ការបោះឆ្នោត​ប្រធានាធិបតី​នៅសហរដ្ឋ​អាមេរិក

ទីបំផុត លោក ត្រាំ ទទួលស្គាល់ជាសាធារណៈ​ហើយ ថាលោក បៃដិន បាន​ឈ្នះ​ការបោះឆ្នោត


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​សារភាព​ជា​សាធារណៈ​ជាលើកដំបូង ថា លោក ចូ បៃដិន បាន​ឈ្នះ​ការបោះឆ្នោត ដែល​ការសារភាពនេះ​ធ្វើឡើង​ជាង ៧​ថ្ងៃ បន្ទាប់ពី​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ រួមទាំង​ទូរទស្សន៍ NBC News បាន​ប្រកាស​ពី​ជ័យ​ជំនះរបស់​លោក បៃដិន ។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់ CNBC ។
ទីបំផុត លោក ដូណាល់ ត្រាំ ត្រូវបាន​រាយការណ៍ថា បាន​ទទួលស្គាល់ជាសាធារណៈ​ហើយ ថាលោក បៃដិន បាន​ឈ្នះ​ការបោះឆ្នោត
ដោយ

ការទទួលស្គាល់​បរាជ័យ​នេះ ធ្វើ​ឡើង​នៅ​លើ​បណ្តាញ​សង្គម Twitter ក្នុង​ការឆ្លើយតប​ទៅនឹង​ការចុះផ្សាយ​មួយ នៅ​លើ​បណ្ដាញ​សង្គម ​របស់ Fox News ។ លោក ត្រាំ បាន​សរសេរ​ថា “គាត់ [បៃដិន] បាន​ឈ្នះ ដោយសារតែ​ការបោះឆ្នោត​ត្រូវ​បាន​គេ​បន្លំ ។” ដែល​ការចោទប្រកាន់នេះ​ត្រូវ​បាន​​ច្រានចោល​ដោយ​មន្រ្តី​បោះឆ្នោត​នៅទូទាំង​ប្រទេស ។

ការទទួលស្គាល់​ជ័យជំនះរបស់លោក បៃដិន ពីសំណាក់​លោក ត្រាំ​ នេះ កើត​ឡើង នៅ​ខណៈ​ដែល​សូម្បី​តែ​លោក​ប្រធានាធិបតី ត្រាំ ខ្លួន​ឯង នៅតែអះអាង​ដោយ​មិន​ពិត​ថា ការបោះឆ្នោត​ត្រូវ​បាន​គេ​បន្លំ​សន្លឹកឆ្នោត ។

អ្នកគាំទ្រ​រាប់ពាន់​នាក់​របស់​លោកប្រធានាធិបតី ត្រាំ ម្សិលមិញនេះ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅទី​ក្រុង​វ៉ាស៊ីនតោន ឌីស៊ី ដើម្បី​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត ។ យ៉ាងហោចណាស់ មនុស្ស ២០​នាក់ ត្រូវបានចាប់​ខ្លួន​បន្ទាប់​​ពីក្រុមគាំទ្រ លោក ត្រាំ បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​អ្នក​តវ៉ា​តបតវិញ ។

រហូត​មក​ដល់​បច្ចុប្បន្ន សន្លឹកឆ្នោត​​​ជាង ៩៧% នៃ​សន្លឹក​ឆ្នោត​សរុប​ដែលបាន​បោះ នៅឆ្នាំ២០២០ ត្រូវ​បាន​គេ​បូកសរុប​រួចហើយ ។ ទូរទស្សន៍ NBC News ព្យាករ​ថា លោក បៃដិន នឹង​ឈ្នះ​បាន​ ៣០៦​សំឡេងឆ្នោត បើប្រៀបធៀបទៅ​នឹង​​ចំនួន​សន្លឹកឆ្នោត​របស់​លោក ត្រាំ ដែល​ឈ្នះបាន ២៣២សំឡេង ។

បេក្ខជន​ប្រធានាធិបតី​ត្រូវការសំឡេង​អង្គ​បោះឆ្នោត​ចំនួន ២៧០ សំឡេង ដើម្បី​ឈ្នះ​ក្នុងការបោះឆ្នោត​តំណែង​ប្រធានាធិបតី​នេះ ។ លោក បៃដិន ក៏​បាន​នាំ​មុខ​លោក ត្រាំ នៅក្នុង​​សំឡេង​ឆ្នោត​ប្រជាជន​ផងដែរ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​លោក ត្រាំ ដល់ទៅ ៥​លានសំឡេង ៕




អត្ថបទបន្ទាប់


បងស្រី​សកម្មជនថៃ​ដែលបាត់​ខ្លួន​ បាន​មកដល់​កម្ពុជាហើយ ដើម្បី​ចូល​បំភ្លឺ​នៅតុលាការ

ព័ត៌មាន
អ្នកស្រី ស៊ីថានុន សាតសាក់ស៊ីត ដែលជា​បងស្រី​របស់​សកម្មជន​ថៃ​ដែលបាត់ខ្លួន​ខណៈ​កំពុងរស់នៅ​ដោយ​ភៀសខ្លួន​នៅក្រៅប្រទេស គឺ លោក វ៉ាន់ឆាឡឺម ស…

តើកម្ពុជា នឹងអាចស្រូបទាញប្រយោជន៍អ្វីខ្លះ ពីកិច្ចព្រមព្រៀងថ្នាក់តំបន់ដ៏ធំ RCEP?

ព័ត៌មាន
មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្មបានអះអាងថា កម្ពុជារំពឹងខ្ពស់ក្នុងការទទួលបានអត្ថប្រយោជន៍​​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មថ្នាក់តំបន់ដ៏ធំជាងគេមួយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ