បច្ចេកវិទ្យា 5G នៅវៀតណាម

វៀតណាម​ផ្សាយ​បណ្ដាញ 5G លើក​ដំបូង​បង្អស់​ ចេញពីទីក្រុង​ហូជីមិញ


ក្រុមហ៊ុន​ទូរគមនាគមន៍​ធំបំផុត​របស់​វៀតណាម គឺ​ក្រុមហ៊ុន Viettel បាន​ធ្វើការផ្សាយ​បណ្ដាញ 5G លើក​ដំបូង​បង្អស់​របស់​ខ្លួន នៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញានេះ ចេញពី​ស្ថានីយ​មូលដ្ឋាន​ នៅក្នុងទីក្រុង​ហូជីមិញ​ ។
វៀតណាម​ផ្សាយ​បណ្ដាញ 5G លើក​ដំបូង​បង្អស់​ ចេញពីទីក្រុង​ហូជីមិញ នៅថ្ងៃសៅរ៍ ទី២១ កញ្ញា ២០១៩។
ដោយ

មន្ត្រី​ជាន់ខ្ពស់​ក្រុមហ៊ុន Viettel ត្រូវបាន​សារព័ត៌មាន VN Express ដកស្រង់​សម្ដី​ផ្សាយថា ការ​ផ្សាយ​ផ្លូវការ​នៃ​បណ្ដាញ 5G នៅក្នុង​ទីក្រុង​ហូជីមិញ គឺ​ជា​សមិទ្ធ​ផល​ដ៏សំខាន់​មួយ នៅក្នុង​យុទ្ធ​សាស្ត្រ​របស់​ Viettel ក្នុងការ​ធ្វើ​ឲ្យ​វៀតណាម​ក្លាយ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដំបូងៗគេ​នៅ​លើ​ពិភព​លោក ដែល​ធ្វើ​ពាណិជ្ជកម្ម​សេវាកម្ម 5G។ 

ក្រុមហ៊ុន​ Viettel នឹង​ប្រើប្រាស់​ស្ថានីយ​មូលដ្ឋាន​ទាំង ១០ ដើម្បី​ពិនិត្យ​និង​វាយតម្លៃ​សេវាកម្ម 5G នៅមុនពេល​ចាប់​ផ្ដើម​ធ្វើ​ពាណិជ្ជកម្ម​សេវា​នេះ​ នៅឆ្នាំក្រោយ។

Viettel គឺ​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ដែលគ្រប់​គ្រង​ដោយ​យោធា​វៀតណាម។ ក្រុមហ៊ុន​នេះ​បាន​ដំឡើង​ស្ថានីយ​ 5G ដំបូង​គេ​បង្អស់​មួយ នៅក្នុង​រដ្ឋធានី​ ហាណូយ កាលពី​ដើមឆ្នា​នេះ និង​បាន​ធ្វើការ​ហៅទូរស័ព្ទ​ចេញ​ដោយ​ប្រើ​បណ្ដាញ 5G ជាលើក​ដំបូង​បង្អស់ កាលពីខែ​ឧសភា កន្លង​ទៅ។ Viettel ជា​ក្រុមហ៊ុន​ទីមួយ នៅក្នុងប្រទេស​វៀតណាម ដែល​បាន​ទទួល​ការអនុញ្ញាត​ឲ្យ​សាកល្បង​សេវា 5G មុនគេ កាលពីខែ​មករា ហើយ​បន្ទាប់​មក ក្រុមហ៊ុន​មួយទៀត ឈ្មោះ MobiFone ក៏បានទទួល​អាជ្ញាប័ណ្ណ​ផង​ដែរ​។ 

កាលពីខែ​វិច្ឆិកា ឆ្នាំទៅមិញ រដ្ឋមន្ត្រី​ព័ត៌មាន​វៀតណាម លោក Nguyen Manh Hung បាន​និយាយថា វៀតណាម​នឹង​ធ្វើ​តេស្ត​សេវា​បណ្ដាញ 5G នៅឆ្នាំ​២០១៩ និង​ធានា​ការ​ផ្សាយ​គ្រប​ដណ្ដប់​ទូទាំង​ប្រទេស នៅឆ្នាំ​២០២០។ 

5G ត្រូវ​គេ​និយាយថា ផ្ដល់​ល្បឿន​លឿនជាង 4G ដល់ទៅ ១០០ដង និង​ប្រើប្រាស់​ជាចម្បង​សម្រាប់​ទូរស័ព្ទ​ស្មាតហ្វូន និង​ឧបករណ៍​ស្រដៀង​គ្នា​នេះ​ដទៃ​ទៀត។ 5G ក៏ត្រូវគេរំពឹង​ផង​ដែរថា នឹង​គាំទ្រ​ដល់​កម្មវិធី Apps ថ្មីៗ ដូចជា ការវះកាត់​វេជ្ជសាស្ត្រ​ពីចម្ងាយ និង​ការ​បើកបរ​ដោយ​ស្វ័យប្រវត្តិ៕




អត្ថបទបន្ទាប់


ការប្រកួតប្រជែងសេវា កក់សេវាធ្វើដំណើរតាមអនឡាញ កំពុងដើរដល់ដំណាក់កាលស្លាប់រស់?

ព័ត៌មាន
រយៈពេល២ ទៅ៣ឆ្នាំចុងក្រោយនេះ អាជីវកម្មផ្ដល់សេវាកក់សេវាធ្វើដំណើរតាមអនឡាញ ដែលគេហៅថា Ride-Hailing Apps កំពុងមានសន្ទុះកើនឡើងខ្លាំងគួរឲ្យក…

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ផ្លាស់ប្តូរស្លាកនិមិត្តសញ្ញាអាជីវកម្ម (ឡូហ្គោ) ថ្មី

ព័ត៌មាន
អម្រឹត ដែលជាគ្រឹះស្ថានឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានចេញនូវយុទ្ធនាការមួយ ដើម្បីបង្ហាញពី ទំនាក់ទំនងយ៉ាងជិតស្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ