កូវីដ១៩-ជប៉ុន

តារាងកំប្លែង​ជើងចាស់ដ៏ល្បី​របស់ជប៉ុនស្លាប់​ដោយសារវីរុសកូវីដ១៩


សារព័ត៌មាន ក្យូដូ របស់ជប៉ុន បានផ្សាយថា លោក កិន ស្ហ៊ីមូរ៉ា (Ken Shimura) ជាតារា​កំប្លែង​ជើងចាស់​ល្បីល្បាញ​មួយ​រូប​របស់​ប្រទេស​ជប៉ុន បានស្លាប់​បាត់បង់ជីវិត​ហើយ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០២០នេះ ដោយសារ​វីរុស​កូវីដ១៩។ លោក ស៊្ហីមូរ៉ា មានអាយុ ៧០ឆ្នាំ។
លោក កិន ស៊្ហីមូរ៉ា (Ken Shimura) ជាតារា​កំប្លែង​ជើងចាស់​របស់​ជប៉ុន បានស្លាប់​ដោយសារ​កូវីដ១៩ នាថ្ងៃទី៣០ មីនា ២០២០។ រូបភាព​ឯកសារ Nikkei Asian Review
ដោយ

កាលពីសប្ដាហ៍មុន លោក ស៊្ហីមូរ៉ា ត្រូវបានប្រកាសថា ជា​ឥស្សរជន​ក្នុង​វិស័យ​កម្សាន្ត​ដំបូង​គេ​ហើយ ដែល​ឆ្លង​វីរុស​កូវីដ១៩។ ក្រុមហ៊ុន​របស់​លោក បានប្រកាស​ជាផ្លូវការ នៅថ្ងៃចន្ទនេះ ថា លោក ស៊្ហីមូរ៉ា ស្លាប់ដោយសារ​ជំងឺដែលគេ​ស្គាត់ថា ជា កូវីដ១៩។

តារាកំប្លែង​ជើងចាស់រូបនេះ បានត្រូវគេបញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ កាលពីថ្ងៃទី២០ មីនា បន្ទាប់​មាន​អាការៈ​ក្ដៅខ្លួន ហើយ​ក្រោយមក នៅថ្ងៃទី២៣ មីនា លោក​ត្រូវ​គេធ្វើ​តេស្ត​រកឃើញថា វិជ្ជមាន​វីរុស​កូវីដ១៩ និង​បាន​ក្លាយ​ជា​តារា​ក្នុង​វិស័យ​កម្សាន្ត​ដំបូង​គេ​បង្អស់​ហើយ ដែលឆ្លងវីរុស​កាច​សាហាវនេះ។ 

តំណាង​ក្រុមហ៊ុន​របស់​លោក ស៊្ហីមូរ៉ា បាន​និយាយថា​ "ខ្ញុំគិតថា គាត់​មិន​នឹក​ស្រមៃដល់សោះ ថា ខ្លួន​គាត់​នឹងស្លាប់​ដោយ​បែបនេះ។ គាត់តែងតែខំប្រឹងធ្វើការ ដោយស្មារតី​ហ្មត់ចត់​នឹង​បេសកកម្ម​ក្នុង​ការ​ធ្វើ​ឲ្យ​ទស្សនិកជន​ផ្ទុះ​សំណើច"។

ដំណឹងមរណភាពរបស់តារាកំប្លែង​ដ៏ល្បីរបស់ជប៉ុនរូបនេះ ក៏ត្រូវបាន​សារព័ត៌មានធំៗជាច្រើន នៅទូទាំង​ពិភព​លោក ចុះផ្សាយ​ផង​ដែរ៕




អត្ថបទបន្ទាប់


កម្ពុជាសម្រេចអនុម័តគម្រោងវិនិយោគផលិតម៉ាស​ ខណៈទីផ្សារម៉ាស​កំពុង​កើនឡើងខ្លាំង

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចអនុម័តយល់ព្រមលើគម្រោងវិនិយោគបង្កើតរោងចក្រផលិតកាបូប និងម៉ាសគ្រប់ប្រភេទឲ្យក្រុមហ៊ុន HK BURLTEX MANUFACTO…

ករណីឆ្លងកូវីដ១៩ នៅខេត្តសៀមរាបកើនឡើង០២ករណីទៀត សរុប១០៩ករណីហើយ!

ព័ត៌មាន
ព្រឹកថ្ងៃទី៣១ មីនានេះ ក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងថ្មី០២ ករណីទៀតហើយ នៅខេត្តសៀមរាប ដែលដែលរហូតមកទល់នឹងពេលនេះ នៅខេត្តសៀមរាបមានករណីឆ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ