ជា​មនុស្ស​ដំបូងគេ​បង្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ