កាណាដាផ្តល់សច្ចាប័នលើពិធីសាររបស់ងឡង់និងស៊ុយអែតមុនគេ!

ប្រទេសហ្វាំងឡង់ និងស៊ុយអែតចុះហត្ថលេខាលើពិធីសារ ដើម្បីចូលរួមជាសមាជិកណាតូជាផ្លូវការ ខណៈកាណាដាផ្តល់សច្ចាប័នមុនគេ


សម្ព័ន្ធមិត្តទាំង ៣០ ប្រទេសនៃអង្គការណាតូ កាលពីថ្ងៃអង្គារ បានចុះហត្ថលេខាលើពិធីសារផ្ដល់សិទ្ធិចូលជាសមាជិកសម្រាប់ហ្វាំងឡង់ និងស៊ុយអែតជាផ្លូវការហើយ ដើម្បីអនុញ្ញាតឱ្យប្រទេសទាំងពីរចូលរួមសម្ព័ន្ធភាពយោធាដែលមានសមត្ថភាពអាវុធនុយក្លេអ៊ែរ ខណៈដែលប្រទេសកាណាដា បានផ្តល់សច្ចាប័នមុនគេដោយឥតស្ទាក់ស្ទើរសម្រាប់ប្រទេសទាំងពីរភ្លាមៗតែម្ដង ក្នុងចំណោមសមាជិកណាតូទាំង២៩ ប្រទេសផ្សេងទៀត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានធំៗ។
ប្រទេសហ្វាំងឡង់ និងស៊ុយអែតចុះហត្ថលេខាលើពិធីសារ ដើម្បីចូលរួមជាសមាជិកណាតូជាផ្លូវការ ខណៈកាណាដាផ្តល់សច្ចាប័នមុនគេ

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសហ្វាំងឡង់ និងស៊ុយអែតថា «នេះគឺជាពេលវេលាប្រវត្តិសាស្ត្រមួយ» ហើយសម្ព័ន្ធមិត្តនឹងកាន់តែរឹងមាំជាមួយសមាជិកទាំង ៣២ របស់ណាតូ។

គួរបញ្ជាក់ថា ចុះហត្ថលេខាលើពិធីសារនេះមានន័យថា រដ្ឋាភិបាលនៃប្រទេសហ្វាំងឡង់ និងស៊ុយអែត អាចចូលរួមក្នុងកិច្ចប្រជុំនានារបស់អង្គការ NATO និងអាចចូលក្នុងដំណើរការស៊ើបការណ៍សម្ងាត់ផ្សេងទៀតផងដែរ។

ក៏ប៉ុន្តែ វាទំនងជាចំណាយពេលដល់ទៅមួយឆ្នាំឯណោះ ក្នុងការផ្តល់សច្ចាប័ន ដោយសមាជិកណាតូ ២៩ ផ្សេងទៀត ដើម្បីឲ្យប្រទេសទាំងពីរការពារដោយមាត្រាទី៥ របស់ណាតូ ដែលថ្លែងថា បើមានការវាយប្រហារលើសម្ព័ន្ធមិត្តណាមួយរបស់ណាតូ នោះជាការប្រកាសសង្គ្រាមលើសមាជិកទាំងមូលរបស់ណាតូតែម្តង។

ស្របពេលជាមួយគ្នានេះដែរ សភាកាណាដាបានសម្រេចជាឯកច្ឆ័ន្ទគាំទ្រលើពិធីសាររបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ដែលបានអនុម័តផ្ដល់សច្ចាប័នឲ្យប្រទេសទាំងពីរនេះចូលជាសមាជិកពេញសិទ្ធិមុនគេតែម្តង។

ភាគីកាណាដាបានលើកឡើងថា៖ «កាណាដាចង់ក្លាយជាប្រទេសទីមួយ ដែលផ្តល់សច្ចាប័ននេះ»។ មួយវិញទៀត នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «កាណាដាពិតជាមានទំនុកចិត្តយ៉ាងខ្លាំងក្នុងការចូលជាសមាជិកណាតូពីសំណាក់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ហើយកាណាដា គ្មានការស្ទាក់ស្ទើរនោះទេ ក្នុងការអនុម័តផ្ដល់សច្ចាប័ននេះ ដើម្បីរួមចំណែកដល់ការការពារសន្តិសុខរបស់សម្ព័ន្ធមិត្តទាំងមូល»។

ប្រទេសហ្វាំងឡង់ និងស៊ុយអែតគឺជាប្រទេសអព្យាក្រឹតរាប់ទស្សវត៍មកហើយ តែបានស្វះស្វែងចូលជាសមាជិកនៃអង្គការយោធាណាតូ ក្រោយពីបានមើលឃើញការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន។

ដោយឡែក ទីក្រុងម៉ូស្គូបានព្រមានប្រទេសទាំងពីរនេះម្តងហើយម្តងទៀត មិនឱ្យចូលជាសមាជិកណាតូនោះទេ ដោយនិយាយថា «ប្រទេសទាំងពីរនឹងមានផលវិបាកធ្ងន់ធ្ងរខាងយោធា និងនយោបាយ» មិនដូចពីមុនតទៅទៀតទេ៕




អត្ថបទបន្ទាប់


ក្រសួងពាណិជ្ជកម្មទទួលបានពាក្យស្នើសុំលិខិតអនុញ្ញាត និងអាជ្ញាបណ្ណពាណិជ្ជកម្មអនឡាញជាង៥ពាន់ច្បាប់ ត្រឹមរយៈពេលជាង១សប្តាហ៍

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានអះអាងថា គិតត្រឹមថ្ងៃទី៣ ខែកក្កដាកន្លងទៅ ក្រសួងទទួលបានពាក្យស្នើសុំលិខិតអនុញ្ញាត និងអាជ្ញាបណ្ណពាណិជ្ជកម្មតាម…

សម្ដេច ហ៊ុន សែន អនុញ្ញាតឲ្យឡានចង្កូតស្ដាំមានស្រាប់អាចបង់ពន្ធ ដោយមិនចាំបាច់ប្ដូរចង្កូត

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយល់ព្រមតាមសំណូមពររបស់ប្រជាពលរដ្ឋអនុញ្ញាតឲ្យរថយន្តចង្កូតស្ដាំ ដែលមានស្រាប់ក្នុងស្រុកអាចត្រឹមបង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ