ការពង្រីកច្រក​ព្រំដែនបន្ថែម

អ្នកជំនាញអះអាងថា ការបើកច្រកព្រំដែនជាមួយប្រទេសជិតខាងកាន់តែច្រើន នឹងជំរុញកំណើនវិស័យដឹកជញ្ជូនថែមមួយកម្រិតទៀត


អ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូនកម្ពុជាបានឲ្យដឹងថា វិស័យសេវាកម្មដឹងជញ្ជូនទំនិញនៅកម្ពុជា នឹងមានភាពល្អប្រសើរកាន់តែច្រើនជាងនេះទៀត បន្ទាប់ពីមាន ការបើកច្រកព្រំដែនថ្មីបន្ថែមជាមួយនឹងប្រទេសជិតខាង។
រូបឯកសារ​ ច្រកព្រំដែនរវាង​កម្ពុជា និងថៃ (រូបភាព៖https://www.live-less-ordinary.com)
ដោយ

លោក ស៊ិន ចន្ធី ប្រធាន​សមាគម ភស្តុ​ភា​កម្ម​កម្ពុជា​បាន​ឲ្យ​ដឹង​ថា គម្រោង​បើក​ច្រកព្រំដែន​រវាង​កម្ពុជា និង​ថៃ​ជា​កម្លាំង​ច​លករ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ព​ន្លឿ​ន​ការ​ដឹក​ជញ្ជូន​ទំនិញ​កាន់តែ​ប្រសើរ និង​មិន​ធ្វើ​ឲ្យ​មាន​ទំនិញ​កកស្ទះ​នៅ​តាម​ច្រកព្រំដែន​ទៀត​នោះ​ទេ​។

លោក​បញ្ជាក់​ថា ច្រកព្រំដែន​ថ្មី​ដែល​រាជរដ្ឋាភិបាល​បាន​ធ្វើការ​ត​ភ្ជាប់​ជាមួយ​ប្រទេស​ថៃ​រួច​ហើយ គឺ​ច្រក​ស្ទឹង​បត់ ដែល​រំពឹង​ថា ច្រក​មួយ​នេះ នឹង​អាច​បញ្ចៀស​បាន​នូវ​ការ​កកស្ទះ​ទំនិញ​នៅ​តាម​ច្រក​ប៉ោយ​ប៉ែ​ត​បាន​មួយ​កម្រិត​ធំ​។

លោក​បន្ថែម​ថា ថ្មី​ៗ​នេះ ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ក៏​បាន​ចរចា​ជាមួយ​ប្រទេស​ថៃ​ក្នុង​ការ​បើក​ឲ្យ​ផលិតផល​ខ្មែរ​ដូច​ជា​ដំឡូង​មី​គឺ​អាច​ដឹក​តាម​ច្រក​ព្រំ និង​ច្រក​បឹង​ត្រកួន​ឆ្ពោះទៅ​កំពង់​ផែ​ឡា​ម​ច្បា​ង ដើម្បី​នាំ​ចេញ​បាន​ទៅ​កាន់​ប្រទេស​ថៃ ឬ​ប្រទេស​ទី​៣ មាន​ប្រទេស​ចិន កូរ៉េ និង​សហ​គម​អឺរ៉ុប​ជាដើម​។

យ៉ាងណា​ក៏​ដោយ​ចុះ ថ្មី​ៗ​នេះ​បើ​តាម​លោក ស៊ិ​ន ច​ន្ធី សកម្មភាព​ដឹក​ជញ្ជូន ទំនិញ នៅ​កម្ពុជា​ចាប់ផ្តើម​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​បន្តិច​ហើយ បើ​ទោះបី ទំនិញ​កម្ពុជា​មិនសូវ​ជា​មានការ​នាំ​ចេញ​ទៅ​អា​មេ​រិ​ក និង​អឺរ៉ុប​ច្រើន​ក៏​ដោយ​ចុះ សកម្មភាព​ដឹក​ជញ្ជូន​ទំនិញ​ក្នុង​តំបន់ គឺ​មាន​ភាពល្អ​ប្រសើរ​ឡើង​ដោយ​បាន​កើន​វិញ ២០​ភាគរយ បើ​ធៀប​នឹង​កាលពី​ខែ​៥ ខែ​៦ កន្លង​ទៅ​។

លោក​ច​ន្ធី បញ្ជាក់​ថា សកម្មភាព​ដឹក​ជញ្ជូន​ទំនិញ​បាន​ប្រសើរ​ឡើង​វិញ​ដែល​គិត​ជា​សរុប​នៃ​កំណើន​មាន​រហូត​ដល់​៦០​ភាគរយ​ឡើង​វិញ ខណៈ​កាលពីមុន​សកម្មភាព​ដឹក​ជញ្ជូន​មាន​ត្រឹម​៣០​ភាគរយ​។ លោក​បន្ត​ថា ទំនិញ​ភាគច្រើន​ដែល​ត្រូវ​បាន​នាំ​ចេញ​នា​ពេល​នេះ​ជា​ទំនិញ​វិនិយោគ ពោល​គឺ​នៅ​តែ​ជា​ទំនិញ​ឧស្សាហកម្ម​កាត់ដេរ សំលៀក​បំពាក់ និង​ស្បែកជើង និង​បន្ទាប់​មក​គឺ​ទំនិញ​កសិកម្ម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា ជាប់លំដាប់កំពូលទី១ ជាប្រទេសដែលមានប្រជាជនរួសរាយរាក់ទាក់​បំផុត​ក្នុងពិភពលោក

ព័ត៌មាន
នៅក្នុងការចាត់ចំណាត់ថ្នាក់កំពូលប្រទេសដែលមានភាពរួសរាយរាក់ទាក់បំផុត ទាំង១០ នៅក្នុងពិភពលោក របស់ស្ថាប័ន My International Movers បានឲ្យ…

ថៃ ដុតដៃដុតជើងជំរុញឲ្យមានកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប

ព័ត៌មាន
នាយកដ្ឋានចរចាពាណិជ្ជកម្មរបស់ថៃ បានប្រកាសថា អាចនឹងបញ្ចប់ការសិក្សាអំពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយនឹង សហភាពអឺរ៉ុប ក្នុងពេលឆាប់ៗខាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ