តម្រូវការម្ទេសក្រៀមពីកម្ពុជាកើនឡើង

អ្នកជំនាញថា តម្រូវការម្ទេសក្រៀមពីកម្ពុជាកើនឡើង ប៉ុន្ដែកសិករត្រូវជ្រើសរើសពូជម្ទេសដាំឲ្យបានត្រឹមត្រូវតាមទីផ្សារ


អ្នកជំនួញ និងជាជំនាញនៅក្នុងវិស័យកសិកម្មកម្ពុជ លោកឧកញ៉ា ហ៊ុន ឡាក់ បានលើកឡើងថា បច្ចុប្បន្ន តម្រូវការទីផ្សារម្ទេសស្ងួតពីកម្ពុជាកំពុងកើនឡើងគួរឲ្យកត់សម្គាល់ ប៉ុន្ដែ ការដាំដុះ និងការកែច្នៃម្ទេសសម្រាប់ការនាំចេញ គឺនៅមានកម្រិតនៅឡើយ ដោយក្នុងនោះ កសិករត្រូវមានការជ្រើសរើសពូជម្ទេសដាំឲ្យបានត្រឹមត្រូវស្របតាមតម្រូវការទីផ្សារ ហើយការដាំដុះត្រូវធានាបាននិរន្តរភាពទីផ្សារ។ មួយវិញ ការវិនិយោគកែច្នៃម្ទេសនៅកម្ពុជាក៏នៅមានកម្រិតតិចតួចនៅឡើយ ដែលវាទាមទារឲ្យរាជរដ្ឋាភិបាល និងវិស័យឯកជនត្រូវចូលរួមជំរុញលើការវិនិយោគផ្នែកនេះឲ្យបានកាន
ដំណាំម្ទេស

លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុន Tropicam Food and Vegetable បានបញ្ជាក់ឲ្យដឹងថា កសិករដែលកំពុងដាំដំណាំម្ទេស គួរងាកមកជ្រើសរើសពូជម្ទេសឲ្យបានត្រឹមត្រូវ ដើម្បីដាំដុះស្របតាមតម្រូវការទីផ្សារចង់បាន និងបានរៀបចំធ្វើយ៉ាងណាឲ្យទិន្នផលមាននិរន្តរភាពសម្រាប់ការផ្គត់ផ្គង់។ ជាមួយគ្នានេះ កសិករដាំម្ទេសក៏ត្រូវសិក្សាទៅលើតម្លៃប្រកួតប្រជែង និងបញ្ហប្រឈមសំខាន់ៗមួយចំនួនទាក់ទងនឹងដំណាំនេះផងដែរ។

បើតាមលោកឧកញ៉ាហ៊ុន ឡាក់ ដោយមានតម្រូវការបញ្ជាទិញម្ទេសស្ងួតពីកម្ពុជាទៅកាន់ទីផ្សារប្រទេសថៃខ្ពស់ ថ្មីៗនេះ ខាងក្រសួងកសិកម្ម និងគម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម GIZ អាស៊ានប្រចាំនៅប្រទេសកម្ពុជា បានជំរុញឲ្យមានវិស័យឯកជនចូលរួម ដើម្បីធ្វើយ៉ាងណាឲ្យការផលិតដំណាំម្ទេសឲ្យក្លាយទៅជាការផលិតជាលក្ខណៈពាណិជ្ជកម្ម ដែលត្រូវនឹងទីផ្សារដែលគេចង់បាន។ លោកបានមើលឃើញថា ដំណាំម្ទេសត្រូវការដាំដុះរយៈពេលវែង ហើយកន្លងមក មិនសូវឃើញកសិករកម្ពុជាមានការដាំដុះជាលក្ខណៈទ្រង់ទ្រាយធំនៅឡើយនោះទេ ដោយធ្វើការដាំដុះទៅតាមតម្រូវការក្នុងស្រុកប៉ុណ្ណោះ ទាំងគុណភាពនិងបរិមាណ ដែលមិនទាន់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាំចេញនៅឡើយ។

លោកឧកញ៉ា ហ៊ុន ឡាក់ បានបញ្ជាក់បន្ថែមទៀតថា ស្របពេលដែល តម្រូវការម្ទេសកំពុងកើនឡើង ហើយនៅកម្ពុជានៅខ្វះខាតការដាំដុះ និងការកែច្នៃដើម្បីនាំចេញផងនោះ លោកក៏ស្នើទៅរាជរដ្ឋាភិបាលជួយជំរុញបន្ថែមលើការវិនិយោគការដាំដុះ និងចក្រកែច្នៃដំណាំម្ទេសឲ្យបានកាន់តែច្រើនថែមទៀត ព្រោះកម្ពុជាមិនអាចនាំចេញតែម្ទេសស្រស់តែម្យ៉ាងនោះទេ គឺត្រូវមានការកែច្នៃទៅជាម្ទេសស្ងួត និងទឹកម្ទេសជាដើម ដែលទាំងអស់នេះសុទ្ធតែផលិតផលដែលមានទីផ្សារ និងមានតម្លៃបន្ថែមខ្ពស់ផងដែរ។

បើតាមអគ្គនាយកដ្ឋានកសិកម្មបានឲ្យដឹងថា បច្ចុប្បន្នដំណាំម្ទេសអាចចាត់ទុកថាជាដំណាំយុទ្ធសាស្ត្រមួយ ដែលមានតម្រូវការទាំងនៅទីផ្សារក្នុងស្រុក និងការនាំចេញ។ ជាក់ស្ដែង នៅឆ្នាំ២០២១ កម្ពុជាបាននាំចេញម្ទេសចំនួនប្រមាណជិត១សែនតោន ក្នុងនោះមាន ផលិតផលម្ទេសស្ងួតចំនួនជាង ២ពាន់តោន។ បរិមាណនាំចេញនេះ គឺរួមបញ្ចូលទាំងផលិតផលក្នុងស្រុក និងការនាំចូលពីប្រទេសជិតខាងដើម្បីនាំចេញបន្ដផងដែរ។ ការនាំចេញម្ទេសពីកម្ពុជា ភាគច្រើនគឺទៅកាន់ប្រទេសថៃ និងមានសក្តានុពលទីផ្សារជាច្រើនទៀតផងដែរ ដូចជាប្រទេសសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ីព្រមទាំងប្រទេសជាច្រើនទៀតនៅអឺរ៉ុប៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាករទឹកស្វយ័តភ្នំពេញ៖ ឆ្នាំក្រោយពលរដ្ឋនៅភ្នំពេញនិងតាខ្មៅ លែងខ្វះទឹកស្អាតប្រើប្រាស់ទៀតហើយ ខណៈតម្លៃនឹងទាបជាង១ពាន់រៀលក្នុង១ម៉ែត្រគូប

ព័ត៌មាន
ថ្នាក់ដឹកនាំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានធានាអះអាងថា នៅឆ្នាំ២០២៣ ប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នឹងមិនជួបបញ្ហាប្រឈមក្…

តើកិច្ចប្រជុំកំពូលសន្តិសុខតំបន់អាស៊ីខាងមុខនេះ នឹងក្លាយជាកន្លែងតទល់សង្គ្រាមពាក្យសម្ដីរវាងអាមេរិក និងចិនដែរ ឬទេ?

ព័ត៌មាន
សហរដ្ឋអាមេរិកនិងប្រទេសចិនត្រូវបានគេរំពឹងថានឹងប្រើប្រាស់កិច្ចប្រជុំកំពូលសន្តិសុខសម្រាប់អាស៊ីនៅក្នុងសប្តាហ៍នេះ ដើម្បីធ្វើជាកន្លែងតទល់សង្គ្រាមព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ