ក្រុមហ៊ុនបច្ចេកវិទ្យា Meta

ក្រុមហ៊ុនបច្ចេកវិទ្យា Meta របស់ហ្វេសប៊ុកបានបង្ហាញពីការធ្លាក់ចុះប្រាក់ចំណូលមិនធ្លាប់មានជាលើកដំបូង


ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook បានរាយការណ៍កាលពីថ្ងៃពុធថា ប្រាក់ចំណូលប្រចាំត្រីមាសទីមួយរបស់ខ្លួនបានធ្លាក់ចុះ ហើយប្រាក់ចំណេញក៏ធ្លាក់ចុះផងដែរ ខណៈដែលអំណាចប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះកំពុងប្រយុទ្ធប្រឆាំងនឹងសេដ្ឋកិច្ចដ៏ច្របូកច្របល់ និងការប្រកួតប្រជែងចេះតែកើនឡើងកាន់តែខ្លាំងជាមួយនឹងនៃកម្មវិធីកម្សាន្តតាមអនឡាញ TikTok របស់ប្រទេសចិនបច្ចុប្បន្ននេះ។
ក្រុមហ៊ុន Meta
ដោយ

ក្រុម​ហ៊ុន​ មេតា (Meta) ដែលជាក្រុមហ៊ុន​មេរបស់ហ្វេសប៊ុក មាន​ការ​រីក​ចម្រើន​​ជាបន្តបន្ទាប់ដែលមើលទៅហាក់ដូចជាគ្មានទីបញ្ចប់​នោះ​ទេ ​ប៉ុន្តែ​អ្វីៗ​ហាក់​មាន​ការ​ប្រែ​ប្រួលសម្រាប់​ក្រុម​ហ៊ុន​នេះ​​ បន្ទាប់ពីប្រាក់ចំណូលរបស់​ក្រុម​ហ៊ុន​នេះ​​បាន​ធ្លាក់​ចុះ ​​និងការរាយការណ៍កាលពីដើមឆ្នាំនេះ​​ពី​ការថយចុះជាលើកដំបូង​នូវ​អ្នកប្រើប្រាស់ប្រចាំថ្ងៃនៃ​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​យក្ស​របស់អាមេរិក​មួយនេះ។

បន្ទាប់ពីក្រុមហ៊ុនមេតា​បាន​រាយការណ៍​ពីការធ្លាក់ចុះប្រាក់ចំណេញ ​៣៦% ​មកនៅ​ត្រឹម ៦ពាន់៧រយលានដុល្លារ​នោះ​ នាយកប្រតិបត្តិលោក Mark Zuckerberg បានប្រាប់អ្នកវិភាគថា ​នេះគឺជារយៈ​ពេល​មួយ​ដែលទាមទារឱ្យប្រឹង​ប្រែង​ថែម​​ទៀត​ ហើយលោក​រំពឹងថា ​ក្រុមហ៊ុន​​នឹងសម្រេច​បានកិច្ចការកាន់​តែច្រើន ជាមួយការប្រើប្រាស់​ធនធាន​តិចជាងមុន​នេះ​​។

ក្រុម​ហ៊ុន Meta ក៏បាននិយាយដែរថា ប្រាក់ចំណូលនៅក្នុងត្រីមាស​ដែលទើបបិទបញ្ចប់ថ្មីៗនេះបានធ្លាក់​ចុះ​១​ភាគរយ​ គឺមានមកនៅត្រឹម ជិត​២៩ពាន់លានដុល្លារ ​​ដែលជាការ​ធ្លាក់​ចុះ​លើក​ដំបូង​របស់ខ្លួន​ចាប់តាំងពីក្រុមហ៊ុន​ដែលគេស្គាល់ថា​ជា​ក្រុម​ហ៊ុន​ Facebook នេះ​បានបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈក្នុងឆ្នាំ ២០១២មក។​

ក្រុមអ្នកវិភាគបាននិយាយថា ការធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ​ នៃប្រាក់ចំណូលប្រចាំត្រីមាស​នេះ​បាន​​បង្ហាញពីកម្រិត​​ដែលអាជីវកម្មរបស់​ក្រុម​ហ៊ុន​ Meta ​បានធ្លាក់​ចុះយ៉ាង​ឆាប់រហ័ស​​។ ប្រសិនបើពួកគេ​អាចហៅការ​ធ្លាក់​ចុះ​នេះ​​ជា​ដំណឹង​ល្អ​មែន​នោះ​ គឺ​ថា​ក្រុម​ហ៊ុន​​ជា​ដៃ​គូប្រកួតប្រជែង​ជា​មួយ​ក្រុម​ហ៊ុន​ Meta ក្នុងការផ្សាយពាណិជ្ជកម្ម​តាមប្រព័ន្ធឌីជីថល​ក៏កំពុងតែ​ជួបប្រទះនឹងការធ្លាក់ចុះដូច​គ្នា​នេះ​ដែរ។

ទោះជាយ៉ាងណា ក្រុម​ហ៊ុន​ Meta ​បានរាយការណ៍ពីការកើនឡើង​នៃអ្នកប្រើប្រាស់​ Facebook​ ប្រចាំថ្ងៃរហូត​ដល់ ជិត​២​ពាន់លាននាក់​ ​ដែលផ្ទុយ​ទៅ​នឹង​ការព្យាករណ៍របស់អ្នកវិភាគ​ ដែលថាហ្វេសប៊ុក​អាចនឹង​មានការ​​ធ្លាក់ចុះចំនួន​អ្នក​ប្រើ​ប្រាស់​ ប៉ុន្តែក្រុម​ហ៊ុន​នេះ​បានកត់សម្គាល់​ថា អ្នកប្រើប្រាស់ប្រចាំ​ខែបាន​ធ្លាក់ចុះប្រហែល ២ លាននាក់ ដោយមានមកនៅត្រឹម​ប្រហែល​ជិត៣ពាន់លាន​នាក់​ប៉ុណ្ណោះ។

ក្រុម​ហ៊ុន​មេតាក៏បានប្រឈមមុខនឹងការត្រួតពិនិត្យយ៉ាងខ្ជាប់ខ្ជួនពីសមាជិកសភា និងក្រុម​និយត​ករ​មិន​ត្រឹម​តែ​ទៅ​លើចំណុច​ខ្លាំង​ដ៏​អស្ចារ្យ​របស់ក្រុម​ហ៊ុន​នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយ​សង្គម​​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទៅ​លើ​ផល​ប៉ះពាល់​ដល់សុខភាពរបស់អ្នកប្រើប្រាស់ផងដែរ។៕

អត្ថបទ៖ សុខ ជា​




អត្ថបទបន្ទាប់


បុរសខ្លាំងកូរ៉េខាងជើងថា បានត្រៀមអាវុធនុយក្លេអ៊ែរួចស្រេចហើយ ករណីបើមានផ្ទុះង្គ្រាមនុយក្លេអ៊ែរជាមួយអាមេរិក

ព័ត៌មាន
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំផ្តាច់ការកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់…

IMF ជំរុញឲ្យស្រីលង្កាពិភាក្សារចនាសម្ព័ន្ធបំណុជាមួយចិនឡើងវិញ ខណៈដែលសភាស្រីលង្កាបន្តដាក់ប្រទេសក្នុងគ្រាអាសន្នតទៅទៀត

ព័ត៌មាន
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា ប្រទេសស្រីលង្កាគួរតែចាប់ផ្តើមកិច្ចពិភាក្សាអំពីការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ជាមួយប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ