ការនាំចេញរបស់កម្ពុជាទៅថៃ

ការនាំចេញរបស់កម្ពុជាទៅថៃធ្លាក់ចុះ ៣៧% នៅ៥ខែឆ្នាំនេះ កត្តាចម្បងគឺដោយសារកូវីដ-១៩


ស្ថានភាពដោះដូរទំនិញរវាងកម្ពុជា និង ថៃនៅរយៈពេល៥ខែដំបូងនៅឆ្នាំ២០២១នេះ ហាក់មិនទាន់មានភាពល្អប្រសើរនៅឡើយទេ។ ជាក់ស្ដែង ទឹកប្រាក់នៃការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងថៃ និង កម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់សរុបជាង ៣ពាន់៣រយលានដុល្លារ ធ្លាក់ចុះ៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅថៃបានធ្លាក់ចុះដល់ទៅ ៣៧% ប៉ុន្ដែ ការនាំចូលពីថៃមកវិញមានការកើនឡើង៣%ទៅវិញ។ នេះបើតាមរបាយការណ៍ពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។
ការនាំចេញទំនិញរបស់កម្ពុជា
ដោយ

មន្ត្រី​នាំពាក្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​អះអាង​ថា ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ថៃ​មានការ​ដាំ​ក្បាល​ចុះ​ខ្លាំង​នេះ  ហេតុផល​ចម្បង​គឺ​ដោយសារ​ការ​រា​ត្បា​ត​កូ​វី​ដ​-១៩ ដែល​បង្ក​ឲ្យ​មានការ​រឹត​បន្តឹង​វិធានការ​ការពារ នៅ​តាម​ព្រំដែន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​ចេញចូល​រវាង​ប្រទេស​ទាំង​ពីរ​។

បើ​តាម​របាយការណ៍​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ ដែល​បាន​ផ្តល់​ឲ្យ ខេ​ម​បូ​ណូ​មី​ស បាន​បង្ហាញ​ថា នៅ​រយៈពេល​៥​ខែ​ក្នុង​ឆ្នាំ​២០២១ ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ថៃ សម្រេច​បាន​ត្រឹមតែ​៤៦០​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ ធ្លាក់​ចុះ​៣៧% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២០ ដែល​មាន​តម្លៃ​រហូត​ដល់​៧២៥​លាន​ដុល្លារ​។ ប៉ុន្តែ​ការ​នាំ​ចូល​ទំនិញ​ពី​ថៃ​មក​កម្ពុជា​រក្សា​បាន​កំណើន​៣% ដែល​មាន​ទំហំ​ទឹកប្រាក់​ជិត​៣​ពាន់​ដុល្លារ​អា​មេ​រិ​ក​។

ជុំវិញ​ទៅ​នឹង​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ថៃ​មានការ​ធ្លាក់​ចុះ​នេះ ត្រូវ​បាន​ឯកឧត្តម ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា គឺ​អាច​បណ្តាល​មក​ពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ខេត្ត​តាម​ប​ណ្តោ​ព្រំដែន​កម្ពុជា​-​ថៃ ដែល​ធ្វើ​ឲ្យ​មានការ​រឹត​បន្តឹង​លើ​ការ​ដឹក​ជញ្ជូន​ទំនិញ​រវាង​ប្រទេស​ទាំង​ពីរ​។ អ្នកនាំពាក្យ​ឆ្លាស់​វេន​របស់​ក្រសួងពាណិជ្ជកម្ម​រូប​នេះ​អះអាង​ទៀត​ថា ការ​ធ្លាក់​ចេះ​នេះ​មិនមែន​មក​ពី​កត្តា​តម្រូវការ​ប្រើប្រាស់​របស់​ពលរដ្ឋ​ថយ​ចុះ​នោះ​ទេ​។ 

ទោះបី​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​នៅ​៥​ខែ​មានការ​ធ្លាក់​ចុះ​ក៏​ពិតមែន ប៉ុន្តែ​យើង​សង្កេត​ចរន្ត​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​ថៃ​នៅ​មួយ​រយៈ​ចុង​ក្រោយ ហាក់​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​ជា​បណ្តើរ​ៗ​ហើយ​។ ជាក់ស្តែង​បើ​យើង​មើលទៅ​លើ​ការ​នាំ​ចេញ​របស់​កម្ពុជា​នៅ​ក្នុង​ខែឧសភា មាន​តម្លៃ​៣៨​លាន​ដុល្លារ កើនឡើង​៥២% ខណៈ​ការ​នាំ​ចូល​ពី​ថៃ​កើនឡើង​៤៩% មាន​តម្លៃ​៦១៤​លាន​ដុល្លារ​។

របាយការណ៍​ពី​ការ​ដោះ​ដូរស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​បង្ហាញ​ថា ការ​ដោះ​ដូរ​ទំនិញ​រវាង​កម្ពុជា​ថៃ នៅ​៥​ខែ​ក្នុង​ឆ្នាំ​២០២១ មាន​ទំហំ​ទឹកប្រាក់​សរុប​មាន​ជាង​៣​ពាន់​៣​ថ​រយ​លាន​ដុល្លារ ធ្លាក់​ចុះ​៥% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២០​។

កន្លង​មក​រាជរដ្ឋាភិបាល​កម្ពុជា និង​ថៃ​ធ្លាប់​បាន​ប្តេជ្ញា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​បាន​ដល់​១៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ ប៉ុន្ដែ មក​ទល់​ពេល​នេះ គោលដៅ​នេះ​នៅ​មិន​ទាន់​សម្រេច​បាន​នៅឡើយ​ទេ ខណៈ​ដែល​កាលពី​ឆ្នាំ​២០២០ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​សម្រេច​បាន​ជាង​៧​ពាន់​លាន​ដុល្លារ ធ្លាក់​ចុះ​២៣% ធៀប​នឹង​ឆ្នាំ​២០១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវិស័យកាត់ដេរកម្ពុជាអាចនឹងធូរស្បើយឡើងវិញដែរឬទេនៅ ដំណាច់ឆ្នាំ២០២១នេះ?

ព័ត៌មាន
វិស័យវាយនភណ្ឌកាត់ដេរ របស់កម្ពុជាស្ថិតក្នុងចំណោមវិស័យដែលរងផលប៉ះពាល់ខ្លាំងជាងគេនៅអំឡុងពេលកូវីដ-១៩នេះ។ ការឆ្លងរីករាលដាលកូវីដ-១៩នៅក្នុង…

អេស៊ីលីដា ស៊ីឃ្យួរីធី ភីអិលស៊ី ជាប់ជ័យលាភីឈ្មួញជើងសារឆ្នើម៧ត្រីមាសជាប់គ្នា

ព័ត៌មាន
ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី ៨ខែ កក្កដាឆ្នាំ២០២១ បានបង្ហាញឈ្មោះក្រុមហ៊ុនដែលជាម្ចាស់ជ័យលាភីឈ្មួញជើងសារឆ្នើមសម្រាប់ត្រីមាសទី២ ឆ្នាំ២០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ