Facebook

Facebook គំរាមដកខ្លួនចេញពីអឺរ៉ុប ប្រសិនបើអឺរ៉ុបមិនអនុញ្ញាតឲ្យខ្លួនរក្សាទុកទិន្នន័យអ្នកប្រើប្រាស់


ក្រុមហ៊ុនមេរបស់ Facebook គឺក្រុមហ៊ុន Meta បានព្រមានក្នុងសប្តាហ៍នេះថា ខ្លួនអាចបិទប្រតិបត្តិការ Facebook និង Instagram នៅអឺរ៉ុប ប្រសិនបើមិនត្រូវបានអនុញ្ញាតឱ្យរក្សាទុកទិន្នន័យនៅលើអ្នកប្រើប្រាស់អឺរ៉ុបនៅសហរដ្ឋអាមេរិក។
លោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រមាន​នេះ សមាជិក​សភា​ភា​អឺរ៉ុប​បាន​លើក​ឡើង​វិញ​ថា វា​គ្រាន់តែ​ជា​ការ​បើក​បញ្ឆោត​របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​តែ​ប៉ុណ្ណោះ ខណៈ​មន្ត្រីជាន់ខ្ពស់​ប្រទេស​បារាំង​វិញ​និយាយ​ថា ជីវិត​ដែល​គ្មាន​ហ្វេ​ស​ប៊ុ​ក គឺជា​ជីវិត​ដែល​ប្រសើរ​ជាង​មាន​ហ្វេ​ស​ប៊ុ​ក​ទៅ​ទៀត​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

ក្រុមហ៊ុន  Meta ដែល​ជា​ក្រុមហ៊ុនមេ​របស់​ហ្វេ​ស​ប៊ុ​ក​ថ្មី​ៗ​នេះ បាន​ភ្ញើ​លិខិត​មួយ​ទៅ​កាន់​គណៈកម្មការ​ផ្សារ​ភាគ​មូល​ប​ត្រ​អា​មេ​រិ​កថា ក្រុមហ៊ុន​មិន​ចង់​ដំណើរការ​ប្រតិបត្តិការ​ហ្វេ​ស​ប៊ុ​ក និង Instagram នៅ​ក្នុង​សហភាព​អឺរ៉ុប​តទៅ​ទៀត​ទេ ប្រសិនបើ​សមាជិក​សភា​អឺរ៉ុប មិន​ព្រម​ស្វែងរក​ដំណោះស្រាយ ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាច​ផ្លាស់​ប្ដូរ​ទីតាំង​ផ្ទុក​ទិន្នន័យ​អ្នក​ប្រើប្រាស់​ចេញពី​អឺរ៉ុប មក​កាន់​អា​មេ​រិ​ក​។

ជា​ការ​ឆ្លើយ​តប នឹង​ការ​លើក​ឡើង​នេះ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​បារាំង លោក Bruno Le Maire បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​ប្រាកដ​ចិត្ត​ណាស់ គឺថា​ជីវិត​រស់នៅ​របស់​មនុស្ស​នឹង​កាន់តែ​ល្អ​ប្រសើរ បើ​គ្មាន Facebook​។

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​អា​ល្លឺ​ម៉​ង់ លោក Robert Habeck ឯណោះ​វិញ ក៏​ហាក់​យល់​ស្រប​នឹង​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​បារាំង​ដែរ ដោយ​លោក​បាន​លើក​ឡើង​ថា បន្ទាប់​ពី​គណនី​របស់​លោក​ត្រូវ​បាន​គេ Hack លោក​លែង​ប្រើ​ហ្វេ​ស​ប៊ុ​ក និង Twitter អស់​រយៈពេល​៤​ឆ្នាំ​មក​ហើយ ហើយ​ជីវិត​ដែល​គ្មាន​ហ្វេ​ស​ប៊ុ​ក និង Twitter គឺ​អស្ចារ្យ​ណាស់​។

ក្រោយ​ពេល​មាន​ប្រតិបត្តិ​ក​ខ្លាំង​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​អឺរ៉ុប ក្រុមហ៊ុន Meta របស់​ហ្វេ​ស​ប៊ុ​ក បែរជា​មក​និយាយ​បែប​ទន់ភ្លន់​វិញ​ថា ក្រុមហ៊ុន​មិន​មាន​បំណង ឬ​ផែនការ​ក្នុង​ការ​ដកខ្លួន​ចេញពី​អឺរ៉ុប​ទេ ប៉ុន្ដែ អ្វី​ដែល​ជា​ការ​ពិត​នោះ គឺ​ក្រុមហ៊ុន រួម​ទាំង អាជីវកម្ម​របស់​ខ្លួន​ជា​ច្រើន​ទៀត ត្រូវការ​បញ្ជូន​ទិន្នន័យ​អ្នក​ប្រើប្រាស់​ពី​អឺរ៉ុប​ទៅ​អា​មេ​រិ​ក ដែល​វា​ស្រប​ទៅ​នឹង​ប្រតិបត្តិ​ការណ៍​សេវាកម្ម​ជាស​កល​។

ទោះជា​យ៉ាងណា​ក៏​ដោយ ច្បាប់​ការពារ​ទិន្នន័យ​ថ្មី​នៅ​ក្នុង​សហភាព​អឺរ៉ុប តម្រូវ​ឱ្យ​ក្រុមហ៊ុន​ទាំងអស់​រួម​ទាំង​ក្រុមហ៊ុន Meta ដំណើរការ​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​អឺរ៉ុប​នៅ​ក្នុង​តែ​ទ្វីបអឺរ៉ុប​ប៉ុណ្ណោះ​។

គួរ​បញ្ចា​ក់ថា កាលពី​ពេល​មុន Meta កំពុង​ដំណើរការ​ក្នុង​ក្របខ័ណ្ឌ​មួយ​ហៅ​ថា Privacy Shield ដែល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​នេះ​ផ្លាស់​ប្ដូរ​ទិន្នន័យ​អ្នក​ប្រើប្រាស់​ស្ដុក​ទុក​នៅ​អា​មេ​រិ​ក​។ ប៉ុន្តែ​ក្រប​ខណ្ឌ​នេះ​ត្រូវ​បាន​រារាំង​ដោយ​តុលាការ​យុត្តិធម៌​អឺរ៉ុប​ក្នុង​ខែកក្កដា​ឆ្នាំ ២០២០ ដោយ​ចៅក្រម​បាន​អះអាង​ថា កិច្ចព្រមព្រៀង​នេះ​បាន​រំលោភ​លើ​ច្បាប់​ការពារ​ទិន្នន័យ​ថ្មី​របស់​អឺរ៉ុប​៕

អត្ថបទ វ៉ា​ន់ ស្រី​រ័​ត្ន 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលបន្តលើកលែងការយកពន្ធ៦ខែទៀត លើអាជីវកម្មទេសចរណ៍ក្នុងរាជធានី-ខេត្តមួយចំនួន

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានបន្តលើកលែងការយកពន្ធដល់អាជីវកម្មក្នុងវិស័យទេសចរណ៍សម្រាប់ឆមាសទី១ ឆ្នាំ២០២២ ដោយសារវិស័យនេះ ជាវិស័យស្នូលមួយក្នុងកា…

ការរៀបចំពិធីជួបជុំនានានៅរាជធានីភ្នំពេញត្រូវបានរឹតបន្ដឹងឡើងវិញ ក្រោយអូមីក្រុងឆ្លងរីករាលដាលកាន់តែច្រើននៅប៉ុន្មានថ្ងៃចុងក្រោយនេះ

ព័ត៌មាន
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២ បានចេញសេចក្តីណែនាំក្នុងការអនុវត្តវិធានការសុខាភិបាលឲ្យបានត្រឹមត្រូវចំពោះទីតាំងដែល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ