ឱកាស​ថវិកា​ជំនួយ ពី KE

កម្មវិធីថវិកាជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ (EMDG)


សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាអង្គភាពចំណុះក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅបន្ដទទួលពាក្យសម្រាប់កម្មវិធីថវិកាជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ (EMDG) សម្រាប់សហគ្រាសធុនតូច និងមធ្យមរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។
ដោយ
កម្មវិធីថវិកាជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ (EMDG)

កម្មវិធីនេះត្រូវបានផ្តល់មូលនិធិដោយ សហគ្រិនខ្មែរ (Khmer Enterprise) និងសហការរៀបចំ និងគ្រប់គ្រងដោយក្រុមហ៊ុនអ៊ីមើជីងម៉ាឃីតខនសាល់ធីង (EMC)។

កម្មវិធីនេះមានគោលបំណងផ្ដល់ថវិកាជំនួយដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីបង្កើនសក្តានុពលនាំចេញដោយកាត់បន្ថយការចំណាយលើការលើកកម្ពស់ និងការអភិវឌ្ឍទីផ្សារនាំចេញ។

ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារបរទេស កម្មវិធីនេះនឹងកាត់បន្ថយបន្ទុករបស់សហគ្រាសធុនតូច និងមធ្យមទៅលើចំណាយធំៗមួយចំនួនក្នុងការផ្សព្វផ្សាយផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ និងកាត់បន្ថយសម្ពាធលើការចំណាយរបស់ សហគ្រាសធុនតូច និងមធ្យម ដែលរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩។

ដើម្បីអភិវឌ្ឍន៍ទីផ្សារនាំចេញ សហគ្រាសធុនតូច និងមធ្យមត្រូវប្រឈមមុខនឹងការចំណាយជាច្រើន។ ចំណាយទាំងនោះរួមមានដូចជា ការចំណាយទៅលើការធ្វើដំណើរទៅរកអតិថិជន និងចូលរួមព្រឹត្តិការណ៍នៅក្រៅស្រុក ការកែច្នៃផលិតផលសម្របតាមអតិថិជននៅក្រៅស្រុក ការផ្សព្វផ្សាយលើសកម្មភាពផ្សេងៗ ការជួលអ្នកប្រឹក្សាផ្តល់យោបល់ទៅលើផ្នែកអាជីវកម្ម ច្បាប់ និងពន្ធផ្សេងៗដែលជាតម្រូវការចាំបាច់ក្នុងការនាំចេញទៅកាន់ទីផ្សារមួយចំនួន និងការចំណាយផ្សេងទៀតដែលទាក់ទងនឹងគុណភាព និងវិញ្ញាបនប័ត្រស្តង់ដារអន្តរជាតិ។

កម្មវិធីថវិកាជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ (EMDG) នេះនឹងផ្តល់សំណង ៥០% ទៅលើការចំណាយសរុបរបស់សហគ្រាសធុនតូច និងមធ្យមដែលចូលក្នុងលក្ខខណ្ឌតិកៈរបស់កម្មវិធី គិតចាប់ពីខែមករា ឆ្នាំ២០១៩។ កម្មវិធីនេះផ្តោតជាពិសេសលើសហគ្រាសធុនតូច និងមធ្យម ដែលធ្លាប់បាននាំចេញទៅកាន់ទីផ្សារបរទេសហើយ ក៏ដូចជាលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យមដែលមានបំណងធ្វើការវិនិយោគលើសកម្មភាពអភិវឌ្ឍទីផ្សារនាំចេញថ្មី ឬ ជំរុញបន្ថែមលើទីផ្សារដែលមានស្រាប់ផងដែរ។

ស្របពេលដែលកម្មវិធីនេះលើកទឹកចិត្តឱ្យសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិកម្ម វិស័យកែច្នៃទិន្នផលកសិកម្ម និងវិស័យផលិតកម្មឱ្យធ្វើការដាក់ពាក្យ សហគ្រិនខ្មែរ (KE) ក៏បើកទូលាយឱ្យសហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យផ្សេងៗដែលមានចំណាយចូលក្នុងលក្ខន្តិកៈរបស់កម្មវិធីឲ្យធ្វើការដាក់ពាក្យផងដែរ។ សម្រាប់ព័ត៌មានបន្ថែម និងរបៀបនៃការដាក់ពាក្យទៅកម្មវិធី សូមចុចលើនេះ ។ ដាក់ពាក្យមកឥឡូវនេះតាមរយៈ៖ https://bit.ly/3N48zXg




អត្ថបទបន្ទាប់


ថៃនឹងអនុញ្ញាតឱ្យពលរដ្ឋដាំដើមកញ្ឆាចំនួន១ លានដើម សម្រាប់ធ្វើជាឱសថ

ព័ត៌មាន
ប្រទេសថៃគ្រោងនឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋរបស់ខ្លួនដាំដើមកញ្ឆា (cannabis) ចំនួន ១ លានដើម នៅក្នុងពេលឆាប់ៗនេះ សម្រាប់ផលិតធ្វើជាឱសថ ដើម្បីព្យាបា…

បុរី ប៉េង ហួត អភិវឌ្ឍគម្រោងដ៏មានសក្តានុពល ដែល​កំពុង​បង្អួត​ខ្លួន​នៅ​តំបន់​ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

ព័ត៌មាន
មហាវិថីសម្តេចតេជោ ដែលតែងនិយមហៅថាផ្លូវ60ម៉ែត្រ ត្រូវបានគេចាត់ទុកថា ជាតំបន់គ្រាប់ពេជ្រ នាភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលកំពុងទទួលបានកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ