តំបន់ខាងជើងភ្នំពេញកាន់តែខ្លាំងរីកសក្ដានុពលខ្លាំង

អ្នកជំនាញ៖ តំបន់ខាងជើងកាន់តែខ្លាំងរីកសក្ដានុពលខ្លាំង ខណៈហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើនត្រូវបានតភ្ជាប់បន្ថែម


ប៉ែកខាងជើងរាជធានីភ្នំពេញនៅប៉ុន្មានឆ្នាំចុងក្រោយនេះបានផ្លាស់ប្តូរមុខមាត់គួរឲ្យកត់សម្គាល់ ពោលគឺអាគារពាណិជ្ជកម្ម ខុនដូ ផ្សារទំនើប ផ្ទះវីឡា និងផ្ទះល្វែងជាដើមបានរីកដុះដាលយ៉ាងខ្លាំង ដែលធ្វើឲ្យតំបន់នេះកាន់តែមានភាពទាក់ទាញមួយកម្រិតទៀត។ ការរីកចម្រើននេះ ត្រូវបានវាយតម្លៃថា អាចបណ្តាលមកពីប៉ែកខាងជើងនៅមានដីធំៗទំនេរច្រើន គួបផ្សំការផ្លាស់ប្តូរទីតាំងក្រសួង និងស្ថាប័នរដ្ឋមួយចំនួននៅប៉ែកខាងជើងនៅមួយរយៈចុងក្រោយ។
ទិដ្ឋភាពទីក្រុងភ្នំពេញ
ដោយ

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកំពុងស្ថាបនាផ្លូវពីរខ្សែភ្ជាប់ពីតំបន់ជ្រោងចង្វារឆ្ពោះទៅពហុកីឡដ្ឋានមរតកតេជោ ដែលនឺងជួយជំរុញតម្លៃអចលនទ្រព្យនៅភាគខាងជើង កាន់តែមានទីផ្សារមួយកម្រិតទៀត។

ក្រុមហ៊ុនអភិវឌ្ឍន៍អគារពាណិជ្ជកម្ម ខុនដូ ផ្សារទំនើប និងអគារលំនៅឋានរបស់អ្នកជំនួញគ្រាក់ៗនៅកម្ពុជាមួយចំនួន បានហាក់ងាកបាញ់ឆ្ពោះអភិវឌ្ឍន៍ប៉ែកខាងជើងរាជធានីភ្នំពេញកាន់តែច្រើនឡើង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យតំបន់នោះមានការផ្លាស់ប្តូរមុខមាត់គួរឲ្យកត់សម្គាល់ ជាមួយនឹងការភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធកាន់តែខ្វាត់ខ្វែង ភ្ជាប់ពីតំបន់ជ្រោយចង្វារទៅដល់តំបន់ព្រែកតាសេកដែលគេស្គាល់ថាតំបន់ទីក្រុងរណបអ្នកឧកញ៉ា លី យ៉ុងផាត់

តំបន់នេះ ចាប់ផ្ដើមលេចត្រដែតសក្ដានុពលរបស់ខ្លួនកាន់តែខ្លាំង គឺនៅក្រោយ ពហុកីឡដ្ឋានជាតិមរតកតេជោដែលជាទីតាំងសម្រាប់ប្រារព្ធការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានសាងសង់ឡើងនៅទីនោះ អមជាមួយគម្រោងភូមិកីឡដ្ឋានវើលដ៍ប្រ៊ីដដ៏ធំស្កឹមស្កៃរបស់អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវើលដ៍ប្រ៊ីដគ្រុបនៅក្បែរនោះផងដែរ។ គម្រោងភូមិកីឡដ្ឋានវើលដ៍ប្រ៊ីដ មានផ្ដុំទៅដោយអគារពាណិជ្ជកម្ម ផ្សារទំនើប អគារលំនៅឋាន និងខុនដូនេះ បច្ចុប្បន្នបានគម្រោងនេះ កំពុងបន្តការសាងសង់យ៉ាងសស្រាក់សស្រាំ ដែលគម្រោងបញ្ចប់នៅឆ្នាំក្រោយនេះ។

លោក ងួន ឆាយលាង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Pointer យល់ឃើញថា តាមរយៈគម្រោងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ចេញពីតំបន់ជ្រោយចង្វារទៅតំបន់ពហុកីឡដ្ឋានមរតកតេជោនេះ វានឹងជួយជំរុញឲ្យតម្លៃអចលនទ្រព្យនៅជាប់ផ្លូវនោះឡើងថ្លៃមួយកម្រិត ក៏ដូចជាជួយជំរុញកំណើនវិនិយោគនៅតំបន់នោះផងដែរ។ បន្ថែមលើនេះ វាក៏ជាផ្នែកមួយជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅតំបន់នោះដែរ។ តែយ៉ាងណា សម្រាប់អ្នកជំនាញរូបនេះ កាលណាអចលនទ្រព្យមានតម្លៃខ្ពស់ វាអាចធ្វើឲ្យមានការលំបាកដល់អភិវឌ្ឍគម្រោងលំនៅឋាន និងអគារពាណិជ្ជកម្មផ្សេងៗ។

ជាមួយគ្នានេះ លោកស្រី អាន ធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ PropNex បានគូសបញ្ជាក់ថា ភាពរីកចម្រើនទីកុ្រងភ្នំពេញទាំងមូល បានរុញច្រានឲ្យមានការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ក្នុងតំបន់នៅជុំវិញរាជធានីភ្នំពេញ។ ប៉ុន្តែក្នុងចំណោមប៉ែកទាំងបួន លោកស្រី មើលឃើញថា ប៉ែកខាងជើងហាក់មានការរីកចម្រើនមុខគេលើការអភិវឌ្ឍលំនៅឋានកម្រិតមធ្យម ដែលកត្តានេះបានជួយទាក់ទាញឲ្យមានការអភិវឌ្ឍន៍លើអគារពាណិជ្ជកម្មនិងលំនៅឋានតម្លៃខ្ពស់ជាបន្តបន្ទាប់នៅ៤ទៅ៥ឆ្នាំចុងក្រោយនេះ។

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យធ្លាប់បានលើកឡើងកាលពីពេលកន្លងមកថា កត្តាដែលធ្វើឲ្យតំបន់ប៉ែកខាងជើងរាជធានីភ្នំពេញមានការទាក់ទាញខ្លាំងសម្រាប់អ្នកវិនិយោគ គឺដោយសារតំបន់នោះមានដីធំៗទំនេរច្រើន ដែលអំណោយផលដល់ការអភិវឌ្ឍអគារពាណិជ្ជកម្ម ខុនដូ ផ្សារទំនើប និងអគារលំនៅឋាន។ មួយវិញទៀត គោលនយោបាយផ្លាស់ប្តូរទីតាំងក្រសួង ស្ថាប័នរដ្ឋទៅភាគខាងជើងនៅមួយរយៈចុងក្រោយរបស់រាជរដ្ឋាភិបាល ក៏ជាមូលហេតុមួយផងដែរ៕




អត្ថបទបន្ទាប់


មីយ៉ាន់ម៉ារកចំណូលបាន ៨០០លានដុល្លារពីការនាំចេញឧស្ម័នទៅទីផ្សារចិន និងថៃនៅ៤ខែចុងក្រោយនេះ

ព័ត៌មាន
របបយោធាមីយ៉ាន់ម៉ា រកបានប្រាក់ចំណូលដល់ទៅ ៨០០លានដុល្លារអាមេរិកពីការនាំចេញឧស្ម័នទៅកាន់ប្រទេសចិន និងថៃ នៅចន្លោះខែមេសា ដល់ខែកក្កដាឆ្នាំ២…

តៃវ៉ាន់គ្រោងបង្កើនការចំណាយលើវិស័យការពារជាតិជិត១៤%នៅឆ្នាំក្រោយ ចំពេលស្ថានភាពតានតឹងជាមួយចិនកើនខ្លាំងមិនធ្លាប់មាន

ព័ត៌មាន
តៃវ៉ាន់នៅថ្ងៃទី ២៥ ខែសីហានេះ បានស្នើសុំការចំណាយលើវិស័យការពារជាតិចំនួន ១៩ ពាន់លានដុល្លារសម្រាប់ឆ្នាំក្រោយ ដែលជាការកើនឡើងដល់តួលេខពីរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ